រដូវកាលប្រែប្រួល ក៏អាចប៉ះពាល់ដល់អារម្មណ៍ និងថាមពលរបស់យើងផងដែរ។ បញ្ហាដំណេក និងអារម្មណ៍ស្រងូតស្រងាត់ គឺជារោគសញ្ញាមួយចំនួននៃការធ្លាក់ទឹកចិត្តតាមរដូវកាល ឬSeasonal Affective Disorder និងជំងឺធ្លាក់ទឹកចិត្ត។ តើវិបត្តិផ្លូវចិត្តទាំងពីរនេះមានលក្ខណៈខុសគ្នាយ៉ាងម៉េចខ្លះ?
អ្វីទៅជាការធ្លាក់ទឹកចិត្តតាមរដូវកាល?
ការធ្លាក់ទឹកចិត្តតាមរដូវកាល ជាប្រភេទនៃការធ្លាក់ទឹកចិត្តដែលកើតឡើងនៅពេលជាក់លាក់មួយ ជាទូទៅ គឺនៅអំឡុងពេលរដូវរងារ នៅពេលដែលពន្លឺថ្ងៃមានតិចតួច។ ថ្វីត្បិតតែក្រុមអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់នៃការធ្លាក់ទឹកចិត្តតាមរដូវកាល ប៉ុន្តែគេជឿថា បញ្ហានេះអាចពាក់ព័ន្ធនឹងការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
រោគសញ្ញាទូទៅនៃការធ្លាក់ទឹកចិត្តតាមរដូវកាលរួមមាន៖
- ខ្សោយថាមពល
- គេងច្រើន
- ឡើងទម្ងន់
- ពិបាកផ្ចង់អារម្មណ៍
- ចង់ញ៉ាំអាហារ ឬភេសជ្ជៈផ្អែមៗ
អ្វីទៅជាការធ្លាក់ទឹកចិត្ត?
ការធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តដែលកំណត់ដោយអារម្មណ៍សោកសៅ អស់សង្ឃឹម និងគ្មានចំណាប់អារម្មណ៍ ឬភាពរីករាយនៅក្នុងសកម្មភាពផ្សេងៗ។ បញ្ហាមួយនេះ អាចប៉ះពាល់ដល់ជីវិតរបស់យើងបាន រួមទាំងអារម្មណ៍ គំនិត និងសុខុមាលភាពរាងកាយ។ មូលហេតុនៃការធ្លាក់ទឹកចិត្តមានភាពស្មុគ្រស្មាញ ហើយអាចពាក់ព័ន្ធនឹងការរួមផ្សំនៃកត្តាហ្សែន បរិស្ថាន និងផ្លូវចិត្ត។
រោគសញ្ញាទូទៅនៃការធ្លាក់ទឹកចិត្តរួមមាន៖
- ពិបាកចិត្តជាប់ជានិច្ច
- អស់កម្លាំង
- ប្រែប្រួលដំណេក និងចំណង់អាហារ
- មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ
- ពិបាកផ្តោតអារម្មណ៍
- មានគំនិតចង់ធ្វើអត្តឃាត។
ភាពខុសគ្នារវាងការធ្លាក់ទឹកចិត្តតាមរដូវកាល និងការធ្លាក់ទឹកចិត្ត
- ការធ្លាក់ទឹកចិត្តតាមរដូវកាលកើតឡើងតាមរដូវកាលប៉ុណ្ណោះ ដែលជាទូទៅកើតឡើងនៅរដូវរងារ។ ចំណែកឯជំងឺធ្លាក់ទឹកចិត្ត អាចកើតឡើងនៅពេលណាមួយដោយមិនកំណត់ពេលវេលាជាក់លាក់។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល មានជាប់ពាក់ព័ន្ធទៅនឹងការកាត់បន្ថយពន្លឺព្រះអាទិត្យ ស្របពេលដែលជំងឺបាក់ទឹកចិត្ត មិនពាក់ព័ន្ធនឹងស្ថានភាពពន្លឺព្រះអាទិត្យនោះឡើយ។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល អាចធ្វើឲ្យយើងគេងច្រើន និងញ៉ាំច្រើន ហើយជាពិសេសចង់ញ៉ាំអាហារ ឬភេសជ្ជៈផ្អែម។ រីឯជំងឺធ្លាក់ទឹកចិត្ត អាចនាំឲ្យយើងគេងច្រើន ឬគេងមិនលក់ ហើយចំណង់អាហារក៏ប្រែប្រួលដូចគ្នា។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល អាចចាប់ផ្តើម ឬធូរស្រាលទៅតាមរដូវកាល ចំណែករោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តអាចវិវត្តបន្តិចម្តងៗ និងបន្តកើតមានពេញមួយឆ្នាំ។
អត្ថបទគួរអាន៖
- តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់ជួបកន្លងមក
- ក្លិនពីរុក្ខជាតិទាំង ៤ នេះអាចកាត់បន្ថយភាពតានតឹងបាន
- គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !
- ស្តាប់តន្រ្តី ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- ដឹងតិចនិកនេះ អាចជួយទប់កំហឹងមិនឲ្យចេះតែបញ្ចេញដាក់អ្នកផ្សេងងាយៗ
- ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង
ចំណុចសំខាន់
ភាពខុសគ្នារវាងការធ្លាក់ទឹកចិត្តតាមរដូវកាល និងការធ្លាក់ទឹកចិត្ត
- ការធ្លាក់ទឹកចិត្តតាមរដូវកាលកើតឡើងតាមរដូវកាលប៉ុណ្ណោះ ដែលជាទូទៅកើតឡើងនៅរដូវរងារ។ ចំណែកឯជំងឺធ្លាក់ទឹកចិត្ត អាចកើតឡើងនៅពេលណាមួយដោយមិនកំណត់ពេលវេលាជាក់លាក់។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល មានជាប់ពាក់ព័ន្ធទៅនឹងការកាត់បន្ថយពន្លឺព្រះអាទិត្យ ស្របពេលដែលជំងឺធ្លាក់ទឹកចិត្ត មិនពាក់ព័ន្ធនឹងស្ថានភាពពន្លឺព្រះអាទិត្យនោះឡើយ។