backup og meta

ពូកែខឹងមួម៉ៅមែនអត់? សាកល្បងរំងាប់កំហឹងតាមវិធីសាស្រ្តទាំងនេះវិញមើល៍

ពូកែខឹងមួម៉ៅមែនអត់? សាកល្បងរំងាប់កំហឹងតាមវិធីសាស្រ្តទាំងនេះវិញមើល៍

​គ្នា​យើង​តែងតែ​ខឹង​មួម៉ៅ នៅ​ពេល​ដែល​ការ​រំពឹង​ទុក​មិន​ដូច​ចិត្ត ឬ​ប្រឈម​នឹង​ការ​ប្រមាថ​ លេងសើច គំរាមកំហែង ឬ​ការមិន​យក​ចិត្ត​ទុក​ដាក់ពី​អ្នក​ដទៃ​​ជា​ដើម។ ជួនកាល​ យើង​ខ្លួន​ឯង​ គឺជា​មូលហេតុ​នៃ​កំហឹង​តែ​ម្ដង ដោយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ពេញ​មួយ​ថ្ងៃ​ក៏​មាន។ ប៉ុន្តែ តាម​ពិត​ទៅ ​កំហឹង​ ជា​អារម្មណ៍​បែប​ធម្មជាតិ ហើយ​ក៏​មិន​មាន​អ្វី​ដែល​ល្អ​គ្រប់​ដប់ ឬ​សម​តាម​បំណង​យើង​រហូត​ដែរ។ យ៉ាង​ណា​មិញ តើ​យើង​អាច​គ្រប់គ្រង​ ឬ​រំងាប់​កំហឹង​ទាំង​នេះ ដោយ​មិន​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដទៃ​ ឬ​ខ្លួន​ឯង​បាន​ដោយ​វិធី​ណា​ខ្លះ?

គន្លឹះ​បញ្ចេញ​កំហឹង​ ដោយ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ

  • រៀន​ទទួល​អារម្មណ៍​ខឹង ដោយ​ការ​ដក​ដង្ហើម​ឲ្យ​វែង​ៗ ដើម្បី​រំងាប់​អារម្មណ៍
  • និយាយ​ពី​តម្រូវ​ការ​របស់​យើង​ឲ្យ​បាន​ច្បាស់លាស់ រួម​ទាំង​អារម្មណ៍ និង​តម្រូវ​ការ​ដែល​ត្រូវ​​​បាន​មើល​រំលង ឬ​មិន​អើពើ
  • បញ្ចេញ​កំហឹង ដោយ​ការ​ស្រែក​ឲ្យ​ខ្លាំង​ៗ ឬ​វាយ​ខ្នើយ
  • កំហឹង​គ្រាន់​តែ​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស​យើង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​​​គ្នា​យើង​មិន​គួរ​មាន​អារម្មណ៍​ខុស​ឆ្គង​ឡើយ។

យើង​​អាច​ឆ្លើយ​តប​នឹង​កំហឹង​ដោយ​វិធី​ណា​ខ្លះ?

១. ធ្វើ​ចលនា

ពិត​ណាស់​ ការ​ធ្វើ​ចលនា​រាងកាយ អាច​ជួយ​បង្កើន​ថាមពល​​ផ្លូវ​ចិត្ត​របស់​យើង​បាន ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ដើរ​លំហែ​កាយ​ ឬ​ធ្វើ​​លំហាត់​ប្រាណ​ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង ដូចជា​ការ​ហាត់​យូហ្គា រាំ ឬ​ដកដង្ហើម​ឲ្យ​វែង​ៗ ដើម្បី​រំសាយ​កំហឹង​របស់​យើង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. សរសេរ​ពី​អារម្មណ៍

មួយ​វិញ​ទៀត យើង​ក៏​អាច​​យក​ឈ្នះ​កំហឹង ដោយ​ការ​សរសេរ​គំនិត ឬ​អារម្មណ៍​​​នៅ​លើ​ក្រដាស​សៀវភៅ​​បាន​ផង​ដែរ​។ ចំណុច​នេះ អាច​ជួយ​កាត់បន្ថយ​កំហឹង និង​ជួយ​កែប្រែ​ថាមពល​អវិជ្ជមាន​ទៅ​ជា​វិជ្ជមាន​វិញ

៣. ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង

ការ​ចំណាយ​ពេល​​នៅ​តែ​ម្នាក់ឯង នៅ​ពេល​ដែល​​ខឹង​មួម៉ៅ អាច​​ជួយ​ឲ្យ​យើង​គិត​សាជាថ្មី​​​លើ​ស្ថានភាព ឬ​ស្ថានការណ៍​ដែល​កើត​ឡើង ដោយ​ជួយ​ឲ្យ​យើង​ដោះស្រាយ​កំហឹង ឬ​ស្រ្តេស​ប្រកប​ដោយ​ប្រសិទ្ធភាព។

រំងាប់កំហឹង

អត្ថបទគួរអាន៖

៤. ជៀសវាង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ

ភាគ​ច្រើន​ ​នៅ​ពេល​ដែល​យើង​ធ្វើការ​សម្រេច​ចិត្ត​អំឡុង​ពេល​ដែល​ខឹង​មួម៉ៅ យើង​អាច​នឹង​មាន​ការ​សោកស្ដាយ​នៅ​ពេល​ក្រោយ​។ ហេតុ​នេះ​ហើយ មុន​នឹង​សម្រេច​ចិត្ត​អ្វី​មួយ គ្នា​យើង​គួរ​រង់ចាំ​ដល់​កំហឹង​ទាំង​ប៉ុន្មាន​រសាយ​ពី​ខួរ​ក្បាល​យើង​ជា​មុន​សិន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Anger management: 10 tips to tame your temper

​​​​https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/anger-management/art-20045434

Control anger before it controls you

https://www.apa.org/topics/anger/control

Anger Management

https://www.helpguide.org/articles/relationships-communication/anger-management.htm

កំណែ​ប្រែបច្ចុប្បន្ន

05/10/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន

គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម