តេស្ដូស្ដេរ៉ូនគឺជាអ័រម៉ូនភេទប្រុស ដែលមានមុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ ក្នុងនោះជួយជំរុញដល់ការលូតលាស់របស់ឆ្អឹងឲ្យរឹងមាំ ស្បែក ពណ៌សម្បុរ សក់ សំឡេង សាច់ដុំ និង បំពេញមុខងារផ្លូវភេទឲ្យរឹងមាំផងដែរ។ អ័រម៉ូននេះមាននៅក្នុងរាងកាយ ទាំងបុរស និង ស្ដ្រី ប៉ុន្ដែនៅក្នុងរាងកាយបុរសមានច្រើនជាងស្ដ្រី ទើបគេហៅថាអ័រម៉ូនភេទប្រុស។ ដូច្នេះបុរសៗប្រសិនបើជួបបញ្ហាថយចុះអ័រម៉ូននេះហើយ បញ្ហាប្រឈមខ្លាំងជាងគេ គឺសុខភាពផ្លូវភេទតែម្ដង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
តាមការសិក្សាកន្លងមកបានបង្ហាញថា អ័រម៉ូននេះនឹងចាប់ផ្ដើមថយចុះបរិមាណក្នុងវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីមួយចំនួនមានការប្រែប្រួលដែលបុរសៗខ្លះមិនទាន់ដល់អាយុ៣០ឆ្នាំផងក៏ចាប់ផ្ដើមថយចុះជាបណ្ដើរៗទៅហើយ នោះក៏ព្រោះតែកត្ដាជីវភាពរស់នៅ ការហូបចុក និង រាងកាយមិនសូវមានសកម្មភាព។
តើការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនវ័យក្រោម៣០ឆ្នាំបង្ហាញសញ្ញាដូចម្ដេច?
ការថយចុះកម្រិតបរិមាណអ័រម៉ូន តេស្ដូស្ដេរ៉ូនភេទប្រុសនឹងបង្ហាញសញ្ញាសំខាន់ដូចជា៖
- ខ្សោយសមត្ថភាពផ្លូវភេទ លិង្គមិនសូវឡើងរឹង រួមភេទឆាប់ចេញទឹក
- ថយចុះចំណង់ផ្លូវភេទ
- អសមត្ថភាពបង្កកំណើត
- ជ្រុះសក់ច្រើន
- ថយចុះម៉ាសសាច់ដុំ
- រាងកាយកើនឡើងជាតិខ្លាញ់
- គេងមិនសូវស្កប់ស្កល់
- ស្មុគស្មាញច្រើន
- ចុះខ្សោយការគិត
- ឡើងគីឡូ
- ដោះរីកធំជាងមុន
ទាំងនេះជារោគសញ្ញាគួរកត់សម្គាល់ថា បរិមាណតេស្ដូស្ដេរ៉ូនក្នុងរាងកាយត្រូវថយចុះ។
កត្ដាសំខាន់ៗដែលបណ្ដាលឲ្យថយចុះបរិមាណ តេស្ដូស្ដេរ៉ូន
- ការឡើងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់
- ការគ្រប់គ្រងរបបអាហារមិនបានល្អ
- មានជំងឺលើសសម្ពាធឈាម
- ឡើងគីឡូលឿន ឬ ធាត់
- ផឹកស្រា ជក់បារីច្រើន
- ប្រើប្រាស់សារធាតុញៀន
- ប្រើប្រាស់ថ្នាំជំនួយសាច់ដុំច្រើន
- មានជំងឺមហារីក និង ការព្យាបាលដោយកាំរស្មី
- មានជំងឺទឹកនោមផ្អែម ជំងឺថ្លើម និង ជំងឺអេដស៍
- ថង់ពងស្វាសមានការរលាក និងឆ្លងមេរោគ
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
ពេលណាគួរទៅជួបគ្រូពេទ្យ?
ការថយចុះកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូនមុនវ័យមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ ដូច្នេះក្នុងករណីសង្ស័យថា កម្រិតអ័រម៉ូនមានការថយចុះ ដោយបង្ហាញរោគសញ្ញាដូចខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្ដនិងទទួលការព្យាបាល។ ក្នុងករណីមិនច្បាស់លាស់ មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់ថ្នាំព្យាបាលមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់បេះដូង ធ្វើឲ្យអ្នកជំងឺប្រឈមកើតជំងឺគាំងបេះដូងផងដែរ។
[embed-health-tool-bmi]