មិនថាតែមុន និងពេលសម្រាលកូនទេ ដែលស្រីៗយើងអាចប្រឈមនឹងគ្រោះថ្នាក់នោះ សូម្បីតែក្រោយសម្រាលហើយក៏មានរឿងត្រូវយកចិត្តទុកដាក់ដែរ។ ខាងក្រោមនេះជាសញ្ញាគ្រោះថ្នាក់ក្រោយសម្រាលដែលម៉ាក់ៗមិនអាចប្រហែសបាន វាអាចកើតមានឡើងអំឡុងពេល ២ សប្តាហ៍ដំបូងក្រោយសម្រាល។
១- ធ្លាក់ឈាមខ្លាំងមិនដាច់
ក្រោយពេលសម្រាលរួចភ្លាមៗ ស្រីៗធ្លាក់ឈាមជារឿងធម្មតានោះទេ។ ជាទូទៅការធ្លាក់ឈាមនេះ មានពី ១-២ អាទិត្យ ទើបអស់។ ប៉ុន្តែប្រសិនបើការធ្លាក់ឈាមច្រើនបន្តយូរថ្ងៃ អាចបណ្តាលមកពីការរហែកស្បូន ឬទ្វារមាសអំឡុងសម្រាលអាអូន យកសុកមិនអស់ពីក្នុងស្បូន។
អាការៈទាំងនេះបង្កឲ្យម៉ាក់ៗគ្រុនក្តៅ ញាក់ ទ្វារមាសមានក្លិនអាក្រក់ ឈានទៅបង្ករោគនៅក្នុងស្បូន អាចស្លាប់បាន។
២- ខ្សោយ-វិលមុខ
ម៉ាក់ៗតែងតែខ្សោយអស់កម្លាំងក្រោយសម្រាលកូនរួច ដូច្នេះហើយគ្រូពេទ្យបានណែនាំឲ្យញ៉ាំអាហារមានជីវជាតិឲ្យបានច្រើន ចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែផ្លែឈើ មិនតមអ្វីទាំងអស់។
ការតមចំណី និងញ៉ាំអាហារក្រៀមក្រោះ អាហារហឹរ ដូចជាខ្ញី ម្រេច អាចធ្វើឲ្យយើងខ្សោយ ឈានទៅវិលមុខ ឬសន្លប់ ឯទឹកដោះក៏មិនសូវសម្បូរឲ្យអូនៗម៉ឹមដែរ។
បើមានសញ្ញាទាំងប៉ុន្មានខាងលើនេះ ម៉ាក់ៗមិនត្រូវបណ្តែតបណ្តោយនោះទេ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
[embed-health-tool-baby-poop-tool]
អត្ថបទគួរអាន៖