យើងរាល់គ្នាកើតមក តែងតែមានសេចក្ដីស្រលាញ់ មិនថាក្ដីស្រលាញ់ចំពោះឪពុកម្តាយ បងប្អូន មិត្តភក្តិ ឬដៃគូស្នេហានោះទេ។ ប៉ុន្តែ មានអ្នកខ្លះភ្លេចគិតថា មានមនុស្សម្នាក់ទៀត ដែលត្រូវយកចិត្តទុកដាក់ផងដែរ នោះគឺខ្លួនយើងតែម្ដង។
នៅពេលដែលយើងរៀនចេះស្រលាញ់ខ្លួនឯង យើងនឹងមើលឃើញពិភពលោកក្នុងផ្លូវល្អ មានថាមពលផ្លូវចិត្ត និងផ្លូវកាយក្លៀវក្លា ព្រមទាំងមានគំនិតសុទិដ្ឋិនិយមថែមទៀតផង។ ផ្ទុយទៅវិញ ការមិនពេញចិត្តនឹងខ្លួនឯង តែងតែធ្វើឲ្យយើងគិតច្រើនអសកម្ម ព្រមទាំងអាចកើតបញ្ហាផ្លូវចិត្តផងដែរ។
ដូចនេះ ចូរចាប់ផ្ដើមស្រលាញ់ខ្លួនឯង តាមវិធីងាយៗទាំង៧នេះ៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
១.ឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ
នៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែង ការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃគឺជារឿងធម្មតាទៅហើយ។ ប៉ុន្តែ ការធ្វើបែបនេះ ក៏អាចបង្កជាគ្រោះថ្នាក់ដោយមិនដឹងខ្លួនផងដែរ។ យ៉ាងណាមិញ វាមិនមានប្រយោជន៍នោះទេ ដែលធ្វើការប្រៀបធៀបបែបនេះ ទាំងដែលនៅលើភពផែនដីនេះ ពុំមានអ្នកទីពីរដែលជាយើងនោះឡើយ។
២. កុំខ្វល់នឹងគំនិតអ្នកដទៃ
ជាមួយគ្នានេះដែរ យើងមិនគួរខ្វល់ពីអ្វីដែលសង្គមគិត ឬរំពឹងមកលើយើងពេកទេ។ យើងមិនអាចធ្វើឲ្យគ្រប់គ្នារីករាយឡើយ។ តាមពិត ការគិតបែបនេះ គឺជារឿងដែលខ្ជះខ្ជាយពេលវេលា និងបង្អាក់ដំណើររបស់យើងប៉ុណ្ណោះ។
៣. កុំខ្លាចនឹងបង្កើតកំហុស
គ្មានអ្នកណាម្នាក់ដែលកើតមកល្អគ្រប់ដប់នោះទេ អ្នកណាក៏ចេះមានកំហុសដែរ។ ដូចនេះ កុំរឹតខ្លួនឯងតឹងពេក យើងអាចបង្កើតកំហុស និងរៀនពីវាបាន។
៤. តម្លៃមនុស្សមិនស្ថិតនៅលើរូបរាងកាយឡើយ
ចូរចាំថា យើងមានតម្លៃ ពីព្រោះយើងជាខ្លួនយើង មិនមែនដោយសារតែរូបរាងកាយខាងក្រៅរបស់យើងឡើយ។ ចូរស្លៀកពាក់អ្វីដែលយើងគិតថាមានទំនុកចិត្ត ស្រួលខ្លួន និងធ្វើឲ្យយើងរីករាយ។
៥. កុំខ្លាចដោះលែងមនុស្សមិនចម្រើន
ហេតុអ្វីបានជាយើងត្រូវស៊ូទ្រាំនឹងមនុស្សខ្លះដែលចូលមកក្នុងជីវិតយើង ហើយនាំយើងទៅរកក្តីវិនាស ទុក្ខព្រួយ និងបញ្ហាជាច្រើននោះ?។ អ្នកទាំងនោះពុំមានទំនួលខុសត្រូវចំពោះយើងឡើយ ដូចនេះ ដល់ពេលដែលយើងគួរដើរចេញហើយ ដើម្បីកុំឲ្យកាន់តែឈឺចាប់ជាងនេះ។
៦. ជឿជាក់លើការសម្រេចចិត្តខ្លួនឯង
យើងតែងតែសង្ស័យលើខ្លួនឯង និងសមត្ថភាពរបស់ខ្លួនក្នុងការសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ ទាំងដែលយើងដឹងច្បាស់ថា វាជារឿងល្អបំផុតទៅហើយ។ ចូរចាំថា អារម្មណ៍របស់យើងមិនសូវខុសឡើយ ពីព្រោះយើងស្គាល់ខ្លួនឯងច្បាស់ជាងអ្នកណាៗទាំងអស់។
[embed-health-tool-heart-rate]
៧. គិតដល់ខ្លួនឯងជាមុន
ស្រីៗយើងខ្លះ ស៊ាំនឹងការផ្ដល់អាទិភាពដល់អ្នកដទៃជាមុន។ ទោះបីជាមានពេលវេលា និងទីកន្លែងខ្លះដែលយើងគួរធ្វើបែបនេះក្តី ប៉ុន្តែយើងមិនគួរធ្វើវាឲ្យក្លាយទៅជាទម្លាប់មួយ ដែលបំផ្លាញដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍របស់យើងឡើយ។
អត្ថបទគួរអាន៖
- តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់ជួបកន្លងមក
- ក្លិនពីរុក្ខជាតិទាំង ៤ នេះអាចកាត់បន្ថយភាពតានតឹងបាន
- គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !
- ស្តាប់តន្រ្តី ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- ដឹងតិចនិកនេះ អាចជួយទប់កំហឹងមិនឲ្យចេះតែបញ្ចេញដាក់អ្នកផ្សេងងាយៗ
- ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង