backup og meta

ធ្លាក់​ឈាមដោយសារ​​​​រលូត​កូន​​ អាចសម្គាល់​បានយ៉ាងម៉េច​?​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាក់​ឈាមដោយសារ​​​​រលូត​កូន​​ អាចសម្គាល់​បានយ៉ាងម៉េច​?​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលូត​កូន​ គឺ​ជា​ការ​បាត់បង់​កូន​អំឡុង​ពេល​​មាន​គភ៌​នៅ​មុន​សប្ដាហ៍​ទី​២០​។​ ប្រមាណ​ជា​២៥%​នៃ​ការ​មាន​ផ្ទៃពោះ​ ត្រូវ​បញ្ចប់​ដោយ​សារ​ការ​រលូត​កូន​។​ ​ការ​រលូត​កូន​ភាគ​ច្រើន​កើត​ឡើង​មុន​ពេល​ដែល​ស្ត្រី​ដឹង​ថា​ខ្លួន​មាន​ទម្ងន់​ទៅ​ទៀត​។

តើ​ការ​ធ្លាក់​ឈាម​ដោយ​សារ​រលូត​កូន​​មាន​សភាព​យ៉ាង​ម៉េច​?

​សញ្ញា​ទូទៅ​ភាគ​ច្រើន​នៃ​ការ​រលូត​កូន​គឺ​ធ្លាក់​ឈាម​។​ វា​ក៏​អាច​រួម​ជាមួយ​នឹង​ការ​​ចុក​រមួល​សាច់​ដុំ​​នៅ​​ខ្នង​ផ្នែក​ខាងក្រោម ឬ​ពោះ​ផង​ដែរ​។​ ការ​ធ្លាក់​ឈាម​ដំបូង​បំផុត​អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា។​ ស្ត្រី​ខ្លះ​អាច​មាន​ការ​ធ្លាក់​ឈាម​ពណ៌​ត្នោត​ រី​ឯ​ខ្លះ​ទៀត​ អាច​មាន​ធ្លាក់​ឈាម​ពណ៌​ផ្កាឈូក​ថ្លា​។​ វា​អាច​នឹង​ឈប់​ ព្រម​ទាំង​ចាប់ផ្ដើម​ធ្លាក់​ឈាម​តិចតួច​ មុន​ពេល​ចាប់ផ្ដើម​ធ្លាក់​ឈាម​ពណ៌​ក្រហម​ស្រស់​ក្នុង​បរិមាណ​ច្រើន​។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

ការ​ធ្លាក់​ឈាម​នេះ អាច​មាន​លក្ខណៈ​ច្រើន និង​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​​ ជា​ពិសេស​ ប្រសិនបើ​ការ​ធ្លាក់​ឈាម​តិចតួច​មុន​ដំបូង​កើត​ឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។​ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​ច្រើន​បែប​នេះ​​មាន​រយៈពេល​ពីរ​បី​ម៉ោង​ រហូត​ដល់​១​ថ្ងៃ​ ឬ​២​ថ្ងៃ​។ ការ​រលូត​កូន​​នៅ​ពេល​ទើប​​មាន​គភ៌​ភាគ​ច្រើន​ គឺការធ្លាក់​ឈាម​​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ច្រើន។​

ប្រសិនបើ​ការ​រលូត​នេះ​​ កើត​ឡើង​នៅ​ពេល​ដែល​​ស្រី​ៗ​យើង​​ទើប​តែ​មាន​គភ៌​ មុន​សប្ដាហ៍​ទី​៤ ទៅ​ទី​៥​ ​គឺ​មិន​មាន​ជាលិកា​ដែល​អាច​មើល​ឃើញ​ ឬ​មាន​កំណក​តូច​ៗ​ឡើយ​។ យ៉ាង​ណា​មិញ ចាប់​ពី​សប្ដាហ៍​ទី​៦​ទៅ​ ​យើង​នឹង​អាច​មើល​ឃើញ​កំណក​ឈាម​ធំ​ៗ​មិន​ខាន​ ដែល​មាន​លក្ខណៈ​រឹង​ និង​អាស្រ័យ​លើ​ចំនួន​សប្ដាហ៍​​នៃ​ការ​ពពោះ​។ ​ប្រសិនបើ​​ការ​រលូត​កូន​កើត​ឡើង​​ បន្ទាប់​ពី​​សប្ដាហ៍​ទី​៦​ទៅ​ វា​អាច​មាន​គភ៌​ និង​សុក​ ដែល​​​​ធ្វើ​ឲ្យ​ឈាម​ដែល​ធ្លាក់​មក​​មាន​ពណ៌​ប្រផេះ​។​

រលូតកូន៤

ជាមួយ​គ្នា​នេះ​ដែរ​ គ្រូពេទ្យ​មួយ​ចំនួន​អាច​ស្នើ​ឲ្យ​យើង​ប្រមូល​កំណក​ឈាម​ ជាមួយ​នឹង​ជាលិកា​ទារក​ ដើម្បី​ធ្វើ​ការ​វិភាគ​​ ជា​ពិសេស​ ប្រសិនបើ​យើង​មាន​បញ្ហា​រលូត​កូន​ច្រើន​ជាង​​​ម្ដង​​ ឬ២​ដង​រួច​មក​ហើយ​​។

[embed-health-tool-baby-poop-tool]

ការ​ធ្លាក់​ឈាម​ដោយ​សារ​រលូត​កូន​ នឹង​ថយ​ចុះ​ បន្ទាប់​ពី​ជាលិកា​មាន​ផ្ទៃ​ពោះ​​​ធ្លាក់​​មក​អស់​ ហើយ​វា​នឹង​បញ្ចប់​ទៅ​វិញ​​បន្ទាប់​ពី​​មួយ​ ឬ​២​សប្ដាហ៍​។​ ប្រសិនបើ​យើង​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ពណ៌​ ឬ​បរិមាណ​ឈាម​ដែល​ធ្លាក់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​៕

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What are the Signs of Early Miscarriage?

https://health.ucdavis.edu/obgyn/specialties/family-planning/early-pregnancy-miscarriage/signs-early-miscarriage

What really happens during a miscarriage

https://www.pregnancybirthbaby.org.au/what-really-happens-during-a-miscarriage

How do I know if I’m having a miscarriage?

https://www.plannedparenthood.org/learn/pregnancy/miscarriage/how-do-i-know-if-im-having-miscarriage

កំណែ​ប្រែបច្ចុប្បន្ន

20/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មូលហេតុធំៗទាំង ៤ ច្រើនជា​ករណី​បង្កឲ្យស្រីៗ​រលូតកូន

ពិត​អត់​ មានផ្ទៃពោះញ៉ាំម្រះអត់បាន ព្រោះអាចរលូតកូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម