backup og meta

ជំងឺខ្សោយបេះដូងក៏អាចប៉ះពាល់ដល់តម្រងនោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 22, 2023

    ជំងឺខ្សោយបេះដូងក៏អាចប៉ះពាល់ដល់តម្រងនោម

    បេះដូងជាសរីរាង្គសំខាន់ក្នុងរាងកាយមានមុខងារ ច្របាច់ឈាម និងបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គដទៃទៀត​ ប៉ុន្ដែប្រសិនជាបេះដូងមានសុខភាពខ្សោយ មិនអាចបំពេញមុខងារបានល្អ នោះសរីរាង្គដទៃទៀតក៏រងផលប៉ះ​ពាល់ដូចគ្នា តួយ៉ាងដូចជា តម្រងនោមជាដើម។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    លោកវេជ្ជបណ្ឌិត Paul Kalra ឯកទេសសរសៃឈាមបេះដូង នៃមន្ទីពេទ្យ Queen Alexandra នៅចក្រភអង់គ្លេសបានបកស្រាយថា បេះដូងមានតួនាទីច្របាច់ឈាមរុញច្រានអុកស៊ីសែនពាសពេញរាងកាយ ចំណែកតម្រងនោមជាអ្នកច្រោះឈាម បញ្ចេញកាកសំណល់ក្នុងទម្រង់ជាទឹកនោម និង ជួយគ្រប់គ្រងកម្រិតជាតិទឹក និងអំបិល ដើម្បីគ្រប់គ្រងសម្ពាធឈាម។

    ខ្សោយសាច់ដុំបេះដូង

    ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើបេះដូងចុះខ្សោយជាសញ្ញាមួយបង្ហាញពីបញ្ហាប្រឈមប៉ះពាល់ដល់តម្រង​នោម។ ព្រោះថានៅពេលបេះដូងមិនអាចច្របាច់ឈាមបានល្អ នឹងបង្កឲ្យឈាម​ក្នុង​សរសៃឈាមធំដែលភ្ជាប់ទៅតម្រងនោមរត់​មិន​បាន​ល្អ​ ហើយការ​ណ៍​នេះ​ក៏​បណ្ដាល​ឲ្យសរសៃឈាមក្នុងតម្រងនោមប្រឈមការកកស្ទះ​ដោយ​ឈាម​ច្រើន និង​បង្ករ​ឲ្យ​មាន​សម្ពាធ​ខ្លាំងផងដែរ ពេលនោះតម្រង​នោមនឹងមានបញ្ហាព្រោះមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។

    លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ប្រសិនបើដឹងខ្លួនច្បាស់ថា មានជំងឺខ្សោយបេះដូង គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យមុខងារតម្រងនោមមួយទៀត។ ជាធម្មតាសុខភាពតម្រងនោម គឺត្រូវធ្វើតេស្ដលើកម្រិត ក្រេអាទីនីនដែលជាកាកសំណល់ដែលតម្រងនោមបានច្រោះចេញពីក្នុងឈាម។ បើកម្រិត​ក្រេអាទីនីនបង្ហាញលទ្ធផលខ្ពស់ជាង ១,២ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់ស្ដ្រី និង ១,៤ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់បុរស នោះបញ្ជាក់ថាតម្រងនោមរងផលប៉ះពាល់ហើយ។ ប៉ុន្ដែអ្នកជំងឺខ្លះទៀត ក៏អាចពិនិត្យមើលតាមរយៈ CT ស្កេន ដើម្បីឲ្យកាន់តែច្បាស់ពី ដំណើរមុខងាររបស់តម្រងនោម។

    អត្ថបទគួរអាន៖

    តើអ្នកជំងឺខ្សោយបេះដូងអាចកាត់បន្ថយហានិភ័យប្រឈមជំងឺតម្រងនោមដែរទេ?

    ពិតប្រាកដណាស់ថា អ្នកជំងឺខ្សោយបេះដូង ដែលមិនទាន់វិវត្ដប៉ះពាល់ទៅដល់តម្រងនោម ក៏អាចការពារបានផងដែរ តាមការអនុវត្ដវិធីដូចខាងក្រោម៖

    • បញ្ឈប់ការជក់បារី
    • កាត់បន្ថយការផឹកស្រា
    • ជៀសវាងការញ៉ាំប្រៃ
    • ញ៉ាំអាហារសម្បូរប្រូតេអ៊ីន
    • ការពារ​កុំឲ្យ​ធាត់លើសគីឡូ
    • ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
    • ហាត់ប្រាណឲ្យបានទៀតទាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម