ក្រោយសម្រាល ក្រៅពីយកចិត្តទុកដាច់ចំពោះកូន និងរបបអាហារ អនាម័យខ្លួនប្រាណក៏ជារឿងសំខាន់ត្រូវគិតគូរខ្លាំងដែរ។ បើយើងសម្រាលកូនរួចមិនបានថែទាំខ្លួនប្រាណ នោះអាចបណ្ដាលឲ្យយើងមានអាការៈល្ហិតល្ហៃ វិលមុខ និងមិនស្រឡះក្នុងខ្លួន។ នេះបើតាមការលើកឡើងរបស់អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
រឿងដែលត្រូវខ្វល់ខ្វាយទី ១ គឺការធ្លាក់ឈាម ព្រោះថាក្រោយសម្រាលកូនរួចនឹងមានបញ្ហានេះយ៉ាងហោចណាស់ក៏ ១ ខែដែរ ហើយ ១ សប្ដាហ៍ដំបូងឈាមធ្លាក់ច្រើនគួរសម។ ត្បិតការធ្លាក់ឈាមក្រោយពីសម្រាលកូនជារឿងធម្មតា ដែលគេហៅថា Lochia ឈាមនោះទៀតសោតកើតចេញពីកម្ទេចកម្ទីនៃភ្នាសរបស់ស្បូន។ ក្នុងអំឡុងពេលនេះយើងត្រូវធ្វើចលនារាងកាយឲ្យបានច្រើន ដើរឲ្យបានច្រើន ទើបឈាមឆាប់ធ្លាក់អស់ ស្បូនឆាប់ត្រលប់មកសភាពដើមវិញ។
[embed-health-tool-due-date]
អំឡុងពេលធ្លាក់ឈាមសប្ដាហ៍ដំបូង យើងអាចស្លៀកខោទឹកនោមទំហំធំ ឬប្រើសំឡីអនាម័យដូចពេលមករដូវក៏បាន។ ក្រៅពីនឹងយើងត្រូវឧស្សាហ៍លាងសម្អាតបរិវេណទ្វារមាសជាមួយទឹកក្ដៅឧណ្ហៗ ព្រមជាមួយទឹកអនាម័យបន្ថែមទៀតក៏បាន ដើម្បីសម្អាតភាពកខ្វក់ និងក្លិនមិនល្អរបស់ឈាម។
ចំណែករឿងសំខាន់មួយទៀតដែលម៉ាក់ៗត្រូវតែធ្វើរាល់ថ្ងៃ គឺងូតទឹកលាងសម្អាតខ្លួនប្រាណ កក់សក់ និងផ្លាស់ប្ដូរសម្លៀកបំពាក់ជាប្រចាំ ទើបយើងមានអារម្មណ៍ស្រស់ស្រាយ និងមិនឈឺក្បាលវិលមុខ ហើយសម្លៀកបំពាក់អាចស្លៀកបែបណាក៏បានឲ្យតែយល់ថាស្រួលខ្លួនទៅបានហើយ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?