ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- វិធីសាស្ត្រធម្មជាតិ
បើមិនចង់ជំរុញការកើតដោយប្រើថ្នាំជំនួយនោះទេ យើងអាចធ្វើតាមវិធីធម្មជាតិមួយចំនួន ដូចជា៖
– រំញោចចុងសុដន់៖ នេះជាទម្រង់ធម្មជាតិ អាចជំរុញការសម្រាលដោយស្រួលៗ អាចធ្វើបានដោយខ្លួនយើងផ្ទាល់ ជាមួយនឹងម៉ាស៊ីនបូមទឹកដោះអេឡិចត្រូនិក។ រំញោចចុងសុដន់ ឬការម៉ាស្សាសុដន់អាចនឹងបញ្ចេញអ័រម៉ូន Oxytocin ជំរុញឲ្យមានការកន្រ្តាក់ស្បូន។ វិធីនេះ គឺដូចគ្នានៅពេលកូនទើបកើត ដែលធ្វើឲ្យរំញោចការកន្ត្រាក់ស្បូន និងបន្ថយការហូរឈាម។
– លំហាត់ប្រាណ៖ ការដើរ ឬឡើងចុះជណ្តើរ អាចជួយឲ្យឆាប់សម្រាល វិធីនេះជួយបង្វិលក្បាលកូនឆាប់វិលចុះក្រោម។ ពេលក្បាលកូនបង្វិលចុះ ហើយសង្កត់មាត់ស្បូន ការសម្រាលនឹងកាន់តែងាយស្រួលជាងមុន។ ព្យាយាមដើរ ១៥-២០ នាទី ឬឡើងជណ្តើរ ១-២ ជាន់រៀងរាល់ថ្ងៃ ដើរទៅខាងក្រៅកន្លែងមានខ្យល់អាកាសល្អ ក៏ជាប្រយោជន៍មួយដែរ។ ហាត់ប្រាណរបៀបនេះ នឹងជួយបង្កើនថាមពលដល់យើងទៀតផង។
– ឱសថជំនួយបែបធម្មជាតិ៖ ប្រេងផ្កា Evening Primrose ដែលជាផលិតផលមានការអនុញ្ញាតត្រឹមត្រូវ គឺអាចញ៉ាំមួយថ្ងៃ ៣ដង ឬអាចលាបផ្ទាល់ទៅក្នុងមាត់ស្បួន ដោយគេជឿថានឹងជួយមាត់ស្បូនទន់ ហើយត្រៀមជាស្រេចសម្រាប់ការសម្រាល។ ទន្ទឹមគ្នានេះដែរ តែពីដើម Raspberry ក៏ត្រូវណែនាំឲ្យញ៉ាំមុនថ្ងៃសម្រាលមកដល់ដូចគ្នា។
មុនពេលប្រើប្រាស់វិធីធម្មជាតិណាមួយ សូមប្រាកដថា យើងបានពិគ្រោះជាមួយនឹងឆ្មបជំនាញ ឬ វេជ្ជបណ្ឌិតជាមុន។
ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឫព្យាបាលជូនទេ៕
អត្ថបទពាក់ព័ន្ធ៖