មានម៉ាក់ៗមួយចំនួននិយាយថា ពេលពពោះ សម្រាលហើយសម្រស់ប្រែជាថមថយលែងស្រស់ថ្លាដូចពីមុនទៀតហើយ។ ចំពោះបញ្ហានេះ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅឲ្យដឹងថា មកពីរបៀបរបបរស់នៅ និងការញ៉ាំ។
លោកបានឲ្យដឹងថា បើក្រឡេកទៅមើលស្ត្រីពពោះនៅបរទេស ពិសេសប៉ែកអឺរ៉ុបពេលមានផ្ទៃពោះគេហាត់ប្រាណ តាមដានពិនិត្យផ្ទៃពោះ ញាំអាហារសម្បូរជីវជាតិ សមាធិសម្រួលអារម្មណ៍ ស្ដាប់តន្រ្តី និងហាត់ប្រាណត្រឹមត្រូវ ទើបធ្វើឲ្យអ្នកទាំងនោះរក្សាភាពស្រស់ស្អាតបានដដែល។ មិនត្រឹមតែរក្សាសម្រស់ឲ្យនៅតែខ្ញង់ប៉ុណ្ណោះទេថែមទាំងឈឺពោះមិនយូរខ្លាំង ស្រួលសម្រាល ហើយមានសុខភាពល្អទាំងម៉ាក់ និងកូន។ ស្រ្តីខ្លះពេលពពោះមិនធាត់ខ្លាំងបាត់រាងរៅឡើយ តែកូនក្នុងពោះថ្លោស និងមានសុខភាពល្អ ព្រោះម៉ាក់ៗជ្រើសរើសអាហារដែលចាំបាច់ក្នុងការបង្កើនទម្ងន់កូន ជាជាងខ្លួនឯង។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ក្រោយសម្រាលកូនហើយ ស្ត្រីបរទេសបានញាំអាហារគ្រប់គ្រាន់មានទាំងសាច់ បន្លែ ផ្លែឈើគ្រប់មុខ ដែលទាំងនោះហើយគឺជាពពួកវីតាមីន សារធាតុចិញ្ចឹម គ្រប់គ្រាន់ជួយថែរក្សាស្បែកឲ្យនៅភ្លឺថ្លា រាងស្អាត។ ចំណែកតិចនិកសំខាន់មួយទៀតវិញ គឺអ្នកទាំងនោះព្យាយាមហាត់ប្រាណទៅតាមបច្ចេកទេស ដែលជួយឲ្យដំណើរការយករាងដើមបានឆាប់។ ជាធម្មតាឃើញនៅបរទេស ក្រោយសម្រាលហើយ អាចធ្វើដំណើរកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ កាត់បន្ថយភាពតានតឹង នាំឲ្យអារម្មណ៍ស្រស់ស្រាយ ដែលវាជាវិធីជំនួយជួយឲ្យមើលទៅស្រស់ស្អាតធម្មតា។
គួរអាន៖
- ហេតុអ្វីស្រ្តីមានផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿងមិនល្អច្រើន?
- គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
- គេងអត់លក់ពេលពពោះ ប្រើថ្នាំងងុយគេង ប៉ះពាល់អត់?
- ម៉េចបានស្រីៗមានផ្ទៃពោះ ពេលខ្លះគេងៗ បាត់ដង្ហើម?
- មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?
ចំណែកស្ត្រីខ្មែរមួយចំនួននៅប្រកាន់របៀបចាស់បុរាណតាំងពីមានផ្ទៃពោះរហូតដល់សម្រាល ដោយតម្រូវឲ្យតមនេះតមនោះ មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ សូម្បីងូតទឹកយប់ក៏មិនហ៊ាន ក្រោយសម្រាលហើយដេកលើគ្រែអាំងភ្លើងរាប់ខែ មិនហ៊ានញាំអាហារគ្រប់មុខ និងអ្នកខ្លះញ៉ាំបាយតែជាមួយអំបិលម្រេច មិនហ៊ានញាំសាច់ ញ៉ាំប្រៃ សង្កត់ថ្ម ចុងក្រោយជាំមុខ ស្បែកស្ងួត ស្គមរីងរៃ បែរជាយល់ថាទាស់នេះ ទាស់នោះទៅវិញ។
[embed-health-tool-due-date]
ចំណែកម៉ាក់ៗខ្លះទៀតវិញ ក្រោយសម្រាលកូនរួច ព្រោះតែញ៉ាំច្រើនលើសលប់ ដោយគិតថាការញ៉ាំច្រើននាំឲ្យសម្បូរទឹកដោះផ្គត់ផ្គង់កូន រហូតធ្វើឲ្យលើសតម្រូវការ ទៅជាធាត់ខ្លាំងវិញក៏មាន។ តែលោកសង្កេតឃើញថា បច្ចុប្បន្នអ្នកដែលបានសិក្សាច្រើនបានស្វែងយល់ពីរបៀបពពោះតាមបរទេស និងអនុវត្តតាមមួយចំនួន ហើយទទួលបានភាពស្រស់ស្អាត ទាំងពេលពពោះ និងក្រោយសម្រាលកូនដែរ រហូតអ្នកខ្លះត្រូវគេសរសើរថាមានកូនកាន់តែស្អាតទៅវិញ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះ បានបន្ថែមថា នៅក្នុងវេជ្ជសាស្ត្រគ្មានទេ ជំងឺទាស់ មានតែប្រតិកម្មជាមួយអ្វីមួយ ហើយសភាពដែលចាស់ៗថាទាស់នោះ គឺបណ្ដាលមកពីការញ៉ាំមិនបានត្រឹមត្រូវ សម្រាកមិនគ្រប់គ្រាន់ និងគ្មានអនាម័យទៅវិញ។