ការរួមភេទជួយកាត់បន្ថយស្ត្រេសបាន? គ្នាយើងទំនងជាធ្លាប់បានឮ ឬក៏បានដឹងហើយថាស្រ្តេសជាដើមចមមួយធ្វើឲ្យគ្នាយើងបាត់បង់ចំណង់ផ្លូវភេទ តែផ្ទុយមកវិញ ការរួមភេទក៏ផ្ដល់នូវអារម្មណ៍ស្រើបស្រាលជួយយើងកាត់បន្ថយស្ត្រេសដូចគ្នា។ យ៉ាងណាក្នុងអត្ថបទនេះយើងនឹងបកស្រាយថា ការរួមភេទជួយកាត់បន្ថយស្រ្តេសបានដោយរបៀបណា?
១.ទំនាក់ទំនងរវាងផ្លូវអារម្មណ៍ និងផ្លូវភេទ
កាសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យArizona State លើស្រ្តីវ័យកណ្ដាលចំនួន៥៨នាក់ បានរកឃើញថាការមានមានភាពស្និទ្ធស្នាល និងសកម្មភាពលើគ្រែជាមួយដៃគូមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃអារម្មណ៍អវិជ្ជមាន និងស្រ្តេស ហើយនឹងជួយឲ្យអ្នកទាំងនោះមានអារម្មណ៍កាន់តែល្អនៅថ្ងៃបន្ទាប់។
ការសិក្សាបន្តថាភាពស្រើមស្រាល និងសកម្មភាពលើគ្រែជួយឲ្យស្រីៗមិនសូវមានអារម្មណ៍ស្ត្រេស និងមានអារម្មណ៍កាន់តែល្អនៅថ្ងៃបន្ទាប់មកទៀត។
ផ្ទុកមកវិញ បើកាលណាមនុស្សយើងមានអារម្មណ៍ល្អ ក៏នាំឲ្យមានសកម្មភាពផ្លូវភេទល្អដូចគ្នាដែរ។ ការសិក្សាដដែលរកឃើញថា កាលណាយើងមានអារម្មណ៍ល្អ នោះសកម្មភាពសិចរបស់យើងក៏ល្អទៅតាមហ្នឹងដែរ។ សិចអាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អ ហើយត្រឡប់មកវិញ ពេលយើងមានអារម្មណ៍ល្អយើងក៏គិតដល់រឿងលើគ្រែដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២.រឿងលើគ្រែ និងសម្ពាធឈាម
ការសិក្សាមួយផ្សេងទៀតបានរកឃើញថាអ្នកចូលរួមក្នុងការសិក្សាតែងមានការឡើងសម្ពាធឈាមនៅពេលត្រូវឡើងធ្វើបទបង្ហាញ ឬក្នុងពេលប្រឡងប្រជែងជាដើម។ ដោយថាព្រឹត្តិការណ៍ទាំងនេះតែងធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ស្ត្រេស តែថាសម្រាប់អ្នកដែលបានរួមភេទមុនដល់ព្រឹត្តិការណ៍ទាំងនេះ បែរជាមានសម្ពាធឈាមនៅកម្រិតធម្មតា ឬមានឡើងសម្ពាធឈាមតិចតួចពេលស្ថិតក្នុងព្រឹត្តិកាណ៍ទាំងនោះ។
ជារួមការសិក្សាបញ្ជាក់ថា ការរួមភេទជួយកាត់បន្ថយស្រ្តេសបានល្អអំឡុងពេលយើងស្ថិតក្នុងស្ថានភាពប្រកួតប្រជែងណាមួយ ដែលថាការរួមភេទជារឿងល្អមួយ។
៣.ភាពស្រើបស្រាល និងសុខភាព
ភាពស្រើបស្រាល ឬអារម្មណ៍ឈានដល់ចំណុចកំពូលពេលរួមភេទ មានប្រយោជន៍ច្រើនដល់សុខភាព និងការកាត់បន្ថយស្រ្តេសរបស់យើងផងដែរ។ អារម្មណ៍បែបនេះធ្វើឲ្យអារម្មណ៍យើងបានធូរស្រាល និងបញ្ចេញអ័រម៉ូនជាច្រើន ដែលជួយគាំទ្រដល់សុខភាពរបស់យើង និងធ្វើឲ្យយើងមានអារម្មណ៍ល្អ។
អត្ថបទគួរអាន៖
- ៥សំណួរអំពីសុខភាពផ្លូវភេទដែលមានអ្នកសួរច្រើន
- របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ
- រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលឡើងគ្រែជាមួយដៃគូ
- លេបទឹកកាមនឹងមានអ្វីកើតឡើង ប៉ះពាល់ដល់សុខភាពដែរអត់?
- មូលហេតុ៥យ៉ាងបណ្ដាលឲ្យស្រ្ដីប្រឈមនឹងការឈឺចាប់ពេលរួមភេទ
- សញ្ញាទាំងនេះបង្ហាញថាដៃគូកំពុងធ្លាក់ចុះចំណង់ផ្លូវភេទ
ចំណុចសំខាន់
- ឱ្យយើងមានអារម្មណ៍ល្អ
- ឱ្យសម្ពាធឈាមយើងនៅកម្រិតធម្មតា ឬឡើងតែបន្តិចបន្តួច
- ឱ្យយើងស្រើបស្រាល
[embed-health-tool-ovulation]