គ្នាយើងច្បាស់ជាដឹងហើយថាផ្លែឈើជាទូទៅវាមានរសជាតិផ្អែមពីធម្មជាតិ ហើយផ្លែឈើនីមួយៗមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានសារធាតុសរសៃ សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀត។ គ្រប់ផ្លែឈើទាំងអស់ គឺសុទ្ធតែមានប្រយោជន៍ហើយផ្លែឈើខ្លះអាចប្រឆាំងនឹងបញ្ហា រលាកសន្លាក់ ជំងឺបេះដូង និងដាច់សរសៃឈាមបេះដូង ជាដើម។
១.ស្រ្ត័របឺរី
ស្រ្ត័របឺរី គឺជាផ្លែឈើដែលមានជាតិស្ករតិចបំផុតហើយមានវីតាមីន C ច្រើនជាងផ្លែក្រូច។ វីតាមីន C អាចជួយកាត់បន្ថយការរលាកសន្លាក់ សម្ពាធឈាម និងបញ្ហាកូលេស្ដូរ៉ុល។ តាមការស្រាវជ្រាវបានលើកឡើងថាមនុស្សស្រីដែលញាំ ស្រ្ត័របឺរី ១៦ គ្រាប់ ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍អាចបន្ថយការប្រឈមនឹងការរលាកសន្លាក់ និងជំងឺបេះដូងបាន។
២.ផ្លែបឺរ
ផ្លែបឺរជាប្រភេទផ្លែឈើមួយដែលមានកំហាប់ជាតិខ្លាញ់ Monounsturated ប្រឆាំងនឹងការរលាកខ្ពស់ហើយវាក៏សម្បូរទៅដោយសារធាតុ carotenoid lutein ផងដែរ។ មិនដូចផ្លែឈើភាគច្រើន ផ្លែបឺរគឺជាប្រភពដ៏ល្អនៃវីតាមីន E មានឥទ្ធិពលប្រឆាំងនឹងការរលាក។ របបអាហារខ្ពស់នៅក្នុងសមាសធាតុទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការខូចខាតសន្លាក់ដែលត្រូវបានគេឃើញនៅក្នុងរោគសញ្ញារលាកសន្លាក់ឆ្អឹង។ ការសិក្សាក៏បានបង្ហាញផងដែរថាការញ៉ាំផ្លែបឺរប្រចាំថ្ងៃបង្កើនកូលេស្តេរ៉ូលល្អ (HDL) និងបន្ថយកូលេស្តេរ៉ូលមិនល្អ(LDL)។
៣.ផ្លែឪឡឹក
តាមការសិក្សាបានបង្ហាញថាផ្លែឪឡឹកក៏អាចជួយកាត់បន្ថយការរលាក។ ឪឡឹកក៏មានសារធាតុ carotenoid beta-cryptoxanthin ខ្ពស់ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃបានផងដែរ។
[embed-health-tool-heart-rate]
៤.ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរទាំងពណ៌ស និងពណ៌ខ្មៅ គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម មានប្រយោជន៍ច្រើនដល់សុខភាព។ គ្នាយើងភាគច្រើនបានដឹងហើយថា ផ្លែទំពាំងបាយជូរក្រហម និងខ្មៅមានផ្ទុកសារធាតុ Resveratrol ដែលជាសារធាតុមាននៅក្នុងស្រាក្រហមរួមចំណែកដល់សុខភាពសរសៃឈាមបេះដូង ហើយអាចធ្វើឱ្យប្រសើរឡើងវិញនូវមុខងារសរសៃឈាម។សារធាតុ Resveratrol ក៏មានប្រសិទ្ធភាពប្រឆាំងនឹងការរលាកផងដែរ។
អត្ថបទគួរអាន៖