ថ្មីៗនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានធ្វើឲ្យអំពាវនាវដល់សាធារណជន ឲ្យជៀសវាងញ៉ាំពពួករុក្ខជាតិ ឬសត្វល្អិតមួយចំនួនដែលយើងមិនស្គាល់ ឬមិនធ្លាប់ហូប ពីព្រោះវាអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្តែង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ បានពុលអាហារ ដោយពួកគាត់ទាំងពីរ បានបរិភោគសត្វកំភេមខ្មោចអស់ចំនួន៨ក្បាល ប្តីចំនួន៣ក្បាល ហើយប្រពន្ធចំនួន៥ក្បាល។ ប្រមាណជា១០នាទីក្រោយ អ្នកទាំងពីរមានអាការៈរមាស់ ក្អួតចង្អោរ និងពងបែកក្នុងមាត់។ ទោះបីជាទទួលបានការព្យាបាលដោយយកចិត្តទុកដាក់យ៉ាងណាក្តី ក៏មិនអាចជួយសង្គ្រោះបានដែរ។
ហេតុនេះហើយ យើងទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្នឲ្យមែនទែន មុនពេលបរិភោគពពួករុក្ខជាតិ និងសត្វល្អិតណាមួយ ជាពិសេសគឺសត្វកំភេមខ្មោចតែម្តង។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?