backup og meta

អ្វី​ជា​ជាតិ​ដែក? អាច​រក​បាន​ពី​អាហារ​ណា​ខ្លះ?​

អ្វី​ជា​ជាតិ​ដែក? អាច​រក​បាន​ពី​អាហារ​ណា​ខ្លះ?​

ជាតិ​ដែក​ជា​សារធាតុ​រ៉ែ​មួយ​សំខាន់​ក្នុង​ការ​រក្សា​ឲ្យ​ឈាម​ក្នុង​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ​។​ រ៉ែ​មួយ​ប្រភេទ​នេះ​ជា​សមាស​ធាតុ​សំខាន់​របស់ hemoglobin ដែល​ជា​ប្រភេទ​ប្រូតេអ៊ីន​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ មាន​នាទី​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​។​

ដូច​គ្នា​ដែរ​ជាតិ​ដែក​ក៏​ជា​ផ្នែក​មួយ​នៃ myoglobin ដែល​ជា​ប្រូតេអ៊ីន​ដឹក​នាំ និង​ស្តុក​ទុក​អុកស៊ីសែន​ជា​ពិសេស​នៅ​ក្នុង​ជាលិកា​សាច់​ដុំ។ ក្រៅ​ពី​នេះ ជាតិ​ដែក​ក៏​មាន​សារសំខាន់​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាល​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​កុមារ ហើយ​ក៏​ជួយ​ដល់​ដំណើរ​ការ​ផ្សេងៗ​នៃ​កោសិកា​រាង​កាយ និង​អ័រម៉ូន​ផង​ដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. តម្រូវ​ការ​បរិមាណ​ជាតិ​ដែក

​ជាតិ​ដែក​មិន​មែន​បង្កើត​បាន​ដោយ​រាង​កាយ​នោះ​ទេ​ ​ពោល​គឺ​ជាតិ​ដែក​បាន​មកពី​​អ្វី​ដែល​យើង​ញ៉ាំ​។ តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​អាច​ប្រែ​ប្រួល​ទៅ​តាម​វ័យ និង​ភេទ​។​

  • បុរស​វ័យ​១៨​ឆ្នាំ​ឡើង៖ ៨,៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • ស្រ្តី​វ័យ​ ១៩-៥០​ឆ្នាំ៖ ១៤,៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • ស្រ្តី​វ័យ​ ៥០​ឆ្នាំ​ឡើង៖ ៨,៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​
  • ​ទារក​វ័យ​៧-១២​ខែ​៖ ​១១​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • កុមារ​តូច​​១-៣​ឆ្នាំ៖ ៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • កុមារ​វ័យ​៤-៨​ឆ្នាំ៖ ១០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • ក្មេង​ប្រុស​ជំទង់​៖ ១១​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • ក្មេង​ស្រី​ជំទង់​៖ ១៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​

​បរិមាណ​ជាតិ​ដែក​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ​អាច​ទទួល​បាន​ពី​របប​អាហារ​។ សម្រាប់​ក្មេង​ស្រី​ជំទង់ ឬ​ស្រ្តី​ពេញ​វ័យ​ អាច​បាត់​បង់​ជាតិ​ដែក​​ច្រើន​បើ​សិន​ជា​ឈាម​រដូវ​ ប្រចាំខែមក​ច្រើន ហើយ​ករណី​នេះ ​អាច​ប្រឈម​នឹង​បញ្ហា​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិដែក។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បើ​មាន​បញ្ហា​បែប​នេះ ដើម្បី​ច្បាស់​ថា​តើ​ក្មេង​ស្រីឬ​ស្រ្តី​ពេញ​វ័យ​ត្រូវ​ការ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដើម្បី​ញ៉ាំ​បន្ថែម​លើ​របប​អាហារ​ឬ​យ៉ាង​ណា​។

អត្ថបទគួរអាន៖

២. អាហារ​សម្បូរ​ជាតិ​ដែក

អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ដែក​មាន​ទាំង​សាច់​ គ្រឿង​សមុទ្រ និង​បន្លែ​បៃ​តង​។ បើ​និយាយ​ពី​សាច់​ដែល​មាន​ជាតិ​ដែក​មាន​ដូច​ជា​ សាច់គោ សាច់ជ្រូក និង​សាច់​មាន់​ជាដើម​។ សម្រាប់​គ្រឿង​សមុទ្រ​វិញ​មាន​ដូច​ជា​ត្រី និង​ងាវ ជា​ដើម។ 

បើ​និយាយ​ដល់​បន្លែ​បៃ​តង​វិញ​មាន​ច្រើន​មុខ​ដូច​ជា​ស្ពៃ​ពួយ​ឡេង ខាត់ណា​ខៀវ ប៉េង​បោះ​ ដំឡូង​បារាំង ពោត ស្ពៃក្ដោប ម្ទេស​ប្លោក​និង​សណ្ដែក​ខៀវ​ជា​ដើម​។​​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hemoglobin and Functions of Iron, https://www.ucsfhealth.org/education/hemoglobin-and-functions-of-iron#:~:text=Iron%20is%20an%20essential%20element,the%20lungs%20to%20the%20tissues.

What Is Iron?, https://kidshealth.org/en/parents/iron.html#:~:text=Infants%20ages%207%E2%80%9312%20months,girls%20should%20get%2015%20milligrams.

Vitamins and minerals, https://www.nhs.uk/conditions/vitamins-and-minerals/iron/#:~:text=The%20amount%20of%20iron%20you,day%20for%20women%20over%2050

Iron, https://www.hsph.harvard.edu/nutritionsource/iron/

កំណែ​ប្រែបច្ចុប្បន្ន

26/11/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់

កូនខ្វះជាតិដែកយូរ មិនត្រឹមតែស្លេកស្លាំងទេ តែប៉ះពាល់ខួរក្បាលខ្លាំងបំផុត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម