brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កំពូលបន្លែបីមុខសម្បូរជាតិដែក​ល្អសម្រាប់រាងកាយ

បើ​លោក​អ្នក​កំពុង​តែ​ស្វែង​បន្លែ​ដែលសម្បូរជាតិដែក ដើម្បី​បំពេញ​តម្រូវការ​ជាតិ​ដែកក្នុងខ្លួនរបស់យើង ឬសម្រាប់​កូន លោកអ្នក​គួរតែផ្តោតលើបន្លែ៣មុខដូចខាងក្រោមនេះ។

កំពូលបន្លែបីមុខសម្បូរជាតិដែក​ល្អសម្រាប់រាងកាយ

បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និង​ប៉េងប៉ោះជាដើម។ ប៉ុន្តែ ក្នុង​ចំណោមបន្លែទាំងអស់ ស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ ជាប្រភេទបន្លែសម្បូរជាតិដែកខ្ពស់​ដែល​យើង​មិន​គួរមើលរំលង។ ហេតុអ្វី?

រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិ​ដែកគ្រប់គ្រាន់ យើង​ត្រូវ​ញុំា​អាហារ​សម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមាន​ពីរគឺ​សាច់សត្វ​និងរុក្ខជាតិដែល​ជា​បន្លែនិងផ្លែឈើក្រៀម។

១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ

ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវ​ញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះ​ជាដើម​ក្នុងពេលដំណាល​គ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេង​ទៀត​។ ឧទាហរណ៍​ថា ក្រោយ​ញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាម​ក្រោយ​។

២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ

ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយ​យើង​អាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។

ស្ពៃក្តោប

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន C ជួយ​ឱ្យ​យើងឆាប់ឆ្អែត​និងឆ្អែត​បាន​យូរ។ ក្នុងដំឡូងបារំាង៨៩ ក្រាមមានផ្ទុកជាតិដែក ០,៦ មិល្លីក្រាមនិងវីតាមីន C ១៤,៨ មិល្លីក្រាម។ ដំឡូង​បារំាងសម្បូរជាតិម្សៅស័ក្តិសមយកទៅស្ងោរ រម្ងាស់ស៊ុប ឆាឬធ្វើដំឡូងបំពង។

ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ជាពិសេសផ្ទុក​ជាតិដែក​និងវីតាមីន C ខ្ពស់។ ផ្កាខាត់ណា​ខៀវ​៨៩ ក្រាមមានផ្ទុកជាតិដែក ០,៧ មិល្លីក្រាម​និង​វីតាមីន C ៨១,២ មិល្លីក្រាម។

បន្លែសម្បូរជាតិដែកបីមុខនេះមានផ្ទុកវីតាមីន C ខ្ពស់ស្រាប់ ដូចនេះការញុំាបន្លែទាំងនេះ​ជួយឱ្យ​រាងកាយ​យើងស្រូបយកជាតិដែកបានល្អដោយមិនចាំបាច់ញុំាជាមួយអាហារសម្បូរវីតាមីន C ផ្សេង​ទៀតក៏បាន​។ ជាងនេះទៅទៀត បន្លែបីប្រភេទនេះមានផ្ទុកប៉ូតាស្យូមច្រើន ជួយកាត់បន្ថយ​ជំងឺ​សរសៃ​ឈាមបេះដូង​ផង​ដែរ។ មួយវិញទៀត ស្ពៃក្តោបនិង ផ្កាខាត់ណាខៀវសម្បូរទៅដោយកាកសរសៃ វីតាមីន B9 វីតាមីន K និងកាល់ស្យូមខ្ពស់ ជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយហានិភ័យកើត​ជំងឺមហារីក​និង​ពិការភាពពីកំណើតលើគភ៌ផង​ដែរ​៕

ចំណុចសំខាន់

បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ
ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។
ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន C ជួយ​ឱ្យ​យើងឆាប់ឆ្អែត​និងឆ្អែត​បាន​យូរ។ ក្នុងដំឡូងបារំាង៨៩ ក្រាមមានផ្ទុកជាតិដែក ០,៦ មិល្លីក្រាមនិងវីតាមីន C ១៤,៨ មិល្លីក្រាម។
ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ជាពិសេសផ្ទុក​ជាតិដែក​និងវីតាមីន C ខ្ពស់។ ផ្កាខាត់ណា​ខៀវ​៨៩ ក្រាមមានផ្ទុកជាតិដែក ០,៧ មិល្លីក្រាម​និង​វីតាមីន C ៨១,២ មិល្លីក្រាម។
បន្លែសម្បូរជាតិដែកបីមុខនេះមានផ្ទុកវីតាមីន C ខ្ពស់ស្រាប់ ដូចនេះការញុំាបន្លែទាំងនេះ​ជួយឱ្យ​រាងកាយ​យើងស្រូបយកជាតិដែកបានល្អដោយមិនចាំបាច់ញុំាជាមួយអាហារសម្បូរវីតាមីន C ផ្សេង​ទៀតក៏បាន​។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 03/03/2025