backup og meta

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

យើងក៏ធ្លាប់បានស្គាល់ខ្លះហើយអំពីអត្ថប្រយោជន៍របស់វីតាមីន D ចំពោះសុខភាព ពិសេសសម្រាប់សុខភាពឆ្អឹង សុខភាពស្បែក សុខភាពផ្លូវភេទ និង ប្រព័ន្ធភាពស៊ាំតែម្ដង ក្រៅពីនេះវីតាមីនប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងខ្លាំងផងដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

យើងអាចរក វីតាមីនD បាននៅក្នុងពពួកខ្លាញ់ត្រីសមុទ្រដូចជា ត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណា។ លើសពីនេះក៏មាននៅក្នុងផលិតផលទឹកគោ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង ស៊ុតផង​ដែរ។ ចំណុចសំខាន់មួយទៀត រាងកាយរបស់យើងផ្ទាល់ទទួលបានវីតាមីន D ចាប់ពី៨០ទៅ៩០%តាមរយៈពន្លឺព្រះអាទិត្យ។

យោងតាមការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Ohio University បានបង្ហាញថា វីតាមីន D អាចជួយរំលាយប្រភេទកូលេស្ដេរ៉ូលអាក្រក់ៗ ធ្វើឲ្យចរន្ដឈាមដំណើរការបានស្រួល ដែលជាផ្នែកមួយយ៉ាងសំខាន់ ពាក់ព័ន្ធនឹងសុខភាពបេះដូង។ ម្យ៉ាងវិញទៀត វីតាមីន D ក៏មានសមត្ថភាពជួយឲ្យរាងកាយងាយចាប់បានពពួកសារជាតិចិញ្ចឹមដូចជា ជាតិប៉ូតាស្យូម កាល់ស្យូម ដែក ម៉ាញ៉េស្យូម ដែលទាំងនេះសុទ្ធសឹងជាធាតុចាំបាច់ជំនួយដល់ចរន្ដឈាម។ ដូច្នេះវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺលើសសម្ពាធឈាម និង ការកើនឡើងកំណកឈាមក្នុងសរសៃឈាម។

ក្រៅតែពីសុខភាពរាងកាយ វីតាមីន D ក៏មានសមត្ថភាពជួយដល់សុខភាពផ្នែកផ្លូវអារម្មណ៍ដែរ ពោលអាចជួយកាត់បន្ថយអារម្មណ៍ស្ដ្រេស ស្មុគស្មាញ គិតច្រើន គេងមិនលក់ និងថប់បារម្ភជាដើម ដែលកត្ដាទាំងនេះ ក៏ជាមូលហេតុចម្បងមួយអាចជំរុញឲ្យសុខភាពយើងប្រឈមកើតជំងឺបេះដូង។

តើវីតាមីន D ទទួលបានពីអាហារបំប៉នល្អសម្រាប់សុខភាពបេះដូងដែរទេ?

យោងតាមការលើកឡើងរបស់អ្នកស្រី Dr. Erin Michos សាស្ដ្រាចារ្យ នៃសាកលវិទ្យាល័យវេជ្ជសាស្ដ្រ  Johns Hopkins បានមានប្រសាសន៍ថា វីតាមីន D អាចជួយឲ្យសុខភាពបេះដូងល្អមែន ​ប៉ុន្ដែពពួកវីតាមីន D ដែលទទួលបាន ពីអាហារបំប៉ន គឺមិនដូចគ្នានោះទេ។  វីតាមីន D ដែលទទួលបានពីអាហារបំប៉ន គឺមិនអាចជួយការពារពីជំងឺបេះដូង កាត់បន្ថយអត្រានៃការស្លាប់បានដោយសារជំងឺបេះដូង និង គ្រោះថ្នាក់សរសៃខួរក្បាលបានឡើយ។  វីតាមីន D ដែលទទួលបានពីពន្លឺថ្ងៃ ពីរបបអាហារ គឺល្អសម្រាប់សុខភាពច្រើនជាង។

វីតាមីន Hello គ្រូពេទ្យ

អត្ថបទគួរអាន៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Effect of vitamin D supplements on left ventricular ejection fraction in patients with heart failure https://www.revportcardiol.org/pt-effect-vitamin-d-supplements-on-articulo-S0870255121001530

Do I need to take vitamin D? https://www.bhf.org.uk/informationsupport/heart-matters-magazine/nutrition/ask-the-expert/vitamin-d

Vitamin D is good for the bones, but what about the heart? https://www.heart.org/en/news/2019/09/17/vitamin-d-is-good-for-the-bones-but-what-about-the-heart 

Can vitamin D deficiency cause high blood pressure? https://www.mayoclinic.org/diseases-conditions/high-blood-pressure/expert-answers/vitamin-d-deficiency/faq-20058280#:~:text=It’s%20long%20been%20known%20that,high%20blood%20pressure%20(hypertension).

Vitamin D for heart health: where the benefits begin and end https://www.ncbi.nlm.nih.gov/pmc/articles/PMC8584834/#:~:text=Vitamin%20D%20is%20considered%20to,other%20domains%20of%20mental%20health.

កំណែ​ប្រែបច្ចុប្បន្ន

20/01/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ

ជំងឺខ្សោយបេះដូងក៏អាចប៉ះពាល់ដល់តម្រងនោម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម