ចង្វាក់បេះដូងជាចំនួនហ្រ្វេកង់បេះដូងលោតក្នុងមួយនាទី ហើយវាអាចរងការប៉ះពាល់ពីកត្តាមួយចំនួន ដូចជា សកម្មភាព ស្ថានភាពផ្លូវចិត្ត និងការប្រើថ្នាំខ្លះៗ ពិសេសសារធាតុក្នុងអាហារតែម្តង។ បេះដូងមានសុខភាពល្អ លោតចន្លោះពី ៦០-១០០ ដងក្នុងមួយនាទី។ យ៉ាងណា មានសារធាតុមួយចំនួនក្នុងអាហារ បង្កឲ្យចង្វាក់បេះដូងលោតខុសធម្មតា។
១- ជាតិកាហ្វេអ៊ីន
កាហ្វេអ៊ីន មានក្នុងកាហ្វេ តែខ្មៅ តែបៃតង ទឹកក្រូច និងភេសជ្ជៈជំនួយកម្លាំង ដែលភ្ញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយរំញោចដល់ខួរក្បាល និងសរសៃប្រសាទ។ កាហ្វេអាចធ្វើឲ្យញ័រទ្រូង ប៉ុន្តែគេសិក្សារកឃើញថា កាហ្វេមិនមែនធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះមានប្រភេទកាហ្វេខ្លះ អាចជួយសម្រួលសុខភាពបានទៀតផង។
២- ស្រា
ស្រាធ្វើឲ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង។ បើឈប់ផឹកស្រា អាចកាត់បន្ថយការប្រឈមស្ថានភាពបេះដូងលោតខុសចង្វាក់ ជួយឲ្យបេះដូងត្រលប់មកដូចដើមវិញ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣- សារជាតិតេអូប្រូម៉ីន (Theobromine)
វាអាចភ្ញោចប្រព័ន្ធប្រសាទបាន។ វាមានក្នុងសូកូឡា ការ៉េមសូកូឡា នំប្រោននី នំខេក ស្ករគ្រាប់ ទឹកដោះគោរសជាតិសូកូឡា។ ញ៉ាំជាតិតេអូប្រូម៉ីនកាន់តែច្រើន ធ្វើឲ្យបេះដូងលោតកាន់តែញាប់។ ចៀសវាង ឬបន្ថយញ៉ាំសូកូឡា ពិសេសគ្នាយើង ឬម៉ាក់ប៉ា អ៊ំៗដែលមានជំងឺបេះដូងតែម្តង។
៤- ទីរ៉ាម៉ីន (Tyramine)
អាហារ និងភេសជ្ជៈដែលមានកម្រិតអាស៊ីដ អាមីណូទីរ៉ាម៉ីន ខ្ពស់ អាចធ្វើឲ្យឡើងសម្ពាធឈាម ញ័រទ្រូង ហើយអាហារទាំងនោះមាន៖
– ស្រា
– ហ្វ្រូម៉ាដែលទុកយូរ
– សាច់ផ្អាប់ទុកយូរ
– ផ្លែឈើក្រៀម ឬទុំជ្រុល។
អត្ថបទគួរអាន៖
- រូបមន្តធម្មជាតិបង្កើនសម្រស់ ៤យ៉ាង ដោយប្រើទឹកដោះគោ
- អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
- ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា
- រឿងគួរធ្វើ និងមិនគួរធ្វើ ក្នុងការលាបក្រែមការពារកម្ដៅថ្ងៃ
៥- ញ៉ាំស្ករច្រើនពេក
ញ៉ាំអាហារមានកាបូអ៊ីដ្រាត (ជាតិស្ករ) ខ្ពស់ ធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យញ័រទ្រូងដូចគ្នា។ អាហារទាំងនោះ មានដូចជា ភេសជ្ជៈជាតិស្ករខ្ពស់ ស្ករគ្រាប់ បង្អែម អាហារកញ្ចប់ នំបុ័ង ប៉ាស្តា និងអង្ករខ្សាយ។ ត្រូវញុំាអាហារមានជាតិសរសៃខ្ពស់ ដូចជា អង្ករសម្រូប នំបុ័ងស្រូវសាឡី បន្លែ និងសណ្តែកវិញ ព្រោះមានផ្ទុកជាតិស្ករតិច។
ដើម្បីទទួលបានសុខភាពបេះដូងល្អ ព្យាយាមញ៉ាំអាហារឲ្យបានត្រឹមត្រូវ ចៀសវាងអាហារនាំឲ្យបេះដូងដើរញាប់។
[embed-health-tool-heart-rate]