backup og meta

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​​នៅ​​មន្ទីរពេទ្យ​ Massachusetts ​បាន​រក​ឃើញ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុងកម្រិត​តិចតួច ទៅ​មធ្យម​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត ​ជំងឺ​បេះដូង ដោយ​សារ​តែ​​ការ​ថយ​ចុះ​រយៈពេល​វែង​នៃ​សញ្ញា​ស្ត្រេស​ទៅ​ក្នុង​ខួរ​ក្បាល។ ឥទ្ធិពល​​លើ​ប្រព័ន្ធ​ស្រ្តេស​នៃ​ខួរ​ក្បាល​នេះ ទំនង​ជាអាច​​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង​ទៅ​លើ​អ្នក​ដែល​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច ទៅ​មធ្យម​​។ នេះ​បើយោង​ទៅ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ខាង​លើ​។

លោក​វេជ្ជបណ្ឌិត​ Ahmed Tawakol ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​បេះដូង និង​សហ​នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រូបភាព​ជំងឺ​​សរសៃ​ឈាម​បេះដូង​នៅ​មន្ទីរពេទ្យ Massachusetts បាន​មានប្រសាសន៍ថា៖ «យើង​មិន​បាន​ចង់​បង្ហាញ​ថា​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ឡើយ ប៉ុន្តែ​យើង​ចង់​គ្រប់​គ្នា​ដឹង​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ ទៅ​មធ្យម​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង​បានយ៉ាង​ដូច​ម្តេចប៉ុណ្ណោះ។ ប្រសិនបើ​យើង​អាច​រក​ឃើញ​យន្តការ​នេះ គោលដៅ​យើង​គឺ​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ទៀត ដែល​អាច​ចម្លង ឬ​ជំរុញ​ឲ្យ​មាន​ឥទ្ធិពល​ការពារ​បេះដូង​ដោយ​ពុំ​មានការ​​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជាតិ​អាកុល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

​ចំណែក​ឯ​ការ​សិក្សា​លើ​រោគ​រាតត្បាត​កន្លង​មក​​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ពី​កម្រិត​តិចតួច ទៅ​មធ្យម​ (១កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និង​១​កែវ​ទៅ​២​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស) មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ប៉ុន្តែ​យើង​នៅ​​មិន​ទាន់​​ដឹង​ថា​ជាតិ​អាកុល​​​ផ្តល់​អត្ថប្រយោជន៍​​ក្នុងការកាត់បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផឹក​គ្រឿង​ស្រវឹង ឬ​កត្តា​ផ្សេង​ទៀត​ឡើយ​ ដែល​អាច​ការពារ​បេះដូង​របស់​យើង​បាន។

គ្រឿងស្រវឹង

[embed-health-tool-heart-rate]

ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​តិចតួច ទៅ​មធ្យម​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ក្រោយ​រាប់បញ្ចូល​កត្តា​ផ្សេង​ទៀត​។

ក្រោយ​មក​ អ្នក​ចូលរួម​ចំនួន​៧៥៤​នាក់​ បាន​ថត​ស្កេន​ខួរក្បាល (PET/CT​ brain imaging) សម្រាប់​តាមដាន​រក​ជំងឺ​មហារីក​ និង​រក​ឃើញថា​ មាន​ការ​ថយ​ចុះ​សញ្ញា​ស្រ្តេស​ទៅ​កាន់​តំបន់​ខួរ​ក្បាល​ Amygdala។ ការ​ប្រែប្រួល​​ផ្នែក​​ខួរ​ក្បាល​​ចំពោះ​អ្នក​ផឹក​គ្រឿង​ស្រវឹង​កម្រិត​តិចតួច​ ទៅ​មធ្យម​ បាន​ពន្យល់​ពី​ចំណុច​សំខាន់​នៃ​ឥទ្ធិពល​ការពារ​បេះដូង។

ជា​រួម​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា អ្នក​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ទៅ​មធ្យម​ មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ប៉ុន្តែ​បរិមាណ​នៃ​ជាតិ​អាល់កុល​ក្នុង​កម្រិត​ណា​មួយ​ សុទ្ធ​តែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ហើយ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជាង​១៤​កែវ​នៅ​ក្នុង​សប្តាហ៍ ​អាច​ធ្វើ​ឲ្យ​យើង​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គាំង​បេះដូង ស្រប​ពេល​ដែល​សកម្មភាព​ខួរ​ក្បាល​ទាំង​មូល​នឹង​​ចាប់ផ្តើម​ថយ​ចុះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mass General Hospital researchers uncover why light-to-moderate drinking is tied to better heart health

https://www.eurekalert.org/news-releases/992033

Cheers! Scientists may finally know why light drinking is good for heart health

https://studyfinds.org/light-drinking-heart-health/

Light And Moderate Drinking Could Improve Long-Term Heart Health, Study Finds—Here’s Why

https://www.forbes.com/sites/brianbushard/2023/06/12/light-and-moderate-drinking-could-improve-long-term-heart-health-study-finds-heres-why/?sh=408cb1663c4e

កំណែ​ប្រែបច្ចុប្បន្ន

15/06/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

កុំប្រហែសឲ្យសោះ! វ័យក្រោម ៤០ ឆ្នាំ ក៏អាចជួបបញ្ហាគាំងបេះដូងបានដែរ

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម