ការញ៉ាំទឹកផ្លែឈើសុទ្ធត្រឹមមួយកែវ ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យទាំងកុមារ និងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន នេះបើយោងទៅតាមការវិភាគថ្មីមួយទៅលើការសិក្សាទាំង៤២កន្លងមក។
ពិតណាស់ ទឹកផ្លែឈើសុទ្ធ គឺជាប្រភេទទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករ។ ទោះជាយ៉ាងនេះក្តី ការឡើងទម្ងន់មានកម្រិតតិចតួចប៉ុណ្ណោះចំពោះកុមារ។ នៅពេលដែលកុមារញ៉ាំទឹកផ្លែឈើសុទ្ធបន្ថែមលើសពីមួយកែវ នោះសន្ទស្សន៍ម៉ាស់រាងកាយនឹងកើនឡើងត្រឹម០.០៣ ប៉ុន្តែកត្តានេះក៏អាស្រ័យទៅលើអាយុរបស់ក្មេងដូចគ្នា ហើយអត្រានៃការឡើងទម្ងន់នឹងកាន់តែខ្ពស់ចំពោះកុមារតូចៗ។
ការសិក្សាដដែលបានឲ្យដឹងថា កុមារដែលមានអាយុក្រោម១១ឆ្នាំមានការឡើងទម្ងន់កាន់តែឆាប់រហ័សនៅពេលដែលញ៉ាំទឹកផ្លែឈើសុទ្ធចំនួន៨លេខ ឬ២៤០មីល្លីក្រាមក្នុងមួយថ្ងៃ។ យ៉ាងណាមិញ នេះមិនមែនបានន័យថា យើងមិនគួរបញ្ឈប់ការញ៉ាំទឹកផ្លែឈើសុទ្ធទាំងស្រុងដែរ ប៉ុន្តែផ្ទុយទៅវិញ យើងគួរកាត់បន្ថយបរិមាណនៃការញ៉ាំភេសជ្ជៈមួយប្រភេទនេះឲ្យស្ថិតនៅក្នុងកម្រិតមួយសមស្រប ។
[embed-health-tool-bmr]
ក្រុមអ្នកស្រាវជ្រាវក៏បានគូសបញ្ជាក់ផងដែរថា កត្តាចម្បងដែលនាំឲ្យឡើងទម្ងន់នោះ គឺដោយសារតែទឹកផ្លែឈើសុទ្ធ ជាប្រភេទកាឡូរី ដែលមិនមានជាតិសរសៃ ឬមានជាតិសរសៃតិចតួច បើប្រៀបធៀបទៅនឹងផ្លែឈើទាំងមូល។
ជាមួយគ្នានេះដែរ កុមារដែលមានអាយុក្រោម៦ឆ្នាំ គួរញ៉ាំទឹកផ្លែឈើសុទ្ធតិចជាងមួយកែវក្នុងមួយថ្ងៃ ហើយចំពោះកុមារដែលមានវ័យតិចជាង១ឆ្នាំ គឺមិនគួរញ៉ាំទឹកផ្លែឈើសុទ្ធឡើយ។
ចំណុចសំខាន់
ពិតណាស់ ទឹកផ្លែឈើសុទ្ធ គឺជាប្រភេទទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករ។ ប៉ុន្តែទឹកផ្លែឈើសុទ្ធ ជាប្រភេទកាឡូរីទឹក ដែលមិនមានជាតិសរសៃ ឬមានជាតិសរសៃតិចតួច បើប្រៀបធៀបទៅនឹងផ្លែឈើទាំងមូល។ ដូច្នេះហើយ កុមារដែលមានអាយុក្រោម៦ឆ្នាំ គួរញ៉ាំទឹកផ្លែឈើសុទ្ធតិចជាងមួយកែវក្នុងមួយថ្ងៃ ហើយចំពោះកុមារដែលមានវ័យតិចជាង១ឆ្នាំ គឺមិនគួរញ៉ាំទឹកផ្លែឈើសុទ្ធឡើយ។
អត្ថបទគួរអាន៖
- ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
- លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
- កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
- ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?