backup og meta

ម៉ាក់ឈឺពោះយូរសម្រាល​មិនចេញ គួរ​ឲ្យ​បារម្ភ​ខ្លាំង​អត់?

ម៉ាក់ឈឺពោះយូរសម្រាល​មិនចេញ គួរ​ឲ្យ​បារម្ភ​ខ្លាំង​អត់?

ឈាន​ដល់​សប្ដាហ៍​ទី ៤០ គ្នា​យើង​ច្បាស់​ជា​រំភើប​កាន់​តែ​ខ្លាំង អន្ទះ​សារ​កាន់តែ​ខ្លាំង ព្រោះ​ដល់​ពេលវេលា​អូនៗ ត្រូវ​ចេញ​មក​ក្រៅ​ជួប​មុខ​ប៉ា​ម៉ាក់​ហើយ។ យ៉ាង​ណា សម្រាប់​ស្រីៗ អាច​ជា​ពេល​រំភើប​បំផុត ក៏​ជា​ពេល​បារម្ភ​បំផុត​ដូច​ជា ពិសេស​គឺ​សុវត្ថិភាពអ្នកទាំង២តែម្តង។

បើ​ការ​សម្រាល​ដំណើរ​ការ​ទៅ​រលូន ច្បាស់​ជា​គ្មាន​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ហើយ​ជាធម្មតា សម្រាល​តាម​ធម្មជាតិ អាច​ប្រើ​រយៈពេល​ចន្លោះ ១០-២០ម៉ោង សម្រាប់គ្នា​យើង​ទើប​មាន​អូនៗ​ដំបូង និង ៧ -១០ ម៉ោង ចំពោះ​ស្រីៗ​សម្រាល​លើក​ទី ២ ឡើង។

យ៉ាង​ណា គួរ​មាន​ការ​ប្រុស​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​ប្រទះ​ករណី​ម៉ាក់ៗ ឈឺ​ពោះ​យូរ​ខុស​ពី​ធម្មតា ស្រប​ពេល​ស្បូន បើក​យឺត​ៗ តិច​ជាង​មួយ​សង់ទីម៉ែត្រ​ក្នុង​ម៉ោង នោះ​ត្រូវ​អាច​ចាត់​ទុក​ជា​ករណី​សម្រាល​កូន​មិន​ធម្មតា​ហើយ។

ម៉ាក់អាចគណនា​ថ្ងៃសម្រាលបាន ចុចទីនេះ

១- មូលហេតុ​នាំ​ឲ្យ​សម្រាល​កូន​យឺតយ៉ាវ ឬ​ពិបាក​សម្រាល

– បេប៊ី​ថ្លោស​ខ្លាំង

– បេប៊ី​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​កើត

– ការ​កន្ត្រាក់ស្បូន​មាន​សភាព​ខ្សោយ​ខ្លាំង។

២- ហានិភ័យ​អាច​កើត​មាន​នៅ​ពេល​សម្រាល​មិន​ចេញ

– ខ្វះ​អុកស៊ីហ្សែន​សម្រាប់​ទ្រទ្រង់​ទារក

– ចង្វាក់​បេះដូង​ទារក​មិន​ប្រក្រតី

– ទឹក​ភ្លោះ​មាន​បញ្ហា

– អាច​កើត​មាន​ជំងឺ​រលាក ឬ​ដំបៅ​ស្បូន។

ឈឺពោះយូរនៅសម្រាល​មិនចេញ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ត្រូវធ្វើ​បែប​ណា​បើ​ប្រទះ​ករណីនេះ?

បើ​ស្រីៗ​គ្នា​យើង​ជួប​បញ្ហា​បែប​នេះ គ្រូពេទ្យ​នឹង​ធ្វើការ​ពិនិត្យ​យ៉ាង​ដិតដល់ លើ​ចលនា​កន្ត្រាក់ស្បូន។ យើង​ត្រូវ​ឆ្លង​កាត់ ការ​ធ្វើ​តេស្ត​វាស់​មើល​កម្រិត​កន្ត្រាក់​ស្បូន តាម​រយៈ​ឧបករណ៍​សុង​ទឹក​នោម។ លើស​ពី​នេះ ការ​ត្រួត​ពិនិត្យ​ដោយ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ នឹង​ត្រូវ​ធ្វើឡើង​ទៅ​តាម​ករណីចាំ​បាច់ ដូច​ជា​ពិនិត្យ​លើ​ចង្វាក់​បេះដូង​ទារក​ជាដើម។

ក្រៅ​ពី​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ មាន​វិធី​សាមញ្ញ​មួយ​ចំនួន​ ដូច​ជា​ព្យាយាម​សម្រាក ដោយ​ទុក​ឲ្យ​ស្បូន​តួនាទី​របស់​វា​ដោយ​ខ្លួន​ឯង គេង ឬ​ដើរ​ចុះ​ឡើង ពិសេស​ចន្លោះ​ពេល​ស្បូន​កន្ត្រាក់​ម្ដងៗ និង​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ។

បើ​អូនៗ​រុល​ក្បាល​ចុះ​ក្រោម​ហើយ គ្រូពេទ្យ​អាច​ជួយ​ទាញ​ចេញ​ដោយ​ប្រើ​ដង្កៀប ឬ​បូម​ចេញ​ដោយ​ឧបករណ៍​ពេទ្យ។ ក្នុង​ករណី​ការ​កន្ត្រាក់​ស្បូន​នៅ​ខ្សោយ គ្រូពេទ្យ​​ប្រើប្រាស់​ថ្នាំជំនួយ​ការ​កន្ត្រាក់​ស្បូន​កាន់​តែ​លឿន តែ​បើ​ការ​កន្ត្រាក់​មិន​មាន​បញ្ហា ហើយ​អូនៗ​នៅ​តែ​មិន​អាច​ចេញ​មក​ក្រៅ​បាន ការ​វះកាត់​នឹង​ត្រូវ​ធ្វើ​ឡើង។

ការ​វះកាត់ គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដើម្បី​បញ្ចៀស​ភាព​ស្មុគ​ស្មាញ​អាច​កើត​មាន​បន្ត។ យ៉ាង​ណា​មិញ ការ​សម្រាល​កូន​ដោយ​ការ​វះកាត់ អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ និង​ផល​វិបាក​ផ្សេង ដូចនេះ​បើ​អូនៗ និង​ម៉ាក់ៗ​មាន​សុខភាព​ល្អ មិន​ចាំ​បាច់​វះ​កាត់​ទេ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prolonged Labor. http://www.webmd.com/baby/guide/prolonged-labor-causes-treatments. Accessed April 13, 2017.

Prolonged Labor: Failure To Progress. http://americanpregnancy.org/labor-and-birth/prolonged-labor-failure-progress/. Accessed April 13, 2017.

Failure To Progress – 6 Things That Prolong Labour. https://www.bellybelly.com.au/birth/failure-to-progress/. Accessed April 13, 2017.

កំណែ​ប្រែបច្ចុប្បន្ន

10/01/2022

អត្ថបទ​ដោយ CHHOEUNG Sothearoth

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jan 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម