backup og meta

អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតកាន់តែរឹងមាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jan 25, 2022

    អាហារ​ទាំង៩ប្រភេទនេះ ជួយឲ្យ​សុខភាព​សួតកាន់តែរឹងមាំ

    សួត​របស់​យើង​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ដំណើរការ​បាន​ល្អ​ ប៉ុន្តែ​វា​អាច​​​ស្រូប​យក​សារធាតុ​មិន​ល្អ​មួយ​ចំនួន​ពី​ក្នុង​ខ្យល់​ដែល​អាច​បង្កើន​ហានិភ័យ​បញ្ហា​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត រលាក​ទង​សួត និង​ជំងឺ​រលាក​សួត​ជាដើម។ វិធី​ល្អ​ក្នុង​ការ​រក្សា​រសុខភាព​សួតឲ្យ​បាន​ល្អ ​គឺ​ហាត់ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ។ ដូចនេះ​ដើម្បី​ពង្រឹង​សុខភាព​សួត​ យើង​គួរ​បញ្ចូល​អាហារ​ប៉ុន្មាន​មុខ​នេះ​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ចុះអាហារទាំងនោះមានអ្វីខ្លះ? 

    . ផ្លែប៉ោម

    អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​មុខងារ​សួត​ល្អ​ជាមួយ​នឹង​វីតាមីន C វីតាមីន E និង​Beta-carotene។ វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​មាន​នៅ​ក្នុង​ផ្លែ​ប៉ោម ហើយ​ផ្លែ​ប៉ោម​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដល់​សុខភាព​សួត​ដែរ។

    . គ្រាប់ Walnut

    គ្រាប់ Walnut ជា​ប្រភព​ដ៏​ល្អ​សម្រាប់​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​នេះ​អាច​ជួយ​ប្រឆាំង​ជំងឺ​ហឺត និង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ អ្នកស្រាវជ្រាវ​ជឿ​ថា​អាស៊ីតខ្លាញ់​អូមេហ្គា៣​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​រលាក។

    . ផ្លែ​ប្លូ​ប៊ឺរី (blueberry )

    ផ្លែ​ប្លូ​ប៊ឺរី​អាច​ជួយ​ដល់​សុខភាព​សួត​របស់​យើង​ព្រោះ​ផ្លែ​នេះ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដូចជា​វីតាមីន C ដែល​ជួយ​ប្រឆាំង​នឹង​កោសិកា​ខូចខាត​បណ្ដាល​មក​ពី​ពពួក​រ៉ាឌីកាល់​សេរី។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    . ផ្កាខាត់ណាខៀវ

    ផ្កាខាត់ណាខៀវ​សំបូរ​ដោយ​វីតាមីន C carotenoids folate និងphytochemicalsដែល​ជួយ​ប្រឆាំង​នឹង​ការ​ខូចខាត​នៅ​ក្នុង​សួត។ ផ្កាខាត់ណាខៀវ​ក៏​មាន​សារធាតុ​ L-sulforaphane ដែល​ជួយ​ភ្ញោច​កោសិកា​ក្នុង​ផលិត​ហ្សែន​ប្រឆាំង​នឹង​ការ​រលាក​ដើម្បី​ចៀស​វាង​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេងៗ។

    . ម្ទេស

    សារធាតុ capsaicin នៅ​ក្នុង​ម្ទេស​ជួយ​ជំរុញ​ការ​ផលិត និង​ការពារ​ភ្នាស​សើម​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែកខាងលើ និង​ខាងក្រោមបាន។

    . ខ្ញី

    ខ្ញី​មិន​ត្រឹម​តែ​ប្រឆាំង​ការ​រលាក​ទេ ​នៅអាច​ជួយ​កម្ចាត់ជាតិ​ពុល​ចេញ​ពី​ក្នុង​សួត។ ខ្ញី​ក៏​ជួយ​​បន្ធូរដល់​​ការ​ស្ទះ​ផ្លូវ​ដង្ហើម និង​ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​សួត​កាន់​តែ​ប្រសើរ​ឡើង​ និងជួយ​​ពង្រឹង​សុខភាព​សួត។

    គួរអាន៖

    . ខ្ទឹមស

    ខ្ទឹមស​ផ្ទុក​សារធាតុ flavonoids ដែល​ជំរុញ​ដល់​ការ​ផលិត​ glutathioneGlutathione ជួយ​ពង្រឹង​ការ​កម្ចាត់​ជាតិ​ពុល និងកម្ចាត់​​សារធាតុ​បង្ក​ជំងឺ​មហារីក ​ដែល​នេះ​អាច​ធ្វើ​ឲ្យ​សួត​របស់​យើង​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង។

    . ទឹក

    ទឹក​ជា​មធ្យោបាយ​ល្អ​មួយ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ បន្ថែម​ពីនេះ​ទៀត​ សួត​ស្ងួត​អាច​​ប្រឈម​នឹង​ការ​រលាក។ ដូចនេះ​ហើយ​យក​ល្អ​គួរ​ផឹក​ទឹកប្រចាំថ្ងៃ​ឲ្យ​បាន​គ្រប់គ្រាន់

    . ល្មៀត

    ល្មៀត​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដោយមាន​ផ្ទុកសារធាតុ curcumin។ សារធាតុ​នេះ​ជួយ​សម្រាល​ការ​រលាក​នៅ​នឹង​ផ្លូវ​ដង្ហើម និង​អាការៈ​ណែន​ដើមទ្រូង​បង្ក​ដោយ​ជំងឺ​ហឺត។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jan 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម