backup og meta

ប្រុសៗចង់បានកូន ត្រូវចេះតិចនិកបង្កើនគុណភាពមេជីវិត

ប្រុសៗចង់បានកូន ត្រូវចេះតិចនិកបង្កើនគុណភាពមេជីវិត

ប្រុសៗ​​រៀប​ការ​ហើយ និង​កំពុង​ត្រៀម​យក​កូន គួរ​ដឹង​ថា​មេជីវិត​ឈ្មោល​​មិន​ត្រឹម​តែ​ដើរ​តួ​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​ស្រ្តី​ជា​ភិរិយា​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​ក៏​កំណត់​ពី​សុខ​ភាព​របស់​គភ៌​ផង​ដែរ​។​​ ដូច​នេះ​ បើ​កំពុង​ចង់​បាន​កូន ឬ​ត្រៀម​យក​កូន​ប្រុស​ៗ​ត្រូវ​ដឹង​រឿង​ទាំង​នេះ ដើម្បី​ជួយ​ឲ្យ​មេ​ជីវិត​មាន​សុខភាព​ល្អ​។​

១. ទម្ងន់​ខ្លួន​

ប្រុសៗ​យើង​​ស្គម​ពេក ឬ​ធាត់​លើស​ទម្ងន់ ក៏​មាន​ឥទ្ធិ​ពល​អវិជ្ជមាន​លើ​មេជីវិត​ឈ្មោល និង​ជីវិត​ផ្លូវ ​ភេទ​ដែរ ព្រោះ​ថា​បញ្ហា​ទម្ងន់​ខ្លួន​មាន​ទាក់​ទង​នឹង​ចំណង់​ផ្លូវ​ភេទ​ប្រុសៗ និង​សមត្ថ​ភាព​លើ​គ្រែ​។​ ដូច​​នេះ​បើ​មាន​ផែនការ​យក​កូន​ គួរ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​កម្រិត​ល្អ​ចំពោះ​សុខភាព ព្យាយាម​ហាត់​ប្រាណ​ជាប្រចាំ​។ តាម​ការ​ណែនាំ​ ដើម្បី​សុខភាព​ល្អ គួរ​ហាត់​ប្រាណ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ការ​ហាត់​ប្រាណ​អាច​មាន​ដូច​ជា​រត់ត្រឹកៗ ដើរ ហែលទឹក និង​ជិះ​កង់​ជា​ដើម​។​

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់ដឹងថា លិង្គមិនឡើងរឹង ចុចទីនេះ!គុណភាពមេជីវិតឈ្មោល

ចង់ដឹងថា ឆាប់ចេញទឹកកាមឬអត់ ចុះទីនេះ!

២. របប​អាហារ

ទន្ទឹម​នឹង​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ក្នុង​កម្រិត​សុខភាព ប្រុស​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ដែរ​​។ របប​អាហារ​មាន​បន្លែ​ចម្រុះ ផ្លែឈើ​ សាច់​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ សុទ្ធ​តែ​ល្អ​សម្រាប់​ប្រុសៗ​យើង​ត្រៀម​យក​កូន​​។ ប្រុសៗ​មាន​មេ​ជីវិត​ខុស​ធម្មតា ឬ​មាន​បញ្ហា​ក្រូម៉ូស្យូម អាច​ធ្វើ​ឲ្យ​ស្រ្តី​ជា​ភរិយា​ប្រឈម​នឹង​ការ​រលូត​កូន​នៅ​ពាក់​កណ្តាល​ត្រីមាស​ទី​១ ឬ​កូន​ក្នុង​ផ្ទៃ​មិន​លូត​លាស់​។​​​​​​​

​​

ដូច​នេះ​ហើយ​ បន្លែ​ស្លឹក​បៃ​តង​ចាស់​ សណ្ដែក គ្រាប់ធញ្ញជាតិ មាន​ផ្ទុក​អាស៊ីដ​ហ្វូលិក មាន​សារសំខាន់​​​សម្រាប់​ជួយ​ឲ្យ​មេជីវិត​មាន​សុខ​ភាព​ល្អ។

[embed-health-tool-heart-rate]

៣. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា​ការ​ឆាប់​ចូល​គេង និង​គេង​បាន​គ្រប់​គ្រាន់​ជួយ​ឲ្យ​មេជីវិត​ឈ្មោល​មាន​សុខភាព​ល្អ។ប្រុសៗ​គួរ​ចូល​គេង​មុន​ម៉ោង​១០ និង​៣០​នាទី​យប់ ជា​ការ​ប្រសើរ។ ការ​គេង​បាន​ពី​ប្រាំពីរ​ម៉ោង​កន្លះ ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់​​ជួយ​ឲ្យ​បង្កើន​គុណភាព​មេ​ជីវិត​។

sleeping-position-spondylosis-exercises

៤. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង

ក្នុង​ន័យ​នេះ​មិន​មែន​មាន​ន័យ​ថា​ប្រុសៗ​យើង​ត្រូវ​ឈប់​ផឹក​គ្រឿង​ស្រវឹង​ទាំង​ស្រុង​នោះ​ទេ​ ប៉ុន្តែ​គ្រាន់​តែ​គួរ​កាត់​បន្ថយ​បើ​កំពុង​ចង់​ក្លាយ​ជា​ប៉ាៗ​គេ​។ គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់​បន្ថយ​ការ​ផលិត​មេ​ជីវិត​ឈ្មោល និង​បង្ក​ឲ្យ​មេ​ជីវិត​មាន​ភាព​ខុស​ប្រក្រតី​។ ការ​ផឹក​ស្រា​បៀរ​ត្រឹម​មួយ​កំប៉ុង ឬ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​គឺ​មិន​ជា​អ្វី​នោះ​ទេ​​។

៥. កាត់​បន្ថយ​កាហ្វេអ៊ីន​

ការ​សិក្សា​មួយ​នៅ​ប្រទេស​ដាណឺម៉ាក​រក​ឃើញ​ថា​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​ចំនួន​មេ​ជីវិត និង​គុណភាព​មេ​ជីវិត​ឈ្មោល​ចុះ​ខ្សោយ​តិច​តួច​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​មាន​ការណែនាំ​ថា​ប្រុសៗ​ចង់​បាន​កូន​គួ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​កំប៉ុង កាហ្វេ តែ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ជាដើម។ ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ​មិន​គួរ​មាន​ជាតិ​កាហ្វេ​អ៊ីន​លើស​ពី​៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

12 Ways to Increase Male Fertility

https://www.parents.com/getting-pregnant/trying-to-conceive/tips/better-babymaking-sperm-healthy/?slide=slide_8f237022-5c17-4bb0-8dd9-eebe08b09e8d#slide_8f237022-5c17-4bb0-8dd9-eebe08b09e8d

How can I improve my chances of becoming a dad?

https://www.nhs.uk/common-health-questions/mens-health/how-can-i-improve-my-chances-of-becoming-a-dad/

Healthy sperm: Improving your fertility

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/fertility/art-20047584

 

កំណែ​ប្រែបច្ចុប្បន្ន

14/08/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម