backup og meta

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល?

ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។

១. ភាពសោកសៅក្រោយសម្រាល

ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។

ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។

ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖

  • សោកសៅ
  • យំដោយគ្មានហេតុផលជាក់លាក់
  • ធុញថប់
  • ឆាប់ខឹង
  • បាត់បង់ចំណង់អាហារ
  • ពិបាកគេង
  • ពិបាកផ្ចង់អារម្មណ៍
  • ថប់បារម្ភ

ធ្លាក់ទឹកចិត្តក្រោយសម្រាល

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល

បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។

[embed-health-tool-vaccination-tool]

ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ ម៉ាក់ៗ​មួយ​ចំនួន​​អាចធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួចបានមួយឆ្នាំក៏មាន។ ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលអាចប៉ះពាល់ដល់សមត្ថភាព​ម៉ាក់ៗក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ ដូចជាការមើលថែទាំកូន ញ៉ាំ គេង និងធ្វើការងារផ្សេងៗជាដើម។ ម៉ាក់ៗដែលធ្លាក់ទឹកចិត្ត​ក្រោយ​​សម្រាល​អាចមានរោគសញ្ញា និងអាការៈដូចជា៖

  • ធ្លាក់ទឹកចិត្ត
  • ថប់បារម្ភ
  • សោកសៅ
  • ឆាប់ប្រែប្រួលអារម្មណ៍ ឬឆាប់ខឹង
  • អស់សង្ឃឹម
  • ពិបាកគេង
  • រអៀសខ្លួន
  • នៅតែឯង ឬផ្តាច់ខ្លួនចេញពីអ្នកនៅជុំវិញខ្លួន
  • យល់ថាខ្លួនគ្មានតម្លៃ
  • មិនចង់ស្និទ្ធស្នាលជាមួយកូន
  • រវើរវាយ
  • មានចំណងធ្វើបាបខ្លួនឯង ឬកូន
  • មានបំណងគិតខ្លី

ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលអាចមានរោគសញ្ញា និងអាការៈដូចការមានអារម្មណ៍សោកសៅ​ក្រោយសម្រាលដែរ គ្រាន់តែមានរយៈពេលយូរជាង និងធ្ងន់ធ្ងរជាង។ បើក្រោយសម្រាល​ម៉ាក់ៗ​ឆាប់ប្រែប្រួលអារម្មណ៍ យំដោយគ្មានហេតុផល សោកសៅ ពិបាកគេង និងឆាប់ខឹងជាដើម​លើស​ពីពីរសប្តាហ៍ មានន័យថាម៉ាក់ៗអាចមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលហើយ ម៉ាក់ៗគួរ​ទៅ​ពិគ្រោះជាមួយគ្រូពេទ្យផ្នែកចិត្តសាស្រ្តដើម្បីទទួលការព្យាបាល។

អត្ថបទគួរអាន៖

វីដេអូពាក់ព័ន្ធ៖ ម៉េចបានធ្លាក់ទឹកចិត្តពេលពពោះនិងក្រោយសម្រាល?

ចំណុសំខាន់

  • បើក្រោយសម្រាល ម៉ាក់ៗឆាប់ប្រែប្រួលអារម្មណ៍ យំដោយគ្មានហេតុផល សោកសៅ ពិបាកគេង ឆាប់ខឹងជាដើម ប៉ុន្តែអាការៈទាំងនេះ​បាត់ទៅវិញ​ដោយឯកឯង​ក្នុងរយៈពេល​ពីរ​សប្តាហ៍នោះ ម៉ាក់ៗគ្រាន់តែមានអារម្មណ៍សោកសៅក្រោយសម្រាលប៉ុណ្ណោះ។
  • តែបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងដើមលើសពីពីរសប្តាហ៍ ហើយអាការៈកាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ដែលប៉ះពាល់ដល់សមត្ថភាពម៉ាក់ៗក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ និងមានបំណង​បាប​ខ្លួនឯង និងកូនជាដើម ម៉ាក់ៗគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកចិត្តសាស្រ្ត ព្រោះទាំងនេះជា​សញ្ញាធ្លាក់ទឹកចិត្តក្រោយសម្រាល។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Causes the Baby Blues? How to Reset Your Brain
https://www.hackensackmeridianhealth.org/en/healthu/2022/08/17/what-causes-the-baby-blues-how-to-reset-your-brain

Postpartum Depression and the Baby Blues
https://www.helpguide.org/articles/depression/postpartum-depression-and-the-baby-blues.htm#:~:text=In%20fact%2C%20postpartum%20depression%20and,your%20newborn)%20and%20longer%20lasting.

Baby Blues and Postpartum Depression: Mood Disorders and Pregnancy
https://www.hopkinsmedicine.org/health/wellness-and-prevention/postpartum-mood-disorders-what-new-moms-need-to-know

The difference between the baby blues and postpartum depression
https://www.piedmont.org/living-real-change/the-difference-between-the-baby-blues-and-postpartum-depression

កំណែ​ប្រែបច្ចុប្បន្ន

11/12/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

Postpartum Depression (ជំងឺបាក់ទឹកចិត្តក្រោយសម្រាល)

៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម