បញ្ហារលាកប្រដាប់ភេទ ឬលិង្គ តែងតែកើតឡើងជាទូទៅ ដែលធ្វើឲ្យប្រុសៗយើងមានការឈឺចាប់ រមាស់ ហើម កន្ទួល ឬមានរោគសញ្ញាផ្សេងទៀតនៅលើ ឬជុំវិញលិង្គ។
ជាក់ស្ដែង ស្ថានភាពវេជ្ជសាស្ត្រជាច្រើនអាចបណ្ដាលឲ្យរលាកលិង្គ។ ពេលខ្លះ សកម្មភាព ឬការរងរបួសក៏អាចជាមូលហេតុបង្កផងដែរ។
១. ជំងឺសើស្បែកលើប្រដាប់ភេទ
ជំងឺសើស្បែកលើប្រដាប់ភេទអាចបណ្ដាលឲ្យមានស្នាមក្រហមតូចៗនៅលើលិង្គ ហើយវាក៏ធ្វើឲ្យយើងមានអារម្មណ៍រមាស់ ឬឈឺចាប់។
២. ជំងឺត្រអក
ជាមួយគ្នានេះដែរ ជំងឺត្រអកអាចបណ្ដាលឲ្យរមាស់ របកនិងក្រហមនៅលើស្បែក ហើយកន្ទួលនេះអាចលេចឡើងនៅពាសពេញរាងកាយ រួមទាំងលិង្គ។
៣. ប្រតិកម្មអាលែកហ្ស៊ី
យើងអាចវិវត្តទៅជាការរមាស់ រលាក និងកន្ទួលនៅលើលិង្គ ដោយសារតែប្រតិកម្មអាលែកហ្ស៊ី។ សារធាតុគីមីមួយចំនួន ដែលមាននៅក្នុងសាប៊ូ និងទឹកអប់អាចជាមូលហេតុបង្ក។ ម្យ៉ាងវិញទៀត យើងក៏អាចមានប្រតិកម្មទៅនឹងសារធាតុLatex(ប្រភេទជ័រម្យ៉ាង) ដែលមាននៅក្នុងស្រោមអនាម័យដូចគ្នា។
៤. ជំងឺកាមរោគ
ការឆ្លងជំងឺកាមរោគតាមរយៈការរួមភេទ អាចបណ្ដាលឲ្យមានពក ការឈឺចាប់ ពងបែកស្នាមក្រហម ហើម និងរមាស់នៅជិតប្រដាប់ភេទ។ ក្នុងករណី ដែលគ្នាយើងគិតថាបានឆ្លងជំងឺកាមរោគនេះ យើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
៥. ការរលាកចុងលិង្គ
ការរលាកចុងលិង្គ គឺជាស្ថានភាពរលាកនៃស្បែកត្រង់ក្បាលលិង្គ ដែលមានរោគសញ្ញារួមមានស្នាមក្រហម ហើម រមាស់ កន្ទួល រមាស់ ការឈឺចាប់ និងបញ្ចេញទឹករំអិលដែលមានក្លិនមិនល្អ ។ ការរលាកចុងលិង្គនេះ កើតឡើងជាទូទៅទាំងចំពោះបុរស និងក្មេងប្រុស ដែលមិនបានកាត់ស្បែកចុងលិង្គ និងមិនបានអនុវត្តអនាម័យត្រឹមត្រូវ។ ជំងឺនេះក៏អាចបណ្ដាលមកពីការបង្ករោគ អាលែកហ្ស៊ី បញ្ហាស្បែករ៉ាំរ៉ៃ និងបញ្ហាសុខភាពមួយចំនួនដូចជាទឹកនោមផ្អែមជាដើម។
៦. ការឆ្លងមេរោគផ្សិត
ការឆ្លងមេរោគផ្សិតអាចបណ្ដាលឲ្យមានការរមាស់ កន្ទួលអុជៗ នៅលើ ឬបរិវេណជុំវិញលិង្គ។ យើងក៏អាចជួបប្រទះការរលាក និងសង្កេតឃើញសារធាតុពណ៌សខាប់ នៅក្នុងបរិវេណប្រដាប់ភេទ។
ការបង្ករោគផ្សិតភាគច្រើនអាចព្យាបាលបានដោយការប្រើប្រាស់ថ្នាំដែលមានលក់នៅតាមឱសថដ្ឋាន។ ប៉ុន្តែ នៅក្នុងករណីខ្លះ វាក៏អាចបណ្ដាលឲ្យកើតជំងឺរលាកចុងលិង្គ។
[embed-health-tool-bmi]
៧. ការឆ្លងមេរោគលើផ្លូវទឹកនោម
ខណៈពេលដែលការឆ្លងមេរោគលើផ្លូវទឹកនោមកើតឡើងជាញឹកញាប់ចំពោះស្ត្រី បុរសក៏អាចជំងឺនេះដែរ។ ជំងឺមួយប្រភេទនេះ កើតឡើងនៅពេលដែលបាក់តេរីកកើតឡើងនៅក្នុងបំពង់ទឹកនោម។ ប្រសិនបើយើងឆ្លងមេរោគលើផ្លូវទឹកនោម យើងក៏អាចមានបញ្ហានៅពេលនោម ឬមានអារម្មណ៍ក្រហាយនៅអំឡុងពេល និងក្រោយពេលនោមរួច។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ