កត្ដាមួយទៀតគឺបណ្ដាលមកពី អង់ស៊ីមក្នុងប្រព័ន្ធរំលាយអាហារមានសមត្ថភាពខ្សោយ មិនអាចបំបែកសារធាតុកាហ្វេអ៊ីនបាន។ ការណ៍នេះស្រដៀងទៅនឹងអ្នកមាន អាលែកហ្ស៊ីទឹកដោះគោ និងជាតិស្ករ fructose ជាដើម។
ការបង្ហាញអាការៈ
អ្នកផឹកកាហ្វេ មិនថាដាក់ស្ករច្រើនឬតិចនោះទេ ឲ្យតែមានសារធាតុកាហ្វេអ៊ីន ក្រោយពេលផឹក ៥ ទៅ ១០នាទី នឹងមានអាការៈ ឈឺពោះ រាក ស្ទើរតែមិនអាចចូលបន្ទប់ទឹកទាន់។ អាការៈនេះ អាចអូសបន្លាយរយៈពេលយូរឬឆាប់ អាស្រ័យលើបរិមាណនៃកាហ្វេដែលបានផឹក។ ដោយឡែកចំពោះប្រភេទកាហ្វេដែលគ្មានសារធាតុកាហ្វេអ៊ីន (decaf coffee) កាហ្វេអ៊ីនទាបបំផុត ក៏អាចបង្កឲ្យរាកដែរ ប៉ុន្ដែអាចបង្កឡើងក្រោយ ៣០នាទី និងភាគរយនៃការរាកមានតិចប៉ុណ្ណោះ។
វិធីដោះស្រាយ
ការផឹកកាហ្វេហើយរាក ភាគច្រើនកើតលើអ្នកដែលទើបចាប់ផ្ដើមផឹកកាហ្វេ ឬអ្នកកម្រផឹកកាហ្វេ។ ប្រសិនជាគ្នាយើងជួបបញ្ហានេះ ត្រូវញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំផ្លែឈើដែលសម្បូរជាតិទឹក ព្រោះពេលរាក រាងកាយត្រូវប្រឈមនឹងការចុះខ្សោយជាតិទឹក។ ក្នុងករណីនេះ បើរាកខ្លាំងអ្នកជំងឺអាចប្រឈមនឹងការវិលមុខ ឈឺក្បាល និងអស់កម្លាំងផងដែរ។
ការផឹកកាហ្វេរាកអាចបណ្ដាលឲ្យរលាកក្រពះពោះវៀនដែរទេ?
កាហ្វេអ៊ីន ថ្វីដ្បិតអាចបង្កការរំញោច បញ្ចេញជាតិអាស៊ីតក្រពះច្រើនខុសធម្មតាមែន ប៉ុន្ដែករណីនេះ មិនអាចធ្វើឲ្យក្រពះ ពោះវៀនរលាកបានទេ។ លោក Bridgette Wilson វេជ្ជបណ្ឌិតផ្នែករបបអាហារមានប្រសាសន៍ថា ប្រសិនបើយើងគ្មានជំងឺរលាកពោះវៀន (irritable bowel syndrome) នោះមិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ប៉ុន្ដែប្រសិនបើអ្នកមានជំងឹនេះ នោះការផឹកកាហ្វេគឺជារឿងមិនល្អវិញ។
តើគួរធ្វើណាបែបណាទើបអាចញ៉ាំកាហ្វេបាន?
ប្រសិនជាអ្នកចូលចិត្ដកាហ្វេ ចង់បានសុខភាពល្អ ញ៉ាំការហ្វេបានធម្មតាដូចគេឯង នោះមិនមែនជារឿងពិបាកទេ។ យើងអាចអនុវត្ដវីធីងាយៗដូចជា៖