ក្រោយសម្រាលកូនភ្លាមៗ ក្បាលពោះម៉ាក់ៗនៅធំ ហើយឈឺស្បូនទៀត អ៊ីចឹងទើបមានស្រីៗខ្លះស្អំថ្មក្តៅ ស្អំទឹកក្តៅ ស្អំទឹកកក ជាដើម។ ចំពោះការស្បំថ្មក្តៅលើពោះជាទម្លាប់របស់ចាស់បុរាណ តែពេទ្យមិនឲ្យបន្តធ្វើបែបនេះទៀតឡើយ តែអ្វីដែលជាមន្ទិលរបស់ស្រីៗគ្នាយើងនោះ គឺការស្អំទឹកកកលើពោះក្រោយសម្រាល តើអាចស្អំបានអត់?
ចម្លើយចំពោះសំណួរថា ក្រោយសម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ នោះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៅមន្ទីរពេទ្យសម្រាកព្យាបាល និងសម្ភព មាតា បកស្រាយថា ការដែលស្រីៗសម្រាលកូនរួចស្អំទឹកកកនោះ ដោយសារតែស្បូនកន្ត្រាក់ ធ្វើឈឺចាប់ខ្លាំងពេក មិនអាចទ្រាំបាន ទើបធ្វើបែបនេះ។
ចំពោះស្ត្រីដែលសម្រាលកូនដោយវះកាត់វិញ លោកស្រីវេជ្ជបណ្ឌិតដែលមានសញ្ញាបត្រពីប្រទេសបារាំងរូបនេះ បញ្ជាក់ថា ការស្អំទឹកកកលើពោះអាចសើមដល់មុខរបួស មានបញ្ហាទៅវិញទេ បើសិនជាបិទបង់ស្អិតមិនជិតល្អ។
ទោះជាការស្អំទឹកកក អាចជួយបំបាត់ការឈឺស្បូនខ្លះៗក៏ពិតមែន តែលោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា នាពេលបច្ចុប្បន្ន ស្រីៗក្រោយសម្រាលកូនរួចអាចញ៉ាំថ្នាំ ឬចាក់ថ្នាំបំបាត់ការឈឺចាប់បាន មិនចាំបាច់ស្អំទឹកកកនោះទេ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
នៅប្រទេសជឿនលឿនផ្សេងទៀត លោកស្រីវេជ្ជបណ្ឌិតថា ក្រោយសម្រាលកូនរួច ស្រីៗមិនស្អំថ្ម ស្អំទឹកកក ឬទឹកក្តៅនោះទេ ព្រោះការស្អំទៅក្តៅពេក ឬត្រជាក់ខ្លាំងពេក ធ្វើឲ្យប៉ះពាល់ដល់ស្បែកពោះ។
[embed-health-tool-ovulation]