backup og meta

ឡើងមុនលើថ្ងាស និងថ្ពាល់ អាចជាសញ្ញាខ្សោយពោះវៀន

ឡើងមុនលើថ្ងាស និងថ្ពាល់ អាចជាសញ្ញាខ្សោយពោះវៀន

មុន​តែង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឈាន​ដល់​​អាយុ​ពេញ​វ័យ ប៉ុន្តែ​បញ្ហា​ស្បែក​មួយ​នេះ​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ពី​​សុខភាព​ពោះវៀន​ខ្សោយ​​ដូច​គ្នា។ នៅ​ពេល​ដែល​អតិសុខុមប្រាណ​ក្នុង​ពោះវៀន​មិន​ល្អ នោះ​នឹង​បំផ្លាញ​របាំង​ការពារ​ស្បែក ដែល​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ស្បែក​ផ្សេងៗ តួយ៉ាង​ ដូចជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ថ្នាំ ឬ​របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច និង​ជាតិ​ស្ករ​ខ្ពស់​ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​រលាក​ពោះវៀន ជា​ហេតុ​នាំ​ឲ្យ​យើង​រលាក​ស្បែក​កាន់​តែ​ធ្ងន់ធ្ងរ។

បញ្ហា​ស្បែក​ដែល​បង្ហាញ​ថា​សុខភាព​ពោះវៀន​ខ្សោយ

១. ត្រអក

អតុល្យភាព​អតិសុខុមប្រាណ​នៅ​ក្នុង​ពោះវៀន​អាច​បង្ក​ជា​បញ្ហា​ស្បែក​ជា​ច្រើន រួម​ទាំង​ត្រអក ដែល​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​រមាស់។

២. កើត​មុន

នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ពោះវៀន​ ​យើង​អាច​នឹង​កើត​មុន​នៅ​លើ​ថ្ងាស និង​ថ្ពាល់។ ជាក់ស្តែង ប៉ារ៉ាស៊ីត ការ​ឆ្លង​បាក់តេរី ការ​កើន​ឡើង​នៃ​ផ្សិត​Candida និងច្រាលអាស៊ីដ​ក្រពះ សុទ្ធ​តែ​អាច​បង្ក​ជា​ការ​កើត​មុន។

[embed-health-tool-bmr]

មុនអ័រម៉ូន

៣. ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ (Psoriasis)

ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ ជា​ស្ថានភាព​ដែល​កោសិកា​ស្បែក​កកើត​ឡើង និង​បង្កើត​ជា​បណ្ដុំ​ស្បែក​ស្ងួត និង​រមាស់។ ជំងឺ​នេះ អាច​បង្ក​ឡើង​ដោយ​​ស្រ្តេស ឬ​អតុល្យភាព​នៃ​ពោះវៀន ដែល​​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​ពោះវៀនរ៉ាំរ៉ៃ ។

គន្លឹះ​ជួយ​ឲ្យ​សុខភាព​ពោះវៀន​ប្រសើរ​ឡើង

  • កាត់បន្ថយ​ស្រ្តេស​ដោយ​ធ្វើ​សមាធិ និង​ហាត់​យូហ្គា
  • ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ
  • ញ៉ាំ​ពពួក​Probiotics និង​អាហារ​បន្ថែម​មេ ដើម្បី​កាត់បន្ថយ​ការ​រលាក​ពោះវៀន
  • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
  • ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល
  • ញ៉ាំ​​បន្លែ​ ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ
  • កាត់បន្ថយ​ការ​ជក់​បារី គ្រឿង​ស្រវឹង អាហារ​កែច្នៃ និង​អាហារ​ចៀន
  • ជៀសវាង​ញ៉ាំ​អាហារ​បន្ថែម​ពណ៌ រសជាតិ និង​ជាតិ​ស្ករ​បន្ថែម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


​Potential Role of the Microbiome in Acne: A Comprehensive Review

https://www.ncbi.nlm.nih.gov/pmc/articles/PMC6678709/

10 Signs of an Unhealthy Gut

https://www.frederickhealth.org/news/2021/july/10-signs-of-an-unhealthy-gut/

Prebiotics, probiotics and your health

https://www.mayoclinic.org/prebiotics-probiotics-and-your-health/art-20390058

កំណែ​ប្រែបច្ចុប្បន្ន

14/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម