ស្រីៗយើងភាគច្រើនតែងឮគេនិយាយថា ការសម្រាលកូនដោយការវះកាត់ គឺបានតែ ២ ឬ ៣ ដងប៉ុណ្ណោះ មិនអាចវះបានច្រើនជាងនេះឡើយ។ សម្រាប់ម៉ាក់ៗដែលមានគម្រោងចង់បានកូនច្រើន ពិតជាខកចិត្តជាក់ជាមិនខាន។
បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ស្រីៗអាចសម្រាលកូនដោយវះកាត់បានច្រើនដង មិនកំណត់ថា ២ ឬ ៣ ដងនោះទេ អាស្រ័យលើសុខភាពផ្ទាល់ខ្លួនម្នាក់ៗ និងថ្នេរចាស់ប៉ុណ្ណោះ។
ទោះយ៉ាងណាលោកជំទាវសាស្ត្រាចារ្យបញ្ជាក់ថា គ្រូពេទ្យលើកទឹកចិត្តឲ្យស្រីៗយើងសម្រាលកូនតាមធម្មជាតិ។ ការសម្រាលដោយវះកាត់នេះ លុះត្រាតែម្តាយមិនអាចសម្រាលដោយធម្មជាតិបាន ដូចជា ម៉ាក់ៗមានមាឌតូច កូនក្នុងពោះធំជាងឆ្អឹងត្រគាក។ ក្នុងករណីខ្លះទោះយើងមានមាឌធំ ត្រគាកសាយ តែមកពីម៉ាក់ៗញ៉ាំច្រើនពេក បណ្ដាលឲ្យឡើងគីឡូ ហើយកូនថ្លោសដល់ ៤ -៦ គីឡូ ក៏ធ្វើឲ្យពិបាកកើតដែរ។
[embed-health-tool-due-date]
ពេលដែលកូនមិនអាចកើតតាមធម្មជាតិបែបនេះគេហៅថា ភាពមិនចុះសម្រុងរវាងម្ដាយ និងកូន ហើយជួនកាលម្ដាយគាត់មានជំងឺដូចជា បម្រុងក្រឡាភ្លើង ក្រឡាភ្លើង បេះដូង ឬជំងឺសួតខ្លាំង ដូចនេះក្រុមគ្រូពេទ្យត្រូវរៀបចំជួយម្ដាយ ដោយរហ័សយកកូនចេញ ដើម្បីព្យាបាលម្ដាយ។ ចំណែកករណីខ្លះម៉ាក់ៗមិនចង់ឈឺពោះ ក៏សម្រេចចិត្តវះកាត់តែម្ដង។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?