រលាកប្លោកនោមអាចផ្តល់ការរំខាន ធ្វើឱ្យយើងឈឺចាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប្រសិនបើមេរោគឆ្លងរាលដាលដល់តម្រងនោម។ តើយើងគួរធ្វើបែបណាដើម្បីការពារខ្លួនពីការរលាកប្លោកនោម?
រលាកប្លោកនោមកើតឡើងដោយសារការឆ្លងបាក់តេរីតាមទ្វារមាស លិង្គ ឬរន្ធគូទ ចូលទៅក្នុងបង្ហួរនោម និងចូលទៅក្នុងប្លោកនោម ហើយច្រើនកើតលើស្រ្តី។
យើងអាចសាកល្បងវិធីសាស្រ្តមួយចំនួនដូចខាងក្រោមដើម្បីការពារខ្លួនពីការរលាកប្លោកនោម៖
១. ញុំាទឹកឱ្យបានច្រើន
ការញុំាទឹក ២ លីត្រក្នុង ១ ថ្ងៃអាចជួយយើងកម្ចាត់បាក់តេរីចេញពីប្លោកនោមតាមរយៈទឹកនោម។
២. កុំទប់នោម
យើងត្រូវទៅបន្ទប់ទឹករាល់ពេលមានអារម្មណ៍ចង់បត់ជើងតូច ព្រោះបើមិនដូចនោះទេ បាក់តេរីនឹងកកើតក្នុងប្លោកនោម និងបណ្តាលឱ្យរលាក។
៣. ជូតគូទពីមុខទៅខាងក្រោយ
ការជូតគូទពីមុខទៅខាងក្រោយអាចរារាំងការឆ្លងបាក់តេរីពីតំបន់រន្ធគូទចូលតាមទ្វារមាស និងចូលទៅក្នុងបង្ហួរនោម។
៤. ចៀងវាងងូតទឹកក្នុងអាង
ការងូតទឹកក្នុងអាងងូតទឹកងាយធ្វើឱ្យយើងឆ្លងមេរោគ។
៥. រក្សាអនាម័យ
យើងត្រូវសម្អាតស្បែកជុំវិញទ្វារមាស លិង្គ និងរន្ធគូទថ្នមៗជារៀងរាល់ថ្ងៃដោយប្រើសាប៊ូដែលមានកម្រិតខ្សោយៗ ព្រោះស្បែកជុំវិញតំបន់ទាំងនេះមានសភាពខ្សោយ និងងាយរលាក។
៦. នោមភ្លាមបន្ទាប់ពីរួមភេទរួច
ការធ្វើបែបនេះអាចជួយបណ្តេញបាក់តេរីចេញពីបង្ហួរនោម និងបង្ការការឆ្លងមេរោគផ្លូវទឹកនោម។
៧. ចៀសវាងការប្រើស្ព្រាយបាញ់បំបាត់ក្លិន ឬទឹកអនាម័យនៅតំបន់ប្រដាប់ភេទ
ការប្រើផលិតផលទាំងនេះអាចធ្វើឱ្យរលាកបង្ហួរនោម និងប្លោកនោម។
[embed-health-tool-heart-rate]
៨. ជ្រើសរើសខោក្នុងធ្វើពីកប្បាស
ខោក្នុងសាច់កប្បាសអាចស្រូបសំណើម និងអនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អដែលអាចការពារការឆ្លងមេរោគផ្សិត។
ខាងក្រោមនេះជារោគសញ្ញានៃការរលាកប្លោកនោម៖
- នោមញឹក
- មានការឈឺចាប់ពេលនោម
- ទឹកនោមមានក្លិន ឬមានពណ៌ស្រអាប់ ឬក្រមៅ
- មានឈាមក្នុងទឹកនោម
- ឈឺផ្នែកខាងក្រោមពោះ
- ក្តៅខ្លួនតិចតួច
រលាកប្លោកនោមអាចប៉ះពាល់ដល់ស្រ្តីប្រហែល ៦០% ។ ម្យ៉ាងទៀតស្រ្តីអាចរលាកប្លោកនោមម្តងហើយម្តងទៀត ប្រសិនមិនបានការពារខ្លួនត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?
- ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន
- ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- អាហារទាំងប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម
- អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?