backup og meta

ការសិក្សា៖ អ្នក​មាន​ក្រុម​ឈាម A ឬ B ប្រឈមជំងឺ​បេះដូងខ្ពស់​ជាង​ក្រុមឈាម O

ការសិក្សា៖ អ្នក​មាន​ក្រុម​ឈាម A ឬ B ប្រឈមជំងឺ​បេះដូងខ្ពស់​ជាង​ក្រុមឈាម O

ក្រុមឈាម​បែងចែកជា ៤ ក្រុមធំៗគឺ A, B, AB និង O ហើយក្រុមឈាមទាំងនេះ​សុទ្ធតែមានរ៉េស៊ីស​វិជ្ជមាន (+) និងអវិជ្ជមាន (–) ដែលបង្កើតបានជាក្រុមឈាម A+, A-, B+, B-, AB+, AB- ,O+ និង O-។ តើប្រភេទក្រុមឈាមណាមានហានិភ័យជំងឺបេះដូងខ្ពស់?

លោកវេជ្ជបណ្ឌិត Lu Qi អ្នកនិពន្ធជាន់ខ្ពស់ និងជាជំនួយការសាស្រ្តាចារ្យ​​​​​​​​​នៅ Department of Nutrition នៅ​សហរដ្ឋអាមេរិក​បានលើកឡើងថា អ្នកដែលមានក្រុម​ឈាម A ឬ B មានហានិភ័យខ្ពស់​ក្នុងការកើត​ជំងឺ​សរសៃ​ឈាមបេះដូងជាងអ្នកដែលមានក្រុមឈាមប្រភេទ O។ ឯអ្នកដែលមានក្រុមឈាម AB ដែល​ជា​ក្រុមឈាមកម្រ មានហានិភ័យខ្ពស់ជាងគេក្នុងការកើតជំងឺសរសៃឈាមបេះដូង។

តាមការសិក្សាដ៏ធំមួយបានឱ្យដឹងថា អ្នកមានក្រុមឈាមប្រភេទ A ឬ B មានហានិភ័យខ្ពស់ក្នុង​ការ​គាំង​បេះដូងដល់ទៅ ៨% ហើយមាន​ហានិភ័យ​​ក្នុងការកើតជំងឺខ្សោយបេះដូង ១០% បើធៀបនឹង​អ្នក​ដែលមាន​ក្រុមឈាមប្រភេទ O។

ជំងឺបេះដូង

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លោកវេជ្ជបណ្ឌិត Douglas Guggenheim ឯកទេសជំងឺឈាម​នៅ​ទីក្រុង​ញ៉ូយ៉កបានលើកឡើងថា ហេតុផលនៅពី​ក្រោយ​ហានិភ័យ​នេះ​គឺដោយសារអ្នកដែលមានក្រុមឈាម A, B ឬ AB ងាយនឹងរងការរលាក​ក្នុង​ខ្លួន។ ម្យ៉ាងទៀត ប្រូតេអ៊ីនដែលមាននៅក្នុងក្រុមឈាមប្រភេទ A និង B អាចបណ្តាលឱ្យសរសៃវ៉ែន និងសរសៃឈាមបេះដូង “ស្ទះ” ឬ “ឡើងក្រាស់” ដែលបង្កើន​ហានិភ័យក្នុងការកកឈាម និងកើត​ជំងឺ​បេះដូង

[embed-health-tool-heart-rate]

អ្នកមានក្រុមឈាមប្រភេទ A និង B មានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្ទះសរសៃវ៉ែនដល់ទៅ ៥១% និងមានហានិភ័យក្នុងការកើតជំងឺស្ទះសរសៃឈាមសួតដល់ទៅ ៤៧% ដែលសុទ្ធតែ​ជា​ជំងឺ​កំណកឈាមធ្ងន់ធ្ងរដែលអាចបង្កើនហានិភ័យក្នុងការកើតជំងឺខ្សោយបេះដូង។

លោកវេជ្ជបណ្ឌិត Lu Qi បានបន្ថែមថា យើងគួរដឹងប្រភេទក្រុមឈាមរបស់យើង កម្រិត​កូលេស្តេរ៉ូល​ក្នុងខ្លួន និងសម្ពាធឈាម។ ប្រសិនបើយើងដឹងថា យើងមានហានិភ័យខ្ពស់ក្នុងការកើត​ជំងឺបេះដូង យើងអាច​កាត់បន្ថយហានិភ័យដោយប្រកាន់យករបៀបរស់នៅដែលល្អចំពោះសុខភាព ដូចជាញ៉ាំអាហារដែលល្អចំពោះសុខភាព ហាត់ប្រាណ និង​ចៀសវាង​ការជក់បារីជាដើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Your Blood Type Means For Heart Health, According to Science
https://www.cnet.com/health/medical/what-your-blood-type-means-for-heart-health-according-to-science/

Blood type linked to heart disease risk
https://www.hsph.harvard.edu/news/hsph-in-the-news/qi-blood-type-heart-disease-risk/

What’s blood type got to do with clot risk?
https://www.heart.org/en/news/2020/01/23/whats-blood-type-got-to-do-with-clot-risk

Your blood type may make you more susceptible to dozens of diseases
https://www.studyfinds.org/blood-type-disease/

Study reports links between blood types and disease risks
https://elifesciences.org/for-the-press/7a378927/study-reports-links-between-blood-types-and-disease-risks

What Does Your Blood Type Mean for Your Health?
https://www.nm.org/healthbeat/healthy-tips/what-does-your-blood-type-mean-for-your-health#:~:text=Of%20the%20eight%20main%20blood,types%20AB%20and%20B%20blood.

Facts About Blood and Blood Types
https://www.redcrossblood.org/donate-blood/blood-types.html

 

កំណែ​ប្រែបច្ចុប្បន្ន

19/04/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 19, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម