ពោះវៀនមានតួនាទីចម្បងក្នុងការទ្រទ្រង់សុខភាពទាំងមូល ដោយជួយក្នុងការរំលាយអាហារ ជួយដល់មុខងារប្រព័ន្ធភាពស៊ាំ គ្រប់គ្រងអារម្មណ៍ និងមុខងារដទៃផ្សេងទៀត។ ដូច្នេះហើយ ដើម្បីថែទាំក្រពះពោះវៀនឲ្យមានសុខភាពល្អ យើងគួរតែអនុវត្តន៍ទម្លាប់ងាយៗទាំង៥នេះ នៅពេលដែលយើងភ្ញាក់ពីគេង។
១. ញ៉ាំទឹកមួយកែវ
មុនពេលដែលយើងញ៉ាំកាហ្វេ ឬភេសជ្ជៈផ្សេងទៀត គួរញ៉ាំទឹកមួយកែវជាមុនសិន។ ពិតណាស់ ការញ៉ាំទឹកជារៀងរាល់ព្រឹក អាចជួយឲ្យយើងទទួលបានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ និងកាត់បន្ថយឱកាសនៃបញ្ហាមួយចំនួន ដូចជាហើមពោះ មិនរំលាយអាហារ ទល់លាមក និងញ៉ាំច្រើនជ្រុល ។
២. ញ៉ាំអាហារពេលព្រឹកទៀងម៉ោង
ទន្ទឹមនឹងនេះដែរ ការភ្ញាក់ពីគេង និងញ៉ាំអាហារពេលព្រឹកទៀងទាត់ពេលវេលាអាចជួយឲ្យរាងកាយគ្រប់គ្រងការបញ្ចេញអ័រម៉ូនផ្សេងៗ ដូចជាអ័រម៉ូនគ្រប់គ្រងការបន្ទោបង់ជាដើម។ ទម្លាប់មួយនេះ កាន់តែមានអត្ថប្រយោជន៍ចំពោះអ្នកដែលទល់លាមក ឬព្យាយាមគ្រប់គ្រងជំងឺរលាកពោះវៀន (IBS)។
[embed-health-tool-heart-rate]
៣. ញ៉ាំអាហារពេលព្រឹកសម្បូរទៅដោយជាតិសរសៃ
ការញ៉ាំអាហារពេលព្រឹកដែលសម្បូរទៅដោយជាតិសរសៃ អាចជួយពង្រឹងសុខភាពក្រពះពោះវៀនយើងបានយ៉ាងល្អ ហើយរបបអាហារមួយប្រភេទនេះ ក៏ជាឱសថធម្មជាតិជួយបញ្ចៀសបញ្ហាទល់លាមក។ អាហារដែលសម្បូរទៅដោយជាតិសរសៃដែលយើងមិនគួររំលងមានដូចជា ផ្កាខាត់ណាខៀវ សណ្តែក ផ្លែបឺរ អាហារក្រៀម និងផ្លែប៉ោម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. ដើរហាត់ប្រាណ
ចំណែកឯការហាត់ប្រាណជាទៀងទាត់ អាចជួយបញ្ចៀសបញ្ហាផ្សេងៗ ដូចជាទល់លាមក និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលយើងធ្វើចលនា ប្រពន័្ធរំលាយអាហាររបស់យើងក៏ធ្វើចលនាដូចគ្នា ដែលកត្តានេះ អាចបញ្ចៀសបញ្ហាក្អួតផងដែរ។
៥. ជៀសវាងចំណាយពេលច្រើននៅក្នុងបន្ទប់ទឹក
ពិតណាស់ ការចំណាយពេលអង្គុយនៅក្នុងបង្គន់រយៈពេលយូរ ជាពិសេសលេងទូរស័ព្ទដៃផងនោះ អាចបង្កើនហានិភ័យនៃការកើតជំងឺឫសដូងបាត។ គ្នាយើងគួរចូលទៅបន្ទប់ទឹកតែនៅពេលដែលឈឺបត់ជើងខ្លាំង ហើយបើអង្គុយលើសពី៥នាទី គួរក្រោកទៅធ្វើអ្វីផ្សេងសិន រួចចាំមកម្តងទៀតនៅពេលក្រោយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង