ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល

ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺ​ផង​ ព្រោះជិតបានឃើញមុខ​កូន និងជិតឆ្លងផុតដំណាក់​កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេល​ឈឺ​ពោះ​សម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិន​បើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់​ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិល​មានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាង​រឿងមួយ​ចំនួន​ដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំា​ឱ្យ​ឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅ​រយៈពេល​​នៃ​ការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមាន​រយៈពេល ១២ ទៅ ១៨ម៉ោង និងមាន​រយៈ​ពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះ​ម៉ាក់ៗ​គួរ​ញុំាអាហារងាយរំលាយដូចជា​ សាច់សុទ្ធ ស៊ុត បន្លែ […]

ស្វែងរក ថ្ងៃសម្រាល

ថ្ងៃសម្រាល

ស្រីៗ​យើង​ដឹងអត់ អ្វីជា​វិធីសម្រាលកូនដោយគ្មានការឈឺចាប់?

ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ទំនង​ជា​កំពុង​ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្រាល​ គិត​ថា​ចង់​សម្រាល​ដោយ​ធម្មជា​តិ ឬ​វះកាត់។ ទន្ទឹម​នឹង​មាន​វិធី​ទាំងនេះ ក៏​មាន​ការ​លើក​ឡើង​ពី​វិធី​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​​មួយ​ទៀត​ផង​ដែរ​។ ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. តើ​ការ​សម្រាល​កូន​ដោយ​គ្មានការ​ឈឺ​ចាប់​ជា​អ្វី? ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់(epidural)​ គឺ​ជា​វិធី​សម្រាល​កូន​ដោយ​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​​​ខ្នង​​ផ្នែក​ខាង​ក្រោម​ម្ដុំ​ប្រ​ព័ន្ធ​ប្រ​សាទ​ ហើយ​សម្រាល​កូន​តាម​ទ្វារ​មាស​។ ដូច​គ្នា​ដែរ អ្នក​សម្រាល​កូន​ដោយ​វះ​កាត់​ក៏​មាន​ការ​ចាក់​ថ្នាំ​ស្ពឹក​ដោយ​កន្លែង​បែប​នេះ​ដែរ​។​​ ថ្នាំ​ស្ពឹក​នេះ​ជា​ទូទៅ​ជួយ​ទប់​ស្កាត់​ការ​ឈឺ​ចាប់​ដោយ​ការ​កន្ត្រាក់​ស្បូន​ក្នុង​ពេល​សម្រាល។ ការ​ចាក់​ថ្នាំ​ស្ពឹក​​ពេល​សម្រាល​នេះ ជា​ធម្មតា​​ស្រីៗ​យើង​នៅ​អាច​ធ្វើ​ចលនា​ និង​នៅ​តែ​អាច​ជួយ​ប្រឹង​រុញ​ច្រាន​កូន​ចេញ​ក្រៅ​បាន​ពេល​ចាំបាច់​។ វិធី​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ ជា​ធម្មតា​ត្រូវ​ចាក់​ថ្នាំ​ស្ពឹក​។ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ថា​ការ​ប្រើ​ថ្នាំស្ពឹក​ដើម្បី​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ​មិន​អាច​ប្រើ​ចំពោះ​ស្រីៗ​យើង​ដែល​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ថ្នាំស្ពឹក ឬ​អ្នក​ដែល​មាន​បញ្ហា​កំណក​ឈាម​នោះ​ទេ​។​​ ​​​​​​២. គុណសម្បត្តិ​ គុណ​សម្បត្តិ​នៃ​ការ​ជ្រើស​រើស​វិធី​សាស្រ្ត​សម្រាល​កូន​ដោយ​គ្មា​ន​ការ​ឈឺ​ចាប់​ គឺ​ពេល​សម្រាល​កូន​ស្រីៗ​​យើង​អាច​នៅ​មាន​អារម្មណ៍​ដឹង​ពី​ការ​កន្ទ្រាក់​នៃ​ស្បូន តែ​មិន​មាន​ការ​ឈឺ​ចាប់​ពេល​សម្រាល​នោះ​ទេ​។ ដូចគ្នា​ដែរ​ពេល​​​កូន​កំពុង​ចេញ​មក​តាម​ទ្វារមាស ស្រីៗ​យើង​ក៏​អាច​មាន​អារម្មណ៍​ដឹង និង​អាច​ធ្វើ​ចល​នា​បាន​។ ​ការ​ប្រើ​ថ្នាំ​ស្ពឹក​ដើម្បី​សម្រាល​កូន ឬ​ហៅ​ថាការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ​ ក៏​អាច​ឲ្យ​ម្ដាយ​បាន​សម្រាក​យក​កម្លាំង​ខ្លះ​បាន​ទៀត​ផង បើ​រយៈពេល​ឆ្លងទន្លេ​ត្រូវ​ប្រើ​ពេល​យូរ​។​​​​ ៣. គុណវិបត្តិ​ ទន្ទឹម​នឹង​ជួយ​ឲ្យ​ស្រីៗ​យើង​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ការ​សម្រាលកូន​ដោយ​វិធី​នេះ​ក៏​មាន​គុណវិបត្តិ​មួយ​ចំនួន​ដូច​ជា៖ ឈឺខ្នង ឈឺក្បាល ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម​ សម្ពាធ​ឈាម​ធ្លាក់​ចុះ អាច​នាំឲ្យ​ចង្វាក់បេះដូង​កូន​ខ្សោយ ពិបាក​នោម​មួយ​រយៈ ហើយអាច​ត្រូវ​សុង​​ដើម្បី​ជួយ​ដល់​​ការ​បត់ជើង​តូច​ បាត់​បង់​អារម្មណ៍​លើ​ជើង​ពីរ​បី​ម៉ោង និង​ មាន​អារម្មណ៍​រងា ឬ​រមាស់ ជាដើម​។​ ទោះបីជា​ការ​សម្រាល​កូន​បែប​នេះ​មាន​គុណវិបត្តិ ឬផល​រំខាន​បែប​នេះ​មែន តែថា​ផល​រំខាន​ទាំង​នេះ​ជា​ករណី​កម្រ។ ​​ មួយ​វិញ​ទៀត ដោយសារ​ការ​ប្រើ​ថ្នាំស្ពឹក​ដើម្បី​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ម៉ាក់ៗ​អាច​នឹង​ជួប​បញ្ហា​ដាច់​រហែក​នៅ​ទ្វារ​មាស​ពេល​សម្រាល​ដែរ​។ ដោយ​សារ​តែ​ការ​សម្រាល​កូន​ គឺ​ជា​រឿង​ស្មុគស្មាញ​មួយ ដែល​មិន​អាច​មាន​វិធីសាស្រ្ត​តែ​មួយ​ត្រូវ​គ្រប់​មនុស្ស​ស្រី​នោះ​ទេ​។ ការ​សម្រេច​ជ្រើស​រើស​វិធី​សម្រាល​ណាមួយ​គ្រូពេទ្យ​នឹង​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​ដូចជា៖​ សុខភាព​ទូទៅ​របស់​ម៉ាក់ៗ […]


ថ្ងៃសម្រាល

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ(វីដេអូ)

ស្រីៗ​សម្រាល​កូន​ដំបូង​​ដោយ​វះកាត់ ទោះ​ជា​មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​សម្រាល​កូន​ទី​២ តាម​ធម្មជាតិ​បាន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​កត្តា​ទាំង​នេះ​ដែរ។ ក្នុង​នោះ​បើ​តាម​ការ​បង្ហោះ​របស់​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា កត្តា​រាងកាយ និង​សភាព​ថ្នេរ​ចាស់​ពិតជា​សំខាន់ សម្រាប់​វិនិច្ឆ័យ តែ​ម្តាយ និង​កូន​ក៏​មាន​ហានិភ័យខ្ពស់​​ផងដែរ។ តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាកធម្មតា ពោល​អាច​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​គ្មាន​ផល​វិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​វាយ​តម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ កត្តា​ដែល​កំណត់​ថា​ស្ត្រី​អាច​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ៖ – ប្រវត្តិ​វះកាត់​ពី​មុន (វះ​ដោយសារ​បញ្ហា​អ្វី? ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់, ការ​វិវត្តន៍​ជំងឺ​ក្រោយ​វះកាត់) -ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧទាហរណ៍ វះ​កាត់​ស្បូន) -ការ​វាយតម្លៃ​ទម្ងន់​ទារក -ការ​វាយ​តម្លៃ​ទៅ​លើ​អាង​ត្រគាក -ការ​វាយតម្លៃ​មាត់ស្បូន (ការ​បើក​នៃ​មាត់ស្បូន កម្ពស់ និង​ទម្ងន់​កូន) -ការ​ចង់​បាន​របស់​អ្នក​សម្រាល។ តើ​ស្ត្រី​វះកាត់​សម្រាល​កូន​លើក​ទី​១ លើក​ទី​២​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥.៥% ក្នុង​ករណី​រហែក​ស្បូន)។ ហេតុអ្វី​បាន​ជា​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ? – ពេល​ពពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប – ពេល​ឈឺ​ពោះ​សម្រាល អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ទៅ​លើ៖ – ការ​តាមដាន​ចង្វាក់​បេះដូង​កូន – ការ​ធ្លាក់​ឈាម – ការ​ឈឺ​ចាប់​ត្រង់​ថ្នេរ​វះ – ការ​កន្ត្រាក់​ស្បូន។ រាល់​ការ​ប្រែប្រួល​ចង្វាក់​បេះដូង​កូន ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ លាយ​ឡំ​នឹង​ការ​ធ្លាក់ឈាម។ ការ​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ថ្នេរ​វះ […]


ថ្ងៃសម្រាល

សម្រាល​កូន​ដោយ​ធម្មជាតិ​ត្រូវ​ទ្រាំ​ឈឺ​មែន តែ​គុណ​ប្រយោជន៍​វិញ​ច្រើន​ជាង​សម្រាលដោយវះកាត់

សម្រាលកូន​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ទម្រាំ​ម៉ាក់​ៗ​ឆ្លង​ផុត​ដំណាក់​កាល​នេះ ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ស្ទើរ​ដាច់​ខ្យល់​ម្ដង​ម្កាល មិន​ថា ការ​សម្រាល​បែប​ធម្មជាតិ ឬ​ដោយ​ការ​វះ​កាត់​ទេ ម្ដាយ​គ្រប់​រូប​ត្រូវ​អត់​ធ្មត់​ច្រើន​មែន​ទែន។ ប៉ុន្តែ​រវាង​ការ​សម្រាល​ទាំង​ពីរ​បែប​នេះ មាន​តែ​ការ​សម្រាល​ដោយ​ធម្មជាតិ​ទេ ដែល​មិន​សូវ​ផ្ដល់​ភាព​ពិបាក​ដល់​ម៉ាក់​ៗ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្រ្តី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ ហើយ​ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្ដាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ បើ​យើង​ប្រៀប​ធៀប​ពី​គុណ​សម្បត្តិ​រវាង​ការ​សម្រាល​ធម្មជាតិ និង​វះកាត់​វិញ ការ​សម្រាល​ដោយ​ធម្មជាតិ​មាន​ច្រើន​ជាង​ដោយ៖ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! គុណ​សម្បត្តិ​សម្រាល​ដោយ​ធម្មជាតិ៖ - ម្ដាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង - បាត់បង់​ឈាម​តិច - គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ - សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី - មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ - ម៉ាក់​ៗ​មាន​មោទនភាព នៅ​ពេល​សម្រាល​កូន​បាន​ដោយ​ជោគជ័យ - កាត់​បន្ថយ​ហានិភ័យ​កើន​ឡើង​សម្ពាធ​ឈាម ក្នុង​សរសៃ​បញ្ជូន​​ទៅ​ឲ្យ​សួត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ ដូចជា ដក​ដង្ហើម​ញាប់ និង​ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ចំពោះ​កូន - កូន​មាន​អត្រា​កើត​ជំងឺ​ហឺត​ទា​ប មិន​សូវ​ប្រតិកម្ម​អាហារ មិន​ប្រ​ឈម​បញ្ហា​​បៅ​ទឹក​ដោះ​មិន​បាន - សម្រាល​កូន​លើក​ក្រោយ អាច​ឆាប់​រហ័ស និង​ងាយ​ស្រួល​ជាង​មុន - ម៉ាក់​ៗ​អាច​ចាប់​ផ្ដើម​បី និង​បំបៅ​កូន​ភ្លាម​ៗ​ក្រោយ​សម្រាល - ម៉ាក់​​អាច​ចៀស​ផុត​ពី​បញ្ហា​​ធ្លាក់​ឈាម​ច្រើន មាន​ដុំ​ឈាម​កក និង​ការ​ប៉ះ​ទង្គិច​សរីរាង្គ​ផ្នែក​ខាង​ក្នុង [embed-health-tool-due-date] គុណសម្បត្តិ​សម្រាល​ដោយ​វះកាត់៖ - មិន​ឈឺ​ពោះ​យូរ -​ កូន​កើត​ចំ​ថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន - កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពី​ម្ដាយ​ទៅ​​កូន - […]


ថ្ងៃសម្រាល

វះកាត់សម្រាលកូនប៉ុន្មានថ្ងៃ ទើបមុខរបួសជាសះស្បើយ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! វិធី​សម្រាល​កូន​ដោយ​វះកាត់​ពិតជា​មិន​មែន​ស្រួល​ជាង​កើត​ធម្មជាតិ​ដូច​មនុស្សមួយ​ចំនួន​គិត​នោះ​ទេ ផ្ទុយទៅវិញមានគ្រោះថ្នាក់ និងឈឺចាប់​ខ្លាំងទៀតផង។ ប៉ុន្តែ​នៅ​ពេលលក្ខខណ្ឌសុខភាពមិនដំណោយផល យើង​គ្មាន​ជម្រើស​ផ្សេង​ដើម្បី​ជួយ​សង្គ្រោះ​កូន និង​​ខ្លួនឯង ​ត្រូវតែ​ជ្រើស​ការ​សម្រាល​តាម​បែប​នេះ ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​វះកាត់​សម្រាល​ពិតជា​ស្មុគស្មាញ និង​ពិបាក​បរិយាយ តែ​សម្រាប់​អ្នក​ជំនាញ​ពិតជា​យល់​ច្បាស់​ពី​វា។ ត្បិត​តែ​សម្រាល​តាម​វិធី​វះកាត់​ជួប​ផល​លំបាក​ច្រើន​ក៏​ពិត​មែន តែ​ជា​វិធី​ឲ្យ​យក​កូន​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិនបើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្រោយ​វះកាត់​ហើយ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដូចជា​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លង​រោគ របួស​ថ្នេរ​មិន​ជាប់​ល្អ ក្នុង​នោះ​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត តែជា​ករណី​កម្រ​ណាស់។ ផល​ពិបាក​មួយ​ទៀត​នោះ គឺ​មិន​អាច​នោម​ភ្លាម​ៗ​ដោយ​ខ្លួន​ឯង ព្រោះ​មាន​ការ​ដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។ ក្រោយ​ពេល​អស់​ជាតិ​ថ្នាំ​ស្ពឹក ២-៣ ថ្ងៃ បន្ទាប់​ពី​សម្រាល​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​មុខ​របួស ហើយ​អាច​មាន​អាការៈ​ឈឺក្បាល ឬ​ឆ្អឹង​ខ្នង​ទៀត​ផង តែទោះជាបែបនោះក្ដី យើង​ត្រូវ​ប្រឹង​ក្រោក​ឡើង​ដើរឲ្យ​បាន​ច្រើន ទើប​ជួយ​ឲ្យ​សុខភាព​ឆាប់​ត្រលប់​មក​រក​សភាព​ដើមបាន។ បន្ទាប់ពី​សម្រាល​ថ្ងៃ​ទី ៦ ទើប​កាត់​ចេស លាង​សម្អាត​មុខ​របួស (លាង​សម្អាត​រាល់ថ្ងៃ) ទើប​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​បន្ថែម​ទៀត​ថា […]


ថ្ងៃសម្រាល

កូនបញ្ជ្រាសក៏អាចកើតធម្មជាតិបាន តែម៉ាក់ៗត្រូវមានលក្ខខណ្ឌទាំងនេះ

រាល់​ការ​ពពោះ​មិន​មែន​រលូន​រហូត​ទៅ​តាម​ការ​គិត​របស់​យើង​ទេ។ ចំពោះ​ស្ត្រី​ពពោះ ទម្រាំ​សម្រាល​កូន​បាន​មក​សុខភាព​ល្អ គ្មាន​បញ្ហា​អី គឺ​ត្រូវ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​មែន​ទែន។ ជួន​កាលដល់​ថ្ងៃ​សម្រាល​ហើយ កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម នៅ​​ទម្រង់​បញ្ច្រាស​នៅឡើយ។ ករណី​កូនបញ្ជ្រាស ជាបញ្ហា​ប្រឈមមួយ​ដល់​ស្ត្រីគ្រប់ៗរូប។ តាម​មន្ទីរពេទ្យ កាល់ម៉ែត ការ​សម្រាល​កូន​ទម្រង់​បញ្ច្រាស ជា​ការ​សម្រាល​កូន​ដោយ​ផ្នែក ដែល​កើត​ចេញ​មក​មុន​គេ ជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​វិញ។ ទម្រង់​នេះ​មាន​ពី ៣-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង ម៉ាក់ៗ​នៅ​តែ​អាច​សម្រាល​តាម​បែប​ធម្មជាតិ​បាន តែលុះ​ត្រា​តែ​ម៉ាក់​ៗ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖ - មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង - មិន​ធ្លាប់​វះកាត់​យក​កូន​ពី​មុន - គ្មាន​ជំងឺ​ផ្ទាល់​ខ្លួន ដែល​អាច​ប្រឹង​ក្នុង​ការ​សម្រាល​កូន​បាន - គ្មាន​សុក​ពាំង​មាត់​ស្បូន - កូន​មាន​ទម្ងន់​ចន្លោះ ២.៥០០-៣.៨០០ ក្រាម - ក្បាល​កូន​មិន​ធំ​ខ្លាំង និង​មិន​ងើយ - ទារក​ក្នុង​ពោះ​មិន​ខ្សោយ - មិន​បែក​ទឹក​ភ្លោះ​យូរ មុន​ពេល​សម្រាល - មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បែប​ធម្មជាតិ។ល។   យើង​អាច​ដឹង​ថា​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង​បាន​តាម​រយៈ​ការ​ស្ទាប​ពោះ​ម៉ាក់ ការ​ស្ដាប់​បេះដូង​កូន​ដែល​ស្ថិត​នៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម៉ាក់ ការ​ពិនិត្យ​អេកូសាស្ត្រ និង​ការ​លូក​មាត់​ស្បូន​ម្ដាយ​។ ហើយ​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​ទម្រង់​បញ្ច្រាស​ជើង អាច​បណ្ដាល​មក​ពី​បញ្ហា​ច្រើន​រួម​មាន កូន​មិន​គ្រប់​ខែ ទឹក​ភ្លោះ​ច្រើន​លើស​លប់ ឬ​តិច​តួច ទង​សុក​ខ្លី ឬ​រុំ​ក ជាដើម។


ថ្ងៃសម្រាល

សម្រាលកូនតាមធម្មជាតិ និងវះកាត់ មួយណាល្អជាង?

ការ​សម្រាលកូន​តាម​ធម្មជាតិ ស្រីៗ​ត្រូវ​ទ្រាំ​ទ្រនឹង​ការ​ឈឺ​ពោះ​រយៈពេល​យូរ ខណៈ​ការ​សម្រាល​ដោយ​វះ​កាត់​វិញ ម៉ាក់ៗ​មិន​ចាំបាច់​រង់ចាំ​ដល់​ពេល​ឈឺ​ពោះ​នោះ​ទេ ត្រឹម​តែ​គ្រប់​ខែ អាច​សម្រាល​បាន​ហើយ។ តើការ​សម្រាល​កូន​តាម​ធម្មជាតិ និង​វះ​កាត់ មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វីខ្លះ? មួយ​ណា​ល្អ​ជាង? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ពន្យល់​ថា ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្តាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ លោក​វេជ្ជបណ្ឌិត​បានបន្តថា ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ត្រូវ​តែ​សម្រាល​កូន​ដោយ​វះ​កាត់​ហើយ។ ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​តាមធម្មជាតិ។ ១. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ គុណ​សម្បត្តិ – ម្តាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង – បាត់បង់​ឈាម​តិច – គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ – សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី – មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ គុណវិបត្តិ – ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ – អាច​ប្រឈម​មុខ​ជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន – ទ្វារមាស​អាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល – រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិច​នៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។ ២. ការ​សម្រាល​ដោយ​វះកាត់ គុណសម្បត្តិ – មិន​ឈឺ​ពោះ​យូរ – កូន​កើត​ចំថ្ងៃ […]


ថ្ងៃសម្រាល

ចាក់ថ្នាំស្ពឹកពេលសម្រាលកូនដោយវះកាត់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

ការ​សម្រាល​កូន​ដោយ​វះកាត់ ពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​ឲ្យ​ម៉ាក់ៗ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល។ ក្រៅ​ពី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ តើ​ថ្នាំ​ស្ពឹក​មាន​ចំណុច​ល្អ និង​មិន​ល្អ​អ្វី​ខ្លះ​ទៀត? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ការ​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​កូន​ដោយ​វះកាត់ ជា​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដោយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្ត្រី នឹង​ធ្វើ​ឲ្យ​ត្រឹមឆ្អឹង​ខ្នងចុះទៅដល់ចុងជើងស្ពឹក​លែង​មាន​ការ​ឈឺ​ចាប់ ។ លោក​វេជ្ជបណ្ឌិត​ថា ចាក់​ថ្នាំ​ស្ពឹក​រួច មិន​មែន​ស្ត្រី​លែង​ដឹង​ខ្លួន​នោះ​ទេ គឺ​នៅ​ដឹង​ខ្លួន​ធម្មតា ដឹង​ពី​ដំណើរ​សម្រាល​កូន​ពី​ដើម​ដល់​ចប់ គ្រាន់​ស្ពឹក​ផ្នែក​ខាង​ក្រោម​រាង​កាយ ពេល​ពេទ្យ​វះ​កាត់​ទៅ​មិន​មាន​ការ​ឈឺ​ចាប់។ ប្រើ​ថ្នាំ​នេះ​ក្នុង​បរិមាណ​ត្រឹមត្រូវ ជា​ជម្រើស​ដ៏​ល្អ​ស្រីៗ​យើង​គួរ​អនុវត្ត បើ​មិនអ៊ី​ចឹង នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា៖ – ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម អាច​នាំ​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ក្អួត ចង្អោរ និង​វិល​មុខ – ស្រីៗ​ប្រើ​ថ្នាំ​ជំនួយ​ពេល​សម្រាល អាច​មាន​អាការៈ​ក្តៅ​ខ្លួន ច្រើន​ជាង​ស្រីៗ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត – ក្តៅ​ខ្លួន អាច​កើត​ឡើង​ពេល​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង – ពិបាក​បត់​ជើង​តូច – ឈឺ​ក្បាល​ខ្លាំង ២-៣ ថ្ងៃ (អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​សារធាតុ​រាវ​ពី​ឆ្អឹង​ខ្នង ​បើ​សិន​ការ​ចាក់​ថ្នាំ​ចូល​ទៅ​ជ្រៅ​ពេក)។ បើស្ត្រីមាន​ប្រតិកម្ម​អាលែកហ្ស៊ីជា​មួយ​ថ្នាំ​ស្ពឹក ឬ​មាន​បញ្ហា​កំណក​ឈាម មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ។


ថ្ងៃសម្រាល

ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន

ក្នុង​ដំណាក់កាល​ឈឺពោះ​សម្រាល​មាន​ទាំង​ឈឺ​ពោះ​លេង​ៗ និង​ឈឺពោះ​យក​មែនទែន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ឈឺពោះ​សម្រាល ចាប់ផ្ដើម​ពី​អាការៈ​ឈឺបន្តិច​ម្ដង​ៗ រហូត​ដល់​ខ្លាំង ហើយ​អាការៈ​ឈឺ​ពោះ​តិច​ៗ​អូយ​បន្លាយ​ច្រើន​ម៉ោង​ យើងច្រើនតែហៅ​ថា​ឈឺ​លេង​ៗ តែ​បើ​ឈឺ​ចង់​កើត​មែន​ទែន គឺ​ឈឺ​កាន់តែ​ខ្លាំង។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បន្ត​ថា ជួនកាល​នៅ​ពេល​យើង​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើង​រាល់​១០ ទៅ ២០ នាទី​ម្ដង។ ខាងក្រោមនេះ​ជា​ភាព​ខុសគ្នា​រវាង​ឈឺពោះសម្រាល​លេង​ៗ និង​ឈឺសម្រាល​មែនទែន៖ ១. ឈឺពោះ​លេង​ៗ - ឈឺ​តិច​ៗ - ឈឺ​បាត់​ៗ - គ្មាន​អារម្មណ៍​ថា​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក - ឈឺ ឬ​ចុក​រោយ​ចង្កេះ​តិច​ៗ - ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។ ២. ឈឺ​ពោះ​មែនទែន - ឈឺ​ពោះ​ខ្លាំង​ឡើង​ៗ - កូន​កាន់តែ​រុល​ចូល​អាង​ត្រគាក - ស្បូន​កន្ត្រាក់​ខ្លាំង​ទៅ​ៗ និង​ទៀង​ទាត់ - ស្បូន​បើក​ចាប់ពី ៥ លេខ​ទៅ - មាន​ធ្លាក់​ទឹក​ររម្អិល លាយ​ឈាម - បែក​ស្រោម​ទឹក​ភ្លោះ។


ថ្ងៃសម្រាល

បច្ចេកទេសសម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ ជួយម៉ាក់ៗពពោះ​លែង​បារម្ភ​ខ្លាច​ឈឺពេលកើតកូន

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ការ​សម្រាល​កូន​ម្នាក់ៗ​របស់​ស្ត្រី​ពពោះ មិន​ដែល​ថា​គ្មាន​ការ​ឈឺចាប់​ទេ ព្រោះ​ត្រូវ​ឈឺ​ពោះ​ផង ខំប្រឹង​ផង និយាយ​រួម ឈឺ​ហួស​ពី​យើង​ធម្មតា​អាច​ស្មាន​ដល់។ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន នៅ​តាម​គ្លីនិក​មួយ​ចំនួន​មាន​ផ្ដល់​សេវា សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដល់​ម៉ាក់ៗ​ពពោះ។ អ្វី​ទៅ​ជា​ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺចាប់? ឆ្លើយ​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់ គឺ​គ្រូពេទ្យ​ប្រើ​បច្ចេកទេស​ចាក់​ថ្នាំ​ស្ពឹក​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ស្ត្រី​ពពោះ។ ការ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើ​ឡើង នៅ​ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាត់​ស្បូន​របស់​ស្ត្រី​ពពោះ​បើក​បាន​ចន្លោះ​ពី​លេខ​៣-៨។ លោក​បន្ត​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ម៉ាក់ៗ​ជិត​សម្រាល មាន​ប្រសិទ្ធភាព​ប្រមាណ៤៥-៧០នាទី (អំឡុង​ពេល​ដែល​ម៉ាក់ៗ​សម្រាល) ដូច​នេះ​ហើយ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​កូន​រួច វា​នឹង​ជួយ​ឲ្យ​មិន​មាន​ការ​ឈឺ​ចាប់ នោះ​ហៅ​ការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់។ "ក្នុង​ករណី​ខ្លះ ចំពោះ​ស្ត្រី​ដែល​មាន​លក្ខណៈ​មិន​អាច​សម្រាល​ដោយ​ធម្ម​ជាតិ​បាន អ៊ីចឹង​ពេទ្យ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក​ដែរ ដើម្បី​សម្រាល​ដោយ​ការ​វះកាត់។ គ្រាន់​តែ​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ឆ្អឹង​ខ្នង​សម្រាប់​វះ​កាត់​សម្រាល មាន​បរិមាណ​ច្រើន​ជាង​សម្រាល​ធម្មជាតិ តែ​គ្មាន​ការ​ឈឺ​ចាប់។" វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា មាន​ម៉ាក់ៗ​ពពោះ​មួយ​ចំនួន ដោយ​ខ្លាច​ឈឺ​ពេល​សម្រាល​ធម្មជាតិ ក៏​សម្រេច​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​វះកាត់​សម្រាល ប៉ុន្តែ​ជា​ធម្មតា គ្រូពេទ្យ​ភាគ​ច្រើន​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​ដោយ​ធម្មជាតិ ​មិន​សូវ​ណែនាំ​ឲ្យ​ម៉ាក់​សម្រាល​ដោយ​ការ​វះកាត់​ទេ(ពេទ្យ​សម្រេច​វះកាត់ ក្នុង​លក្ខខណ្ឌមួយ​ចំនួន​ដែល​ម្ដាយ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន​ប៉ុណ្ណោះ)។ ប៉ុន្តែជាមួយ​នឹង​បច្ចេកទេស​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​នេះ ម៉ាក់ៗ​ពពោះ​មិន​បាច់​បារម្ភ​រឿង​ឈឺ​ចាប់​ពេល​សម្រាល​ទៀត​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ