បើម៉ាក់ពពោះ ឬកំពុងត្រៀមយកកូន គួរតែធ្វើតេស្តរកមេរោគអេដស៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះថា ការរកឃើញវីរុសនេះទាន់ពេលវេលា អាចការពារខ្លួនម៉ាក់ និងទារកក្នុងផ្ទៃបាន។
ក្នុងករណីដែលយើងផ្ទុកមេរោគអេដស៍ តើអាចចម្លងទៅអាអូនក្នុងផ្ទៃបានអត់?
ជាទូទៅ បើម៉ាក់ផ្ទុកមេរោគអេដស៍អំឡុងពេលពពោះ គឺមានហានិភ័យក្នុងការចម្លងទៅកូនបាន តាមរយៈរបៀបទាំង៣នេះ
ទោះយ៉ាងនេះក្តី ការផ្ទុកមេរោគអេដស៍មិនមែនបានន័យថាយើងមិនអាចយកកូនបានទេ បើយើងទទួលការព្យាបាលត្រឹមត្រូវ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា នោះយើងច្បាស់ជាអាចបញ្ចៀសការឆ្លងទៅកាន់បេប៊ីក្នុងផ្ទៃ ក៏ដូចជាថែទាំសុខភាពខ្លួនឯងដែរ។

ធ្វើម៉េចទើបអាចការពារកុំឲ្យឆ្លងទៅកូនក្នុងផ្ទៃ?
ដើម្បីបញ្ចៀសការចម្លងមេរោគអេដស៍ទៅកូន ម៉ាក់ៗចាំបាច់ត្រូវអនុវត្តន៍តាមប៉ុន្មានចំណុចនេះ៖
- ញ៉ាំថ្នាំប្រឆាំងមេរោគអេដស៍
- សម្រាលកូនដោយវះកាត់
- ផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់កូនភ្លាមៗ ក្រោយពេលសម្រាល
- ជៀសវាងការបំបៅដោះកូន
ប្រសិនបើគ្នាយើងចង់បានកូន ប៉ុន្តែដៃគូមានផ្ទុកមេរោគអេដស៍ តើយើងធ្វើម៉េចល្អ?
សម្រាប់ម៉ាក់ៗដែលចង់បានកូន គួរតែនាំដៃគូទៅធ្វើតេស្តរកមេរោគអេដស៍ជាមួយគ្នា ហើយប្រសិនបើដៃគូមានផ្ទុយមេរោគអេដស៍ ហើយយើងមិនមានផ្ទុកទេនោះ ស្រីៗយើងគួរប្រើប្រាស់ថ្នាំបង្ការមេរោគអេដស៍ (PrEP) ដើម្បីការពារទាំងម្តាយ និងទារកក្នុងផ្ទៃពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
ចំណុចសំខាន់
ធ្វើម៉េចទើបអាចការពារកុំឲ្យឆ្លងទៅកូនក្នុងផ្ទៃ?
ដើម្បីបញ្ចៀសការចម្លងមេរោគអេដស៍ទៅកូន ម៉ាក់ៗចាំបាច់ត្រូវអនុវត្តន៍តាមប៉ុន្មានចំណុចនេះ៖
- ញ៉ាំថ្នាំប្រឆាំងមេរោគអេដស៍
- សម្រាលកូនដោយវះកាត់
- ផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់កូនភ្លាមៗ ក្រោយពេលសម្រាល
- ជៀសវាងការបំបៅដោះកូន