ការសិក្សាក៏បានធ្វើឡើងជាបន្ដបន្ទាប់ចង្អុលបង្ហាញពីឥទ្ធិពល នៃការហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីកាត់បន្ថយបញ្ហាសុខភាពរាងកាយ និងផ្លូវចិត្ដ។ ជាការណែរនាំការបង្កើតទម្លាប់ដើរ ក៏អាចកាត់បន្ថយហារនិភ័យពីជំងឹស្ដ្រេសបានមួយកម្រិតផងដែរ។
ការសិក្សាបានលើកឡើងថា យុវវ័យដែលបង្កើតទម្លាប់ហាត់ប្រាណដោយដើរ ជាមធ្យមក្នុងចំនួនត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយហារនិភ័យពីបញ្ហាផ្លូវចិត្ដ យ៉ាងហោច ២៥% បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ លទ្ធផលសិក្សានេះឃើញថា មានប្រយោជន៍ខ្លាំង ពីព្រោះការហាត់ប្រាណដោយការដើរ យើងក៏អាចធ្វើបានជាប្រចាំ ដូចជាការដើរទៅសាលា ទៅផ្សារ នៅកន្លែងធ្វើការ អាចធ្វើបានច្រើនម៉ោងលើសការរំពឹងទុកត្រឹម ២,៥ម៉ោងក្នុងមួយសប្ដាហ៍។
លោក Adam Chekroud ជំនួយការផ្ទាល់សាស្ដ្រាចារ្យផ្នែកសុខភាពផ្លូវចិត្ដនៅសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក និង ជាសមាជិកមួយរូបក្នុងគម្រោងសិក្សានេះបានប្រាប់សារព័ត៌មាន CNNថា គ្រាន់តែបង្កើតទម្លាប់ដើរ យ៉ាងហោច ៣ពេល ក្នុង១ពេលស្មើនឹង ៤៥នាទី ក្នុងមួយសប្ដាហ៍ក៏អាចធ្វើឲ្យយើងមានសុខភាពផ្លូវចិត្ដល្អបានដែរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
បើតាមការណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក(CDC) ធ្លាប់បានចេញផ្សាយស្ដីអំពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃយុវវ័យ យ៉ាងហោចត្រឹមរយៈពេល ២,៥ម៉ោង ប្រចាំសប្ដាហ៍គឺល្អសម្រាប់សុខភាព ទាំងរាងកាយ និងស្មារតី។ ការហាត់ប្រាណជាប្រចាំ ទោះតិចឬច្រើនក្ដី សឹងតែផ្ដល់ប្រយោជន៍ដល់សុខភាព ប៉ុន្ដែរឿងដែលសំខាន់គឺពេលវេលា។ លោក Adam បន្ដទៀតថា ការគ្រប់គ្រងពេលវេលាគឺជារឿងដែលចាំបាច់ ស្របពេលបច្ចុប្បន្នមនុស្សភាគច្រើនមានការរវល់ ពួកគេពិបាកឆ្លៀតពេលទៅហាត់ Gym ហាត់កីឡាផ្សេងៗទៀតជួនកាលទាំងនេះក៏អាចជាសម្ពាធផ្លូវអារម្មណ៍បន្ថែមរបស់ពួកគេផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
របាយការសិក្សាមួយផ្សេងទៀតចេញផ្សាយកាលពីដើមឆ្នាំ ២០២០ ស្ដីអំពីការបង្កើតទម្លាប់រាងកាយសកម្មរបស់យុវវ័យដើម្បីបញ្ជៀសពួកគេពីបញ្ហាសុខភាពផ្លូវចិត្ដ ក៏បានបង្ហាញដែរថា សម្រាប់យុវវ័យដែលនៅចន្លោះអាយុ ១២ ទៅ ១៨ឆ្នាំ ត្រូវធ្វើសកម្មភាពរាងកាយដូចការហាត់ប្រាណឲ្យបានយ៉ាងហោច ៦០នាទី ប្រចាំថ្ងៃ ក៏អាចកាត់បន្ថយពីបញ្ហាជំងឺបាក់ទឹកចិត្ដបាន ១០%។ សកម្មភាពទាំងនោះមានដូចជា ការជិះកង់ ការរត់លេង និងសកម្មភាពការងារប្រចាំថ្ងៃជាដើម ក៏អាចចាត់ទុកជាការហាត់ប្រាណ។
ជារួមការបង្កើតទម្លាប់ហាត់ប្រាណដូចជាដើរប្រចាំថ្ងៃឲ្យបានយ៉ាងហោច ១២នាទីក្នុងមួយថ្ងៃ ក៏អាចជាចំណែកមួយផ្ដល់លទ្ធផលល្អសម្រាប់សុខភាពផ្លូវចិត្ដផងដែរ។ ថ្វីដ្បិតតែការហាត់ប្រាណមួយនេះ មានលក្ខណៈស្រាលជាងការហាត់ប្រាណបែបរត់ បែបជិះកង់ តែយើងក៏អាចធ្វើបាន ដោយច្នៃពីការដើរដោយធម្មតា ដូចជាការដើរទៅសាលា ទៅផ្សារ ឬនៅកន្លែងធ្វើការ ជាប្រចាំ ប្រសិនជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហាត់ប្រាណទេនោះ។