ពិតណាស់ បញ្ហាថប់បារម្ភ បាក់ទឹកចិត្ត និងស្រ្តេសតែងតែកើតមានជាញឹកញាប់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្រីៗយើង ។ ប៉ុន្តែ ក៏មានគ្នាយើងមួយចំនួនអាចទទួលបានសុខភាពល្អ និងមានភាពរីករាយជារៀងរាល់ថ្ងៃផងដែរ។ តើយើងគួរអនុវត្តទម្លាប់ប្រចាំថ្ងៃបែបណា ដើម្បីឲ្យខ្លួនមានភាពរីករាយ ព្រមទាំងមានសុខភាពល្អទៀតនោះ?
១. យកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន
នៅពេលដែលយើងចេះយកចិត្តទុកដាក់លើខ្លួនឯង និងថែរក្សាសុខភាពឲ្យបានល្អ យើងនឹងអាចទទួលបានក្ដីសុខពេញលេញ ព្រមទាំងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនមានភាពរីករាយដូចគ្នា។ ដូច្នេះហើយ ចូរធ្វើសមាធិរយៈពេលពីរបីនាទីក្រោយភ្ញាក់ពីគេង។ បន្ថែមពីនេះ យើងគួរញ៉ាំអាហារពេលព្រឹកជាទៀងទាត់ ក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់ដែលមានសារធាតុចិញ្ចឹមល្អៗ។
២. ធ្វើលំហាត់ប្រាណខួរក្បាល
ជាក់ស្ដែង ស្រីៗយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។ ថ្វីត្បិតតែការងារមមាញឹកច្រើន ប៉ុន្តែស្ត្រីដែលមានភាពរីករាយ និងមានសុខភាពល្អ មិនដែលភ្លេចធ្វើកិច្ចការទាំងនោះឡើយ។ ការធ្វើលំហាត់ប្រាណខួរក្បាល ដូចជាស្ដាប់តន្ត្រី លេងផ្គុំពាក្យ រាំ រៀនជំនាញថ្មី សុទ្ធតែអាចជួយឲ្យខួរក្បាលចងចាំបានល្អ ក្រោយអាយុ៤០ឆ្នាំ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. ធ្វើលំហាត់ប្រាណ
ទន្ទឹមនឹងនេះដែរ ស្ត្រីដែលយកចិត្តទុកដាក់ចំពោះរូបរាងកាយតែងតែហាត់ប្រាណជាប្រចាំ។ លំហាត់ប្រាណផ្សេងៗដូចជាការហែលទឹក ជិះកង់ ឬរត់ត្រឹកៗ សុទ្ធតែមានសារប្រយោជន៍ដល់អស្ចារ្យចំពោះសុខភាព។
គួរអាន៖
- ពេលរបួស បិទបង់ស្អិតឲ្យជិត និងទុកចំហ មួយណាឆាប់ជាជាង?
- លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ
- ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត
- ចំណុចគួរធ្វើ និងមិនគួរធ្វើពេលមានអាការៈឈាមច្រមុះ
- ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន
- តឹងច្រមុះពិបាកដកដង្ហើម សាកប៉ុន្មានវិធីនេះអាចជួយបាន
៤. សើចខ្លាំងៗ និងគេងស្កប់ស្កល់
ទោះបីជាយើងប្រឈមនឹងស្រ្តេស ក៏ដូចជាបញ្ហាផ្សេងយ៉ាងណាក៏ដោយ ស្ត្រីដែលមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តនៅតែអាចសើចយ៉ាងរីករាយ។ ជាមួយគ្នានេះដែរ ការគេងស្កប់ស្កល់អាចធ្វើឲ្យយើងមានថាមពលពេញមួយថ្ងៃ។ ដូច្នេះហើយ គ្នាយើងគួរគេងឲ្យបានយ៉ាងហោចណាស់ចំនួន ៧ម៉ោងក្នុងមួយយប់ ទើបជាការប្រសើរ។
ចំណុចគួរចងចាំ
១. យកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន
២. ធ្វើលំហាត់ប្រាណខួរក្បាល
៣. សើចខ្លាំងៗ និងគេងស្កប់ស្កល់
៤. ធ្វើលំហាត់ប្រាណ