សម្រាប់ស្រីៗ ដែលកើតជំងឺទឹកនោមផ្អែមពេលពពោះ គួរមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារ ដើម្បីធានាថាជាតិស្ករក្នុងឈាមមានកម្រិតធម្មតា។ ការប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អំឡុងពេលនេះ។ ដូច្នេះហើយ ស្រីៗដែលមានជំងឺទឹកនោមផ្អែមពេលពពោះ គួរចាប់ផ្ដើមរបបអាហារដូចខាងក្រោម។
[embed-health-tool-due-date]
១. គោលការណ៍ណែនាំក្នុងផែនការអាហារ
- ញ៉ាំអាហារតិច តែញឹកញាប់
- ចូរកុំខកខានក្នុងការញ៉ាំអាហារ ពីព្រោះវាអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប
- ញ៉ាំអាហារចម្រុះ និងផ្ដោតលើពពួកបន្លែ ខ្លាញ់ល្អ ប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ និងផ្លែឈើស្រស់ៗ។
- កាត់បន្ថយអាហារដែលមានផ្អែម ដូចជាផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិផ្អែម ទឹកផ្លែឈើ ការ៉េម ទឹកដោះគោជូរដែលមានរសជាតិ
- និងប្រភេទដំណាប់ផ្សេងៗ
- ចូរញ៉ាំទឹកឲ្យបានច្រើន
- ចូរញ៉ាំអាហារដែលមានជាតិកាប៉ូអ៊ីដ្រាតជាមួយនឹងប្រូតេអ៊ីន និងខ្លាញ់ធម្មជាតិល្អ។
២. ប្រភេទអាហារជាក់លាក់ អាចបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ
- គ្រាប់ធញ្ញជាតិ៖ អង្ករសម្រូប និងសណ្ដែក
- បន្លែ៖ ការ៉ុត ពោត ល្ពៅ ដំឡូងជ្វា ត្រសក់ ប៉េងប៉ោះ ត្រប់ ស្ពៃក្ដោប និងផ្កាខាត់ណា ជាដើម។
- ខ្លាញ់ធម្មជាតិ៖ ផ្លែប័រ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ
- ប្រូតេអ៊ីន៖ ស៊ុត ត្រី សាច់មាន់ តៅហ៊ូ សណ្ដែក
- ផ្លែឈើស្រស់៖ ចេក ទំពាំងបាយជូ ពពួកប៊ឺរី ល្ហុង និងឪឡឹក ជាដើម។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?