ស្ត្រីសម្រាលកូនរួច ចាស់ៗតែងតែតម្រូវឲ្យថ្នមខ្លួនមិនឲ្យធ្វើអ្វីទាល់តែសោះ សូម្បីតែបាយទឹកក៏មានអ្នកចាំលើកយកទៅឲ្យដល់កន្លែងដែរ។ ការថ្នមខ្លួនបែបនេះ ចាស់ៗមានជំនឿថាមិននាំឲ្យទាស់ ចុករួយ ស្ពឹកស្រពន់ ឬពេលចាស់ទៅឈឺនេះឈឺនោះមិនឈប់។ ចំណែកគ្រូពេទ្យវិញមិនបានយល់ស្របចំពោះគំនិតនេះឡើយ ព្រោះការដែលស្ត្រីថ្នមខ្លួនមិនធ្វើអ្វីសោះ វាពិបាកដល់ខ្លួនឯងទៅវិញទេ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ការដែលត្រូវថ្នមខ្លួនខ្លាំងមិនធ្វើចលនា ឬលើកអ្វីសោះ ឈាមធ្លាក់មិនអស់ ឬរយៈពេលយូរទើបធ្លាក់អស់។ នៅពេលឈាមធ្លាក់មិនអស់នាំឲ្យបង្ករោគ ធុំក្លិន និងតឹងស្បូន និងឈឺចុកក្នុងពោះ។
លោកក៏បានបញ្ជាក់ទៀតដែរថា ស្ត្រីសម្រាលកូនរួចគួរធ្វើចលនា ឬការងារផ្ទះណាដែលអាចធ្វើទៅបានតាមកម្លាំងរបស់យើង។ ពោលបើមិនសូវមានកម្លាំង កុំធ្វើអ្វីខ្លាំងលើសអ្វីដែលខ្លួនមាន ព្រោះអាចនាំឲ្យបាក់កម្លាំង និងខ្សោយទៅវិញទេ។ បញ្ហាមួយទៀត ការលើករបស់ និងធ្វើចលនាមួយចំនួនក្នុងកិច្ចការផ្ទះមិនបានបណ្ដាលឲ្យឈឺចុកចាប់ស្បូនឡើយ តែអាចមានបញ្ហាជាច្រើនទៀតទើបបណ្ដាលឲ្យស្បូនឈឺ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានណែនាំឲ្យស្ត្រីសម្រាលកូនរួច គួរធ្វើលំហាត់ប្រាណខ្លះៗ ដើម្បីឲ្យឈាមធ្លាក់អស់ និងឈាមរត់ស្រួល អារម្មណ៍ស្រស់ថ្លា ដែលនាំឲ្យសុខភាពឆាប់រឹងមាំឡើងវិញ។
[embed-health-tool-ovulation]