នៅអំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗអាចនឹងចង់ញ៉ាំដំឡូងបំពង ពីព្រោះវាមានច្រើនរសជាតិ និងពេញនិយមបំផុត សម្រាប់ម៉ាក់ៗដែលចូលចិត្តអង្គុយមើលរឿងបណ្ដើរ ញ៉ាំអាហារសម្រន់បណ្ដើរ។ យ៉ាងណាមិញ ដំឡូងបំពងមិនមែនជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ស្រ្តីមានផ្ទៃពោះឡើយ ហើយថែមទាំងអាចធ្វើឲ្យយើងប្រឈមមុខនឹងផលវិបាកជាច្រើនដល់ទារកដែលនៅក្នុងផ្ទៃថែមទៀតផង។
តើម៉ាក់ៗអាចញ៉ាំដំឡូងបំពង នៅអំឡុងពេលមានផ្ទៃពោះបានទេ?
បើទោះបីជាក្នុងករណីខ្លះ ម៉ាក់ៗអាចញ៉ាំដំឡូងបំពងនៅក្នុងបរិមាណតិចតួច ជាមួយនឹងការចម្អិនដែលមានអនាម័យ និងការប្រើប្រេងបំពងដែលមានគុណភាពល្អបានក៏ពិតមែន ប៉ុន្តែយើងមិនគួរញ៉ាំវានៅក្នុងត្រីមាសទីមួយឡើយ។
ហេតុអ្វីញ៉ាំដំឡូងបំពងនៅអំឡុងពេលមានផ្ទៃពោះមានគ្រោះថ្នាក់?
ដំឡូងបំពងដែលឆ្អិនស្រាប់ មានជាតិដំឡូងតែ៣០%ប៉ុណ្ណោះ ហើយគ្រឿងផ្សំផ្សេងទៀត គឺម្សៅ និងសារធាតុបន្ថែមសំយោគ ដែលប្រើប្រាស់ដើម្បីបង្កើនរសជាតិ និងអាចទុកបានយូរ។ ពិតណាស់ សារធាតុបន្ថែមទាំងនេះមិនល្អសម្រាប់សុខភាពម្ដាយ និងទារកក្នុងផ្ទៃឡើយ។
ដំឡូងបំពងដែលដាក់លក់នៅលើទីផ្សារនៅក្នុងបរិមាណដ៏ច្រើន និងវិធីសាស្ត្រក្នុងការចម្អិនគឺមិនល្អសម្រាប់សុខភាពឡើយ។ ដំឡូងភាគច្រើនត្រូវបានបំពងនៅសីតុណ្ហភាពខ្ពស់ដោយប្រើប្រេងដូចគ្នា ដែលធ្វើឲ្យសារធាតុចិញ្ចឹមត្រូវបាត់បង់។ នៅពេលញ៉ាំវានៅក្នុងបរិមាណច្រើន ប្រេងបន្លែដែលប្រើក្នុងការបំពង អាចបណ្ដាលឲ្យមានការប្រមូលផ្ដុំខ្លាញ់នៅក្នុងរាងកាយ និងអាចប៉ះពាល់បេះដូង ព្រមទាំងបង្កើតកម្រិតកូឡេស្តេរ៉ូល និងធ្វើឲ្យឡើងទម្ងន់ថែមទៀតផង។
[embed-health-tool-due-date]
ដំឡូងបំពងមួយចំនួនមានផ្ទុកសារធាតុបង្កជាជំងឺមហារីក ដែលអាចចូលទៅDNA ហើយចាប់ផ្ដើមបំផ្លាញរចនាសម្ព័ន្ធរបស់វា។
ដំឡូងបំពងដែលឆ្អិនស្រាប់ មានបន្ថែមអំបិលឆ្អែត រសជាតិ និងសារធាតុបន្ថែម។ ការញ៉ាំដំឡូងបំពងប្រៃ អាចរាំងស្ទះដល់កម្រិតជាតិទឹក និងសារធាតុរ៉ែដែលនៅក្នុងរាងកាយ។ ហេតុដូច្នេះហើយ វាអាចធ្វើឲ្យហើមជើង និងបង្កើនសម្ពាធឈាម។
បន្ថែមពីនេះ ដំឡូងបំពងអាចបណ្ដាលឲ្យរលាកបេះដូង ហ្គាស និងបញ្ហាក្រពះ ផ្សេងៗទៀត។ កត្តានេះក៏អាចបង្កឲ្យមានការរលូតកូនបានដែរ។ ចំណែកឯ បរិមាណជាតិខ្លាញ់លើស អាចដាក់បន្ទុកច្រើនលើតម្រងនោម និងសរីរាង្គដទៃទៀត។
ការញ៉ាំដំឡូងបំពង អំឡុងពេលពពោះ ប៉ះពាល់ដល់សុខភាពទារកបែបណា?
ជាទូទៅ ដំឡូងបំពងជាច្រើនមានផ្ទុកសារធាតុAcrylamide ដែលជាសារជាតិបង្កមហារីកដ៏ខ្លាំងក្លា។ សារធាតុនេះដែរ រាំងស្ទះដល់ការបង្កើតDNAដែលមានស្រាប់ ដែលបណ្ដាលឲ្យកុមារមិនគ្រប់គីឡូ និងមានទំហំក្បាលមិនប្រក្រតី។ កត្តានេះអាចនាំឲ្យទារកកើតមិនគ្រប់លក្ខណៈ ក៏ដូចជាមានការលូតលាស់យឺតយ៉ាវថែមទៀតផង។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?