backup og meta

បើអ្នកជំងឺផ្លូវចិត្តមានកប្បកិរិយាកោងកាច ឬប្រើហិង្សា យើងគួរធ្វើបែបណា?

បើអ្នកជំងឺផ្លូវចិត្តមានកប្បកិរិយាកោងកាច ឬប្រើហិង្សា យើងគួរធ្វើបែបណា?

​ពេល​ខ្លះ អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​អាច​កើត​មាន​អាកប្បកិរិយា​ព្រហើន​​កោងកាច ឬ​ប្រើ​ហិង្សា​ដោយ​ខ្វះ​ការ​ពិចារណា។ ប៉ុន្តែ ប្រសិនបើ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ នោះ​ពុំ​​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក​ផ្សេង​ទៀត​ឡើយ។ ជា​ទូ​ទៅ​ អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន​តែ​ចូលចិត្ត​ធ្វើ​បាប​ខ្លួន​ឯង​ ច្រើន​ជាង​ធ្វើ​បាប​​អ្នក​ដទៃ។

ជំងឺ​ផ្លូវ​ចិត្ត​ និង​អំពើ​ហិង្សា

​​​​​​ពិត​ណាស់ អំពើ​ហិង្សា​មិន​មែន​ជា​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ឡើយ ហើយ​ទំនាក់ទំនង​រវាង​ជំងឺ​ផ្លូវចិត្ត និង​អំពើ​ហិង្សា​ក៏​មាន​ភាព​ស្មុគស្មាញ​ផង​ដែរ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្នុង​ករណី​ដែល​​អ្នក​ជំងឺ​មិន​ប្រើប្រាស់​សារធាតុ​ញៀន​ផ្សេងៗ ជំងឺ​ផ្លូវ​ចិត្ត​​​ អាច​ជះ​​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។

​ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ផ្លូវ​ចិត្ត​ ដែល​រួម​មាន​ជំងឺ​វិកលចរិត​  អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​អាកប្បកិរិយា​កោង​កាង ឬ​ប្រើ​ប្រាស់​ហិង្សា ប្រសិនបើ​អ្នក​ជំងឺ​​៖

  • មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ
  • ប្រើប្រាស់​គ្រឿង​ញៀន​ ឬ​គ្រឿង​ស្រវឹង
  • មាន​ប្រវត្តិ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ពី​មុន​
  • ប្រឈម​នឹង​រោគសញ្ញា​វិកលចរិត
  • ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច (ឧទាហរណ៍៖ គិត​ថា​ខ្លួន​ឯង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់)
  • កើត​មាន​រោគសញ្ញា​វិកលចរិត​ជា​លើក​ដំបូង។

បញ្ហាផ្លូវចិត្ត

[embed-health-tool-bmi]

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត និង​បញ្ចៀស​អំពើ​ហិង្សា

ដើម្បី​បញ្ចៀស​អំពើ​ហិង្សា ដែល​អាច​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត យើង​ចាំបាច់​ត្រូវ​ណែនាំ​ដល់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត ​ឲ្យ​ប្រញាប់​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​កាន់​តែ​ឆាប់​ កាន់​តែ​ប្រសើរ។

ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​គួរ​យល់​ថា ជំងឺ​ផ្លូវ​ចិត្ត​មិន​មែន​ជា​ជម្រើស​សម្រាប់​អ្នក​ណា​ម្នាក់​ឡើយ​ ប៉ុន្តែ​ជំងឺ​មួយ​នេះ​អាច​កើត​លើ​​មនុស្ស​គ្រប់​គ្នា​ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។

អត្ថបទគួរអាន៖

គន្លឹះ​ដោះស្រាយ​អាកប្បកិរិយា​ព្រហើន​កោងកាច ឬ​ប្រើ​អំពើ​ហិង្សា

​ប្រសិនបើ​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត បង្ក​ជា​អំពើ​ហិង្សា ឬ​កោងកាច យើង​គួរ​តែ​៖

  • ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ និង​និយាយ​តាម​សម្រួល​ដោយ​សំឡេង​ច្បាស់​ៗ និង​យឺត​ៗ
  • រក្សា​គម្លាត​ពី​អ្នកជំងឺ
  • ជៀសវាង​ប្រឈម​មុខ​ដាក់​គ្នា ឬ​ឈ្លោះ​ប្រកែក​គ្នា
  • ប្រសិនបើ​អាកប្បកិរិយា​អវិជ្ជមាន​ទាំង​នោះ​នៅ​តែ​បន្ត ឬ​អ្នក​ជំងឺ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ​ យើង​ចាំបាច់​ត្រូវ​ប្រញាប់​ទាក់ទង​នឹង​អាជ្ញាធរ​ ឬ​ក្រុម​សង្គ្រោះ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ឲ្យ​បាន​ឆាប់​រហ័ស។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Mental illness and violence

https://www.betterhealth.vic.gov.au/health/conditionsandtreatments/mental-illness-and-violence

Abuse and Mental Illness: Is There a Connection?

https://www.thehotline.org/resources/abuse-and-mental-illness-is-there-a-connection/

Abuse Cannot Be Blamed on Mental Illness

https://www.domesticshelters.org/articles/identifying-abuse/abuse-cannot-be-blamed-on-mental-illness

កំណែ​ប្រែបច្ចុប្បន្ន

10/10/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា

គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម