backup og meta

សម្រាលកូនហើយអាចលុបលាងមុខ និងដុសខ្លួនជាមួយសាប៊ូបានអត់?

សម្រាលកូនហើយអាចលុបលាងមុខ និងដុសខ្លួនជាមួយសាប៊ូបានអត់?

​ទោះ​ជា​គ្រូពេទ្យ​អះអាង​ថាការ​ងូត ដុស​ខ្លួន កក់ សិត​សក់​បាន​យ៉ាង​ណា ក៏​ម៉ាក់ៗកូនខ្ចីមិន​ហ៊ានធ្វើ​ដែរ ដោយនៅប្រកាន់តាមទំនៀមទម្លាប់បែប​បុរាណ ដែល​តម្រូវឲ្យស្ត្រី​សម្រាលរួចតមងូត​ទឹក កក់​សក់ ដុស​ខ្លួន ​ខ្លាច​ទាស់​ស្ពឹក​ដៃ​ជើង ឈឺក្បាល វិលមុខ។

ចំពោះ​បញ្ហា​នេះ​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​អះអាង​ថា ទង្វើ​ដែល​ពេទ្យ​អនុញ្ញាត និង​ណែនាំ​ក្រោយ​សម្រាល ដោយអាច​ងូត​ទឹក ចុះដើរ គឺ​គ្មាន​បញ្ហា​អ្វី​ដល់​សុខភាព​ម៉ាក់​ៗ​ឡើយ។ ចំណែក​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​អនុវត្តបន្ត​ទៀត​នោះ គឺ​មិន​ហ៊ាន​ងូត​ទឹក លុប​មុខ​រាប់​ខែ​ហើយ ពេល​អាច​ធ្វើ​បានហើយ បែរជា​មិន​ហ៊ាន​ប្រើប្រាស់​សាប៊ូ ព្រោះ​ចាស់​ៗ​ហាម​ថា ការ​ប្រើ​សាប៊ូ​​លាង​ដុស​បែរជា​ធ្វើឲ្យ​ស្បែក​ប្រែជា​ឆាប់​ចាស់​ទៅ​វិញ ជារឿងមិនត្រឹមត្រូវ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

លោក​បន្ត​ថា ការ​លើក​ឡើង​របស់​ចាស់​ៗ​ទាំង​នោះ​គ្មាន​ឯកសារ​ណា​បញ្ជាក់​ទេ ស្បែក​ខ្លួន ជា​ពិសេស​ស្បែកមុខ​ត្រូវ​ការ​ការ​សម្អាត​ជា​ប្រចាំ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ស្បែក​មុខ​មាន​ជាតិ​ពុល ធូលី​ដី ក្អែល ជាតិ​កង្វក់​ដែល​ទឹក​ទទេ​មិន​អាច​ចូល​ទៅ​សម្អាត​ក្នុង​កោសិកា​ស្បែក​ខាង​ក្នុង ប្រែ​ជា​បណ្ដាល​ឲ្យ​មុខ​ឡើង​ស្ងួត ស្រអាប់ រោល អាចម៍រុយ និង​ជាំ​ទៅ​វិញ​ទេ។

លាងមុខ

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ​បន្ថែម​ទៀត​ថា ពេទ្យ​តម្រូវ​ឲ្យ​យើង​ដុះ​លាង​សម្អាត​​មុខ​មាត់ ខ្លួន​ប្រាណ​ជាប្រចាំ ដើម្បី​អនាម័យ និង​មាន​អារម្មណ៍​ល្អ តាំង​ពី​ពេលណា​ក៏​បាន ប្រសិនបើ​មាន​កម្លាំង​ក្រោក។ តែ​បើ​មិន​បាន​សម្អាត​វិញ ផ្ទៃ​មុខ​អាច​ស្ងួត គ្រើម គ្មាន​សំណើម នាំ​ឲ្យ​មាន​បញ្ហា​ឡើង​ខ្លាញ់ មុន ឬ​ជាំ​ទៅ​វិញ។

គួរអាន៖

លើស​ពី​នេះ​ទៅទៀត​អ្នក​ដែល​ចង់​ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​មុខ ដោយ​ផលិតផល​ផ្សេង​ៗ​ទៀត ដែល​មាន​គុណភាព​ល្អ មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ត្រឹមត្រូវ។

ចំណុចសំខាន់

ទង្វើ​ដែល​ពេទ្យ​អនុញ្ញាត និង​ណែនាំ​ក្រោយ​សម្រាល ដោយអាច​ងូត​ទឹក ចុះដើរ គឺ​គ្មាន​បញ្ហា​អ្វី​ដល់​សុខភាព​ម៉ាក់​ៗ​ឡើយ។ ចំណែក​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​អនុវត្តបន្ត​ទៀត​នោះ គឺ​មិន​ហ៊ាន​ងូត​ទឹក លុប​មុខ​រាប់​ខែ​ហើយ ពេល​អាច​ធ្វើ​បានហើយ បែរជា​មិន​ហ៊ាន​ប្រើប្រាស់​សាប៊ូ ព្រោះ​ចាស់​ៗ​ហាម​ថា ការ​ប្រើ​សាប៊ូ​​លាង​ដុស​បែរជា​ធ្វើឲ្យ​ស្បែក​ប្រែជា​ឆាប់​ចាស់​ទៅ​វិញ ជារឿងមិនត្រឹមត្រូវ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

These Are The Safest (And Most Effective) Face Washes During Your Pregnancy

https://www.scarymommy.com/pregnancy/pregnancy-safe-face-wash

What You Need to Know About Postpartum Skin—And How to Clear It

https://theeverymom.com/what-you-need-to-know-about-postpartum-skin-and-how-to-clear-it/

The best face washes to use during pregnancy

https://www.motherandbaby.co.uk/pregnancy/health-and-wellness/best-face-washes-pregnancy/

‘I’m a Dermatologist and Mom, and These Are the Best Pregnancy-Safe Face Washes’

https://www.wellandgood.com/pregnancy-safe-facial-wash/

17 pregnancy-safe skincare products (because that glow doesn’t always come naturally!)

https://www.mother.ly/pregnancy/pregnancy-safe-skincare/

កំណែ​ប្រែបច្ចុប្បន្ន

20/04/2022

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?

ក្រោយសម្រាលកូនរួច ម៉ាក់ៗឥឡូវច្រើនធ្វើរឿងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម