brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

វិធីសាស្រ្តការពារការ​រលាកប្លោកនោម ស្រីៗគួរដឹង

រលាកប្លោកនោមអាចផ្តល់ការរំខាន ធ្វើឱ្យយើងឈឺចាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប្រសិន​បើ​មេរោគឆ្លងរាលដាលដល់តម្រងនោម។ តើយើងគួរធ្វើបែបណា​ដើម្បី​ការពារខ្លួន​ពីការរលាក​ប្លោក​នោម?

វិធីសាស្រ្តការពារការ​រលាកប្លោកនោម ស្រីៗគួរដឹង

រលាកប្លោកនោមកើតឡើងដោយសារការឆ្លងបាក់តេរីតាមទ្វារមាស លិង្គ ឬរន្ធគូទ ចូលទៅក្នុង​បង្ហួរ​នោម និងចូលទៅក្នុងប្លោកនោម ហើយច្រើនកើតលើស្រ្តី។

យើងអាចសាកល្បងវិធីសាស្រ្តមួយចំនួនដូចខាងក្រោមដើម្បីការពារខ្លួនពីការរលាកប្លោកនោម៖

១. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹក ២ លីត្រក្នុង ១ ថ្ងៃអាចជួយយើងកម្ចាត់បាក់តេរីចេញពីប្លោក​នោម​តាមរយៈទឹកនោម។

២. កុំទប់នោម

យើងត្រូវទៅបន្ទប់ទឹករាល់ពេលមានអារម្មណ៍ចង់បត់ជើងតូច ព្រោះបើមិន​ដូចនោះទេ ​បាក់តេរី​នឹង​ក​កើត​ក្នុង​ប្លោកនោម និងបណ្តាលឱ្យរលាក។

៣. ជូតគូទពីមុខទៅខាងក្រោយ

ការជូតគូទពីមុខទៅខាងក្រោយអាចរារាំងការឆ្លងបាក់តេរីពីតំបន់រន្ធគូទចូលតាមទ្វារមាស និង​ចូល​ទៅ​ក្នុងបង្ហួរនោម។

៤. ចៀងវាងងូតទឹកក្នុងអាង

ការងូតទឹកក្នុងអាងងូតទឹកងាយធ្វើឱ្យយើងឆ្លងមេរោគ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ងូតទឹកក្នុងអាង

៥. រក្សាអនាម័យ

យើងត្រូវសម្អាតស្បែកជុំវិញទ្វារមាស លិង្គ និងរន្ធគូទថ្នមៗជារៀងរាល់ថ្ងៃដោយប្រើ​សាប៊ូ​ដែល​មាន​កម្រិតខ្សោយៗ ព្រោះស្បែកជុំវិញតំបន់ទាំងនេះមានសភាពខ្សោយ និងងាយរលាក។

៦. នោមភ្លាមបន្ទាប់ពីរួមភេទរួច

ការធ្វើបែបនេះ​​អាច​ជួយ​បណ្តេញ​បាក់តេរី​ចេញ​ពី​បង្ហួរ​នោម និងបង្ការ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹកនោម។

៧. ចៀសវាងការប្រើស្ព្រាយបាញ់បំបាត់ក្លិន ឬទឹកអនាម័យនៅតំបន់ប្រដាប់ភេទ

ការប្រើផលិតផលទាំងនេះអាចធ្វើឱ្យរលាកបង្ហួរនោម និងប្លោកនោម។

៨. ជ្រើសរើសខោក្នុងធ្វើពីកប្បាស

ខោក្នុងសាច់កប្បាសអាចស្រូបសំណើម និងអនុញ្ញាតឱ្យខ្យល់​ចេញចូល​បានល្អ​ដែលអាច​ការពារការឆ្លងមេរោគផ្សិត។

ខាងក្រោមនេះជារោគសញ្ញានៃការរលាកប្លោកនោម៖

  • នោមញឹក
  • មានការឈឺចាប់ពេលនោម
  • ទឹកនោមមានក្លិន ឬមានពណ៌ស្រអាប់ ឬក្រមៅ
  • មានឈាមក្នុងទឹកនោម
  • ឈឺផ្នែកខាងក្រោមពោះ
  • ក្តៅខ្លួនតិចតួច

រលាកប្លោកនោមអាចប៉ះពាល់ដល់ស្រ្តីប្រហែល ៦០% ។ ម្យ៉ាងទៀតស្រ្តីអាច​រលាកប្លោកនោម​ម្តង​ហើយ​ម្តងទៀត ប្រសិនមិនបានការពារខ្លួនត្រឹមត្រូវ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 18/08/2023