ពិតណាស់ យើងរាល់គ្នាសុទ្ធតែចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ដើម្បីប្រឆាំងនឹងជំងឺផ្សេងៗប្រកបដោយប្រសិទ្ធភាព។ ការញ៉ាំរបបអាហារត្រឹមត្រូវ ធ្វើលំហាត់ប្រាណជាប្រចាំ ក៏ដូចជាការគេងគ្រប់គ្រាន់ បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។ យ៉ាងណាមិញ ប្រព័ន្ធភាពស៊ាំនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពពោះវៀនផងដែរ។ ជាក់ស្ដែង អាហារមួយចំនួនមានតម្លៃអាហារូបត្ថម្ភទាប ព្រមទាំងរាំងស្ទះដល់ប្រព័ន្ធភាពស៊ាំរបស់យើង។ ដូច្នេះហើយ គ្នាយើងគប្បីកាត់បន្ថយអាហារខាងក្រោមនេះចេញពីរបបអាហារភ្លាមៗ ទើបជាការប្រសើរ។
១. សូដា និងគ្រឿងស្រវឹង
ភេសជ្ជៈដូចជាសូដា ទឹកក្រូច តែ ដែលមានជាតិផ្អែម ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹង អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពមនុស្សយើង។ ភេសជ្ជៈទាំងនេះអាចបង្កើនការផលិតអ័រម៉ូនស្រ្តេសកូទីសុល រំខានដល់កម្រិតជាតិស្ករក្នុងឈាម និងរាំងស្ទះដល់មុខងារផលិតអាំងស៊ុយលីន អាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់ការគេង ដែលពាក់ព័ន្ធជាមួយនឹងមុខងារប្រព័ន្ធភាពស៊ាំថែមទៀតផង។
២. ស្ករគ្រាប់
ការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម អាចរារាំងដល់ផ្លូវប្រព័ន្ធភាពស៊ាំនិងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ស្ករគ្រាប់ ស្ករកៅស៊ូ និងចាហួយសំបូរទៅដោយជាតិស្ករ ដែលអាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំកើនឡើងការផលិតរ៉ាឌីកាល់សេរី (ពាក់ព័ន្ធនឹងការកើតជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង) ដែលអាចធ្វើឲ្យកោសិកាឈាមចុះខ្សោយ និងបង្កឲ្យមានការរលាក។
៣. ដំឡូងបំពង
គ្នាយើងភាគច្រើនចូលចិត្តញ៉ាំប្រភេទអាហារបំពង ប៉ុន្តែអាហារទាំងនេះអាចបង្កបញ្ហាជាច្រើនដល់ប្រព័ន្ធភាពស៊ាំ ពីព្រោះវាមានជាតិខ្លាញ់ខ្ពស់។ ចំពោះអាហារបំពង ដូចជាដំឡូងបំពងគឺជាភ្នាក់ងារបង្កនៃជំងឺផ្សេងៗជាច្រើនដូចជាសម្ពាធឈាមខ្ពស់ កូឡេស្តេរ៉ូលខ្ពស់ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
[embed-health-tool-bmr]
៤. សាច់ក្រហម
សាច់ក្រហម (សាច់ជ្រូក សាច់គោ និងសាច់ចៀម) មានជាតិខ្លាញ់ឆ្អែតខ្ពស់ ដែលអាចបង្កើនកូឡេស្តេរ៉ូលក្នុងឈាម។ អាហារមួយប្រភេទនេះមិនត្រឹមតែធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលដល់សុខភាពបេះដូងដូចគ្នា។
៥. ការ៉េម
ជាមួយគ្នានេះដែរ ការ៉េមមានជាតិផ្អែមខ្លាំង រួមជាមួយនឹងក្រែមជាតិខ្លាញ់ ទឹកដោះគោ ព្រមទាំងសំបូរទៅដោយជាតិខ្លាញ់ឆ្អែត និងជាតិស្ករខ្ពស់ ដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះហើយ ការញ៉ាំការ៉េមរយៈពេលយូរអាចបំផ្លាញប្រព័ន្ធភាពស៊ាំរបស់យើងបាន។
៦. កាហ្វេ
ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ និងសារធាតុប្រឆាំងនឹងការរលាក កាហ្វេមានគុណប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែកម្រិតអាស៊ីដខ្ពស់នៅក្នុងកាហ្វេ រួមចំណែកដល់កម្រិតអាស៊ីដខ្ពស់នៅក្នុងរាងកាយ ហើយការញ៉ាំជាតិកាហ្វេអ៊ីនលើសកម្រិត នឹងធ្វើឲ្យយើងពិបាករំលាយអាហារ ហើមពោះ និងឈឺពោះ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើងយ៉ាងធ្ងន់ធ្ងរ។
អត្ថបទគួរអាន៖