ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម
នៅក្នុង២០២៤ វិស័យសុខាភិបាល សម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពដ៏អស្ចារ្យជាច្រើន ហើយរបកគំហើញទាំងនេះ ពិតជាសំខាន់ណាស់ ក្នុងការជំរុញឱ្យមានការតែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះ គឺជាភាពជោគជ័យផ្នែកសុខាភិបាលក្នុងឆ្នាំ២០២៤៖ ១. ថ្នាំបង្ការវីរុសហ៊ីវ Lenacapavir Lenacapavir ដែលជាប្រភេទថ្នាំចាក់ ត្រូវបានផលិតឡើង ដើម្បីផ្តល់ការបង្ការប្រឆាំងនឹងវីរុសហ៊ីវ ចំនួន៦ខែ។ ថ្នាំបង្ការដែលការពារក្នុងរយៈពេលវែងមួយនេះ បង្ហាញពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងយុទ្ធសាស្ត្របង្ការវីរុសហ៊ីវ ដែលជាភ្នាក់ងារបង្កទៅជាជំងឺអេដស៍។ ឱសថនេះ នឹងក្លាយជាជម្រើសដ៏មានអត្ថប្រយោជន៍ និងមានប្រសិទ្ធភាពសម្រាប់អ្នកដែលស្ថិតក្នុងហានិភ័យខ្ពស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab ថ្នាំចាក់ Omalizumab ដែលជាប្រភេទអង់ទីក័រ Monoclonal បានបង្ហាញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ក្នុងការជួយឱ្យអ្នកជំងឺមានភាពធន់នឹងអាលែកហ្ស៊ីចំណីអាហារ ក្នុងនោះរាប់បញ្ចូលទាំងការអាលែកហ្ស៊ី នឹងសណ្តែកដី និងទឹកដោះគោផងដែរ។ របកគំហើញនេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការព្យាបាលបញ្ហាអាលែកហ្ស៊ីចំណីអាហារ ដើម្បីធ្វើឱ្យជីវិតអ្នកដែលរងផលប៉ះពាល់ មានគុណភាពជីវិតកាន់តែល្អប្រសើរ។ ៣. ភាពទំនើបនៃការព្យាបាលជំងឺមហារីក ដោយប្រើវិធីព្យាបាលដោយភាពស៊ាំ CAR T-Cell ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ St. Jude Children បានកំណត់ឃើញគោលដៅជាសក្តានុពលចំនួន១៥៦កន្លែង សម្រាប់ការព្យាបាលដោយភាពស៊ាំ CAR (កោសិកាទទួលអង់ទីហ្សែន Chimeric) T-Cell។ របកគំហើញនេះ បង្ហាញអំពីការវិវឌ្ឍកាន់តែប្រសើរចំពោះការព្យាបាលជំងឺមហារីក តាមរយៈការកំណត់គោលដៅដ៏ជាក់លាក់នៃកោសិកាជំងឺមហារីក ដែលធ្វើឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។ [embed-health-tool-bmi] ៤. […]