backup og meta

សញ្ញាព្រមានទាំង៥ បញ្ជាក់ថាបុ្រសៗមានអតុល្យភាពអ័រម៉ូន

សញ្ញាព្រមានទាំង៥ បញ្ជាក់ថាបុ្រសៗមានអតុល្យភាពអ័រម៉ូន

អតុល្យភាព​អ័រម៉ូន​មិន​មែន​កើត​តែ​លើ​ស្ត្រី​នោះ​ទេ សូម្បី​តែ​ប្រុស​ៗ​យើង​ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​នេះ​ដែរ។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អតុល្យភាព​អ័រម៉ូន​លើ​បុរស​កំពុង​តែ​កើន​ឡើង​ជា​លំដាប់។ ដូច្នេះ​ហើយ យើង​គួរ​តែ​យល់​ដឹង​ពី​សញ្ញា​ព្រមាន​មួយ​ចំនួន​ និង​វិធីសាស្ត្រ​ដោះស្រាយ​​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ។

​​​សញ្ញា​ និង​រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​លើ​បុរស

១. ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

អ័រម៉ូន​Testosterone ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ចំណង់​ផ្លូវ​ភេទ​បុរស។ ប្រសិនបើ​កម្រិត​អ័រម៉ូន​មួយ​នេះ​ធ្លាក់​ចុះ គ្នា​យើង​ក៏​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា។ ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​ផ្លូវ​ភេទ ឬ​​លិង្គ​មិន​ឡើង​រឹង នោះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូនTestosterone​ទាប។

អតុល្យភាពអ័រម៉ូន២

២. អស់​កម្លាំង និង​កម្រិត​ថាមពល​ថយ​ចុះ

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​មាន​កម្រិត​អ័រម៉ូនTestosterone​ទាប ក៏​អាច​មាន​អាការៈ​ហត់នឿយ និង​អស់​កម្លាំង​ដូច​គ្នា​​ ពិសេស​ទោះ​ក្រោយ​ពេល​ដែល​យើង​បាន​សម្រាក​គ្រប់គ្រាន់​ហើយ​ក៏​ដោយ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. បាត់បង់​ម៉ាស​សាច់ដុំ និង​កម្លាំង​ថយ​ចុះ

អ័រម៉ូនTestosterone មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង និង​រក្សា​ម៉ាស​សាច់ដុំ។ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូនTestosterone អាច​បណ្តាល​ឲ្យ​យើង​បាត់បង់​ម៉ាស​សាច់ដុំ និង​កម្លាំង​ថយ​ចុះ។

[embed-health-tool-bmr]

៤. ប្រែប្រួល​អារម្មណ៍

​​​​អតុល្យភាព​អ័រម៉ូន​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​សុខភាព​ផ្លូវ​ចិត្ត​ដែរ។ ប្រុស​ៗ​ដែល​មាន​អ័រម៉ូនTestosterone​ទាប ច្រើន​តែ​ប្រឈម​នឹង​ការ​ប្រែប្រួល​អារម្មណ៍ ឆាប់​ខឹង​មួម៉ៅ ឬ​បាក់​ទឹកចិត្ត។

៥. ខ្លាញ់​រាងកាយ​កើន​ឡើង

អ័រម៉ូនTestosterone​ជួយ​គ្រប់គ្រង​ការ​ចែកចាយ​ជាតិ​ខ្លាញ់​​ក្នុង​រាងកាយ ប៉ុន្តែ​បើ​អ័រម៉ូន​មួយ​នេះ មាន​កម្រិត​ទាប នោះ​នឹង​អាច​បណ្តាល​ឲ្យ​កើន​ឡើង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ជា​ពិសេស​នៅ​តំបន់​ពោះ។

គន្លឹះ​ព្យាបាល​អតុល្យភាព​អ័រម៉ូន​ចំពោះ​បុរស

​​​ជាក់ស្តែង មាន​គន្លឹះ​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​នេះ។ ដូច្នេះ​ហើយ​ ប្រុស​ៗ​​ដែល​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន និង​ជ្រើសរើស​វិធី​ព្យាបាល​ដែល​ស័ក្តិសម​ជាមួយ​នឹង​ខ្លួន​ឯង។គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​មាន​ដូចជា៖​

១. ផ្លាស់ប្ដូរ​បែបបទ​រស់នៅ

ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​សុខភាព គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ និង​គេង​ឲ្យ​គ្រប់គ្រាន់ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​កម្រិត​អ័រម៉ូនTestosterone​​ឲ្យ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។

២. ការ​ប្រើប្រាស់​ថ្នាំ

ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជាឲ្យ​ប្រើ​ប្រាស់​ថ្នាំ ដើម្បី​បង្កើន​ការ​ផលិត​អ័រម៉ូនTestosterone​ ឬ​រារាំង​ការ​បំប្លែង​អ័រម៉ូន​Testosterone​​ទៅ​ជា​អ័រម៉ូនEstrogen។

៣. អាហារ​បំប៉ន​

អាហារ​បំប៉ន​ជាក់លាក់​ ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​រ៉ែ និង​វីតាមីន​ ដូចជា​ម៉ាញេស្យូម សេលេញ៉ូម វីតាមីន​D អាច​បង្ហាញ​ភស្តុតាង​វិទ្យាសាស្ត្រ​ក្នុង​ការ​បង្កើន​កម្រិត​អ័រម៉ូនTestosterone​នៅ​ក្នុង​រាងកាយ​យើង​បាន។ ដូច្នេះ​ហើយ ប្រុស​ៗ​យើង​គួរ​ញ៉ាំ​អាហារ​បំប៉ន​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់​ យ៉ាង​ហោច​ណាស់​ពី​៣ ទៅ​៤​ខែ​ទើប​ជា​ការ​ប្រសើរ។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​ការ​ប្រើ​ប្រាស់​អាហារបំប៉ន​ទាំង​នេះ។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​Signs You’re Experiencing a Hormone Imbalance (for Men)

https://www.medanta.org/patient-education-blog/signs-youre-experiencing-a-hormone-imbalance-for-men/

Male menopause: Myth or reality?

https://www.mayoclinic.org/healthy-lifestyle/mens-health/in-depth/male-menopause/art-20048056

What is Low Testosterone?

https://www.urologyhealth.org/urology-a-z/l/low-testosterone

កំណែ​ប្រែបច្ចុប្បន្ន

16/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉េចបានប្រុសៗចេះតែរមាស់ ក្រោយកោររោមប្រដាប់ភេទរួច

ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 16, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម