មេតាប៉ូលីសគឺជាដំណើរការមួយ នៃការបំប្លែងរបបអាហារឲ្យក្លាយទៅជាថាមពលសម្រាប់ចិញ្ចឹមកោសិកា និងប្រើប្រាស់នៅក្នុងរាងកាយ។ របបអាហារដែលយើងបានញ៉ាំចូលទៅក្នុងប្រព័ន្ធរំលាយ គឺនឹងត្រូវបំបែក ហើយស្រូបយកសារធាតុចិញ្ចឹមបូករួមជាមួយអុកស៊ីសែនបញ្ជូនតាមរយៈសរសៃឈាម ទៅកាន់កោសិកាគ្រប់សរីរាង្គទៅតាមត្រូវការ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ករណីដែលដំណើរមេតាប៉ូលីសចុះខ្សោយដោយមិនអាចបំប្លែងថាមពលពីរបបអាហារបាន នោះរាងកាយក៏មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមត្រូវការបានដែរ។ ដូច្នេះខាងក្រោមគឺជាវិធីក្នុងការជួយបង្កើនប្រសិទ្ធភាពដំណើរការមេតាប៉ូលីស។
១. បង្កើតទម្លាប់ហាត់ប្រាណ
ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំចន្លោះពី ២០ ទៅ ៣០នាទី ជួយដល់សុខភាពបានច្រើន ក្នុងនោះក៏មានចំណែកជួយដល់មេតាប៉ូលីសផងដែរ។ វិធីហាត់ប្រាណអាចមានដូចជា ការដើរ ជិះកង់ រាំ ហែលទឹក ឬរត់។ យើងអាចអនុវត្ដដោយដើរផង រត់ផង អាចថាដើរ២នាទីបន្ទាប់មករត់១នាទី ធ្វើបែបនេះឲ្យបាន២០នាទី គឺល្អសម្រាប់សុខភាព។
ទន្ទឹមគ្នានោះដែរ វិធីហាត់ប្រាណលើកទម្ងន់ក៏ជួយជំរុញឲ្យរាងកាយត្រូវប្រើប្រាស់ថាមពលខ្លាំង ហើយប្រព័ន្ធរំលាយអាហារក៏ធ្វើការខ្លាំងដូចគ្នា។ ការហាត់ប្រាណប្រភេទនេះ អាចជួយពង្រឹងទៅដល់គ្រប់សរីរាង្គសាច់ដុំទាំងអស់ក្នុងរាងកាយ។ មធ្យមការហាត់ប្រាណបែបនេះ អាចអនុវត្ដចន្លោះពី២ ទៅ ៣ដងក្នុងមួយសប្ដាហ៍គឺសមល្មម។
២. កុំរំលងរបបអាហារពេលព្រឹក
អាហារពេលព្រឹកគឺជាចំណែកមួយយ៉ាងសំខាន់សម្រាប់សុខភាព។ ព្រោះអាហារពេលព្រឹកគឺជាប្រភពថាមពលផ្ដល់ឲ្យរាងកាយយើងអាចដំណើរការ និងពង្រឹងមុខងារប្រព័ន្ធរំលាយអាហារឲ្យរឹងមាំ។ ដូច្នេះរំលងអាហារពេលព្រឹកគឺអាចបំផ្លាញសុខភាពប្រព័ន្ធរំលាយដោយមិនដឹងខ្លួន។
៣. ញ៉ាំអាហារជួយបញ្ចុះជាតិខ្លាញ់
ជ្រើសរើសប្រភេទអាហារដែលអាចជួយបញ្ចុះជាតិខ្លាញ់ ពិសេសពពួកអាហារប្រូតេអ៊ីន អាហារហឹរល្មម និងតែបៃតង ដើម្បីជួយពង្រឹងមេតាប៉ូលីស។ អាហារប្រូតេអ៊ីន ដូចជាពពួកបន្លែ ផ្លែឈើសាច់គ្មានជាតិខ្លាញ់ នឹងអាហារមានជាតិសរសៃ ជួយឲ្យប្រព័ន្ធរំលាយរឹងមាំងដំណើរការបានល្អ។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ ក៏ជាចំណែកមួយជួយឲ្យដំណើរការមេតាប៉ូលីសបានល្អ។ តួយ៉ាងការគេងគ្រប់គ្រាន់អាចជំនួយដល់ស្មារតី ខួរក្បាល សរសៃឈាម បេះដូង និងកាត់បន្ថយស្ដ្រេសទៀតផង។ ការសិក្សាបានបង្ហាញថា ការគេងបានគ្រប់គ្រាន់ អាចជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានខ្លាំងជាងធម្មតា ៣០% ពិសេសអាចកាត់បន្ថយបញ្ហាទល់លាមកដល់ទៅ ៧៥% បើធៀបនឹងអ្នកមិនបានគេងគ្រប់គ្រាន់។ ដូច្នេះការគេង ក៏ជាចំណែកមួយជួយដល់ដំណើការមេតាប៉ូលីសផងដែរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]