ការពន្យារកំណើត

ការពន្យារកំណើត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ ការ​ការពារ ដើម្បី​រួមភេទ​ដោយ​ស្រណុកសុខស្រួល​និង​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ដើម្បី​រៀបចំ​ផែនការ​គ្រួសារ កំណត់​ចំនួន និង​ពេលវេលា​ជាក់លាក់​យក​កូន​តាម​ផែនការ

ចំណេះដឹងទូទៅ

ការពន្យារកំណើត

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។ [embed-health-tool-bmi] តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា? ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន […]

ស្វែងរក ការពន្យារកំណើត

ការពន្យារកំណើត

ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការៈទាំងនេះ មិនបាច់ភ័យទេ

បើ​ស្រីៗ​គ្នា​យើង​តាម​ដាន “Hello គ្រូពេទ្យ”​យូរ ច្បាស់​ជា​ធ្លាប់​ដឹង​ពី​វិធីសាស្ត្រ​​ពន្យារ​កំណើត​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ហើយ។ ក្រោយ​ប្រើ​រួច​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ អាច​ចេញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន ប៉ុន្តែ​គ្នា​យើង​មិន​ចាំ​បាច់​ភ័យ​ទេ។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ម៉ោង សំដៅ​លើ​ថ្នាំ​បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេ​ជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រី​ៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បាន​ការពារ។ មូល​ហេតុ​មួយ​ចំនួន​ដែល​គ្នា​យើង​ស្រី​ៗ​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ដូច​ជា​ពេល៖ – ស្រោម​អនាម័យ​ដាច់​រហែក ឬ​បែក​ពេល​រួម​ភេទ – របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន (IUD) – ដាក់​បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វារមាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក – ភ្លេច​លេប​ថ្នាំ​ពន្យារ​កំណើត ២-៣​ដង​ជាប់​​គ្នា – រួម​ភេទ​ដោយ​មិន​បាន​ការពារ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ចំពោះ​ស្រី​ៗ​គ្នា​យើង ដែល​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ហើយ​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ វា​ជា​សញ្ញា​នៃ​ផល​រំខាន​របស់​ថ្នាំ​រួម​មាន៖ ចង្អោរ ក្អួត ចុក​រមួល​ពោះ​ផ្នែក​ខាង​ក្រោម ហូរ​ឈាម​ខុស​ធម្មតា អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺសុដន់​ បើ​យើង​សង្កេត​តាម​រោគ​សញ្ញា​ខាង​លើ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​មិន​បង្ក​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ ឬ​យូរ​អង្វែង​នោះ​ទេ ព្រោះ​​វា​ត្រូវ​បាន​អនុម័ត​តាម​បែប​វេជ្ជសាស្ត្រ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សកល ពីសំណាក់​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំពេទ្យ​អាមេរិក FDA ដោយ​អះអាង​មាន​សុវត្ថិភាព​សម្រាប់​ស្រី​ៗ​គ្រប់​រូប។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ការពន្យារកំណើត

ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​មាន​សុវត្ថិភាពជាងមួយជាន់?

ប្រុសៗ​យើង​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ដែរ​ថា ពេល​រួម​ភេទ​បើ​ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​អាច​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​ជា​ង​ប្រើ​មួយ​ជាន់? ជា​ទូ​ទៅ​មិន​មាន​ការ​ណែ​នាំ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​រួម​ភេទ​នោះ​ទេ​។ ១. អាច​ជា​គំនិត​ល្អ តែ​គ្មាន​ភស្តុតាង​ជាក់​លាក់​ ​ពេល​គិត​ដល់​រឿងប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ពេល​រួម​ភេទ មើល​ទៅ​ហាក់​ដូច​ជា​គំនិត​ល្អ​ណាស់​ដែរ តែ​ការ​ពិត​ជាក់​ស្តែង​មិន​មាន​ការ​ណែ​នាំឲ្យ​ធ្វើ​ដូច​នេះ​ទេ​។ មក​ដល់​ពេល​នេះ មិន​មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណាមួយ​បញ្ជាក់​ថា​ពាក់​ស្រោម​អនាម័យ​ពីរ​ជាន់​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​ពាក់​តែមួយ​នោះ​ទេ​។ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​បាន​ត្រឹម​ត្រូវ ត្រឹម​តែ​មួយ​គឺ​សុវត្ថិ​ភាព​ល្អ​ទៅ​ហើយ​។​ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ត្រូវ​គេ​ដឹង​ថា​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​មានផ្ទៃ​ពោះ​ចន្លោះ​ពី​៨៥​%​ទៅ​៩៨​%​ ឯណោះ​។ ​២. ហេតុ​អ្វី​មិន​គួរ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់? ក្រុម​គ្រូពេទ្យ​ឯកទេស​​ខាង​សុខ​ភាព​ផ្លូវ​ភេទ បាន​លើក​ឡើង​ថា ការ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​កកិត​​រវាង​ស្រោម​ទាំង​ពីរ​​​អំឡុង​ពេល​រួម​ភេទ​មាន​កម្រិត​ខ្ពស់​។ ការ​កកិត​កាន់​តែ​ខ្លាំង អាច​ធ្វើ​ឲ្យ​មាន​ឱកាស​ដាច់ ឬ​រហែក​ស្រោម​បាន។ ដោយសារ​តែ​មាន​ការពិបាក​ក្នុង​ការ​សិក្សា​លើ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ពីរ​ជាន់ ទើប​មិន​មាន​ភស្តុតាង​វិទ្យាសាស្រ្ត​គ្រប់​គ្រាន់​​ ថា​ការ​ធ្វើ​ដូច​នេះ មាន​សុវត្ថិភាព​នោះ​។ គ្មាន​វិធីសាស្រ្ត​ពន្យារ​កំណើត​ណាមួយ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​កាម​រោគ​ ដូច​ជា​ការ​ប្រើ​ស្រោម​អនាម័យ​នោះ​ទេ។ ដូច​នេះ​ហើយ​រាល់​ពេល​រួ​ម​ភេទ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​រឿង​ចាំ​បាច់ ហើយ​ប្រើ​តែ​មួយ​គឺ​គ្រប់​គ្រាន់​ហើយ​។ ក្នុង​ករណី​គ្នា​យើង​បារម្ភ​ពី​រឿង​មាន​ផ្ទៃពោះ នឹង​ចង់​បន្ថែម​ស្រោម​អនាម័យ​មួយ​ជាន់​ទៀត គួរ​ធ្វើ​បែប​នេះ​នេះ​វិញ៖ បើ​មិន​ទាន់​ចង់​​មាន​ផ្ទៃពោះ អាច​ប្រើ​វិធីសាស្រ្ត​ពន្យារ​កំណើត​ផ្សេង​ទៀត មាន​ដូច​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ដាក់​កង​ក្នុង​ស្បូន ព្រម​ជាមួយ​ការ​ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ​។ បើ​ពាក់​ស្រោម​អនាម័យ​ហើយ នៅ​តែ​បារម្ភ​រឿង​មាន​ផ្ទៃពោះ​ទៀត ចូរ​ដក​លិង្គ​ចេញ​ពី​យោនី​ មុន​ពេល​ចេញ​ទឹក​កាម​។​ ​ដូច​នេះ​ហើយ គ្នា​យើង​ត្រូវ​ដឹង​ថា ស្រោម​អនាម័យ​​ផលិត​ឡើង​មិន​មែន​សម្រាប់​ប្រើ​ពីរ​ជាន់​រួម​គ្នា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​ហ៊ុន​ផលិត និង​ស្ថាប័ន​សុខភាព​ធំ​ៗ​​មួយ​ចំនួន​ទៀត​មិន​ណែ​នាំ​ឲ្យ​ធ្វើ​ដូច​នេះ​​។


ការពន្យារកំណើត

៣ សំណួរ អ្នក​ពន្យារកំណើតដោយចងដៃស្បូនច្រើនចង់ដឹង​

ពន្យារកំណើតដោយចង​ដៃស្បូន​ជា​វិធីសាស្រ្ត​ព​ន្យារ​កំណើត​អចិន្ត្រៃយ៍​មួយ នៅ​ពេល​​ស្រ្តី​លែង​ចង់​បាន​កូន​បន្ត​ទៅ​ទៀត​។ វិធីសាស្រ្ត​នេះ ត្រូវ​គេ​ជឿ​ថា​អាច​មាន​ប្រសិទ្ធ​ភាព​ជាង​៩៩​ភាគ​រយ​ ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​។ យ៉ាង​ណា ក្រោយ​ចង​ដៃ​ស្បូន​ហើយ នៅ​មាន​ស្រ្តី​មួយ​ចំនួន​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​រឿង​នេះ​ដែរ​។ ១. ចង​ដៃស្បូន​ប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ទេ?​ ស្រ្តី​មិន​តិច​នាក់​ទេ​បាន​គិត​ថា​ការ​ចង​ដៃ​ស្បូន​នឹង​ធ្វើ​ឲ្យ​អ័ម៉ូន​ប្រែ​ប្រួល ឬ​ក៏​ធ្វើ​ឲ្យ​រដូវ​មក​លឿន​ជាង​ធម្មតា​។ ប៉ុន្តែ​ការ​គិត​បែប​នេះ​មិន​ត្រូវ​នោះ​ទេ​។ ការ​ចង​ដៃ​ស្បូន​មិន​មាន​ឥទ្ធិពល​លើ​​អ័រម៉ូន​ក្នុង​រាង​កាយ​នោះ​ទេ​។ ការណ៍​នេះ វា​មិន​គួរ​មាន​បញ្ហា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​នោះ​ដែរ​។ [embed-health-tool-ovulation] ស្រ្តី​ខ្លះ​នៅ​ឆ្ងល់​​បើ​អ៊ីចឹង​ម៉េច​បាន​ជា​វដ្ដ​រដូវ​របស់​ខ្លួន​ប្រែប្រួល? ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​​ការ​ចង​ដៃស្បូន​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​នោះ​ទេ​។ យ៉ាងណា នៅ​មាន​ស្រ្តី​មួយ​ចំនួន​នៅ​តែ​អះអាង​ថា​ខ្លួន​ប្រែ​ប្រួល​វដ្ដ​រដូវ​មែន ក្រោយ​ចង​ដៃ​ស្បូន ប៉ុន្តែ​មិន​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​បញ្ជាក់​ពី​ការ​ប្រែ​ប្រួល​នេះ​ទេ ជូន​កាល​ការ​ប្រែ​ប្រួល​នេះ​អាច​មក​ពី​កត្តា​អាយុ​ក៏​មាន​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ចង​ដៃស្បូន​ហើយ អាច​មាន​វិធី​កែប្រែ​ជួយ​ឲ្យ​មាន​កូន​វិញ​បានទេ? វិធី​សាស្រ្ត​ពន្យារ​កំណើត​ដោយ​ការ​ចង​ដៃ​ស្បូន​ក្នុង​ទម្រង់​ណាមួយ​ក៏​ដោយ​ គឺ​ត្រូវ​ដឹង​ថា​ ជា​ការ​ពន្យារ​កំណើត​បែប​អចិន្ត្រៃយ៍​។ ការ​ជ្រើស​រើស​វិធីសាស្រ្ត​ពន្យារ​កំណើត​ចង​ដៃស្បូន គឺ​មិន​មែន​ជា​វិធី​សាស្រ្ត​ដែល​អាច​ឲ្យ​ស្រី​ៗ​ងាយ​ស្វែង​រក​វិធី​កែប្រែ​ ដើម្បី​បាន​​ត្រឡប់​ទៅ​មាន​កូន​វិញ​​ជា​ធម្មតា​ទេ​​។ ទោះ​បី​ជា​អាច​កែ​ប្រែ​បាន ឬ​ស្រាយ​ដៃ​ស្បូន​វិញ​បាន​មែន តែ​មិន​​ធានា​ថា​អាច​នឹង​មាន​លទ្ធ​ភាព​មាន​កូន​វិញ​ដែរ​។ ដើម្បី​ស្រាយ​ដៃ​ស្បូន​នេះ​វិញ​បាន ត្រូវ​មាន​កត្តា​ច្រើន​​យ៉ាង​រួម​ផ្សំ​គ្នា​ ដូច​ជា​កត្តា​អាយុ សុខភាព ទម្ងន់​ខ្លួន ប្រភេទ​នៃ​ការ​ចង​ដៃស្បូន ប្រវែង​បំពង់​ដៃស្បូន​ដែល​នៅ​សល់ និង​គុណភាព​មេជីវិត​ញី​ជា​ដើម​។ ​ដូច​នេះ​ហើយ មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ដោយ​ការ​ចង​ដៃ​ស្បូន​ស្រីៗ​​យើង និង​ដៃគូ ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​សម្រេច​ចិត្ត​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង […]


ការពន្យារកំណើត

ចងដៃស្បូនរួច បើភ្លាត់មានផ្ទៃពោះ ត្រូវ​ប្រញាប់ជួបគ្រូពេទ្យ

ចង​ដៃស្បូន ជា​វិធី​ពន្យារ​កំណើត​បែប​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​វិធី​សាស្រ្ត​ផ្សេង​ៗ​ទៀត​។​ ការ​ចង​ដៃ​ស្បូន​ជួយ​ការ​ពារ​កុំ​ឲ្យ​ស៊ុត​ញី​ធ្វើ​ដំណើរ​​ពី​អូវែ​ទៅ​កាន់​បំពង់​ដៃ​ស្បូន និង​រារាំង​មេជីវិត​ឈ្មោល​ធ្វើ​ដំណើរ​ទៅ​កាន់​បំពង់​ដៃ​ស្បូន​ជួប​មេជីវិត​ញី​។​ ការ​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​វដ្ដ​រដូវ​របស់​ស្រី​ៗ​នោះ​ទេ​។ ប៉ុន្តែ​ក៏​មាន​ដែរ ករណី​ខ្លះ​ក្រោយ​ចង​ដៃស្បូន​ហើយ នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ​​បាន តែ​ករណី​នេះ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ព្រោះ​អាច​មាន​ករណី​កូន​ក្រៅ​ស្បូន​។​ ១. ហេតុ​អ្វី​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន ចង​ដៃ​ស្បូន​ជា​វិធី​ពន្យារ​កំណើត​ទូទៅ​មួយ​ស្រី​ៗ​​បាន​អនុវត្ត​។ ការ​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន ជួយ​ការពារ​ការ​មាន​ផ្ទៃពោះ​ជា​អចិន្ត្រៃយ៍​ ដូច​នេះ​ហើយ​ បាន​ជា​ស្រី​ៗ​មិន​បាច់​ចាំ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​នោះ​ទេ​។​ យ៉ាងណា វិធី​សាស្រ្ត​ពន្យារ​កំណើត​ប្រភេទ​នេះ​មិន​អាច​ការពារ​យើង​ពី​ជំងឺ​កាម​រោគ​នោះ​ទេ​។​ ការ​ចង​ដៃ​ស្បូន​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ ជាពិសេស​បើ​បំពង់​ដៃស្បូន​ត្រូវ​កាត់​ចេញ​។ ដូច​គ្នា​ដែរ វិធី​ពន្យារ​កំណើត​ដោយ​ចង​ដៃ​ស្បូន​មិន​មែន​ស័ក្ដិសម​ចំពោះ​ស្រ្តី​គ្រប់​រូប​នោះ​ទេ​។ មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ណាមួយ​ គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​យល់​ច្បាស់​ថា​វិធី​ណាមួយ​ល្អ​ចំពោះ​យើង​។ ​គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ប្រើ​ជម្រើស​ផ្សេង​ដូច​ជា​ដាក់​កង​ក្នុង​ស្បូន ឬដាក់​កង​នៅ​ដៃ បើ​សិន​ជា​​យើង​មិន​អាច​ចង​ដៃ​ស្បូន​បាន​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. កត្តា​ប្រឈម វិធី​ពន្យារ​កំណើត​បែប​ចងដៃ​ស្បូន តម្រូវ​ឲ្យ​មាន​ការ​ប្រើ​ថ្នាំ​សណ្ដំ ​​ក្នុង​ដំណើរ​ការ​វះកាត់​។ កត្តា​ប្រឈម​ទាក់​ទង​នឹង​ការ​ចងដៃ​ស្បូន​មាន​ដូច​ជា៖ អាច​ប៉ះពាល់​ពោះ​វៀន ផ្លោក​នោម ឬ​សរសៃ​ឈាម​​ធំ មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​សណ្ដំ​ របួស​ជា​សះស្បើយ​មិន​បាន​ល្អ ឬ​ឆ្លង​រោគ​ បន្ត​ឈឺ​ពោះ ឬ​អាង​ត្រគាក ចង​ដៃស្បូន​មិន​បាន​ល្អ នាំឲ្យ​អាច​មាន​កូន​ដោយ​ចៃដន្យ​នា​ពេល​អនាគត​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង […]


ការពន្យារកំណើត

ចង់ប្រើវិធីចាក់ទឹកក្រៅពាង ត្រូវដឹងចំណុចទាំងនេះជាមុនសិន

វិធីសាស្រ្ត​ពន្យារ​កំណើត​ចាក់​ទឹក​ក្រៅ​ពាង គឺ​ជា​វីធី​មួយ​ដែល​ភាគី​ខាង​ប្រុស​ត្រូវ​ដក​លិង្គ​របស់​ខ្លួន​ចេញពី​ទ្វារមាស​​ស្ត្រី​មុន​ពេល​ចេញ​ទឹក​កាម​។ ទឹក​កាម​នោះ​ទៀត​​សោត​ត្រូវ​បាញ់​ចេញ​ខុស​ពី​ទីតាំង​ទ្វារមាស​របស់​ស្រ្តី​ដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​ ដោយ​សារ​មេជីវិត​ឈ្មោល​ចូល​តាម​ទ្វារ​មាស​។​​ ការ​ប្រើ​ប្រាស់​វីធីសាស្រ្ត​នេះ ភាគី​ខាង​ប្រុស​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ វិធី​សាស្រ្ត​មួយ​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​អាច​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​បាន​ទាំង​ស្រុង​នោះ​ទេ។ មេជីវិត​ឈ្មោល​អាច​ចូល​ទៅ​ក្នុង​ទ្វារមាស​ស្រ្តី​បាន​នៅ​ពេល​ភាគី​ខាង​ប្រុស​ដក​មិន​ទាន់ ឬ​មាន​បញ្ចេញ​សារធាតុរាវ​មាន​ផ្ទុក​មេជីវិត​មុន​ចេញ​ទឹក​កាម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ធ្វើ​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព?​ ដើម្បី​ប្រើ​វិធីសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នេះ យើង​ត្រូវ​៖ ដក​ឲ្យ​ទាន់​ពេល​៖ ពេល​មាន​អារម្មណ៍​ថា​ខ្លួន​ជិត​ចេញ​ទឹក​កាម​ហើយ ប្រុសៗ​យើង​ត្រូវ​ប្រញាប់​ដក​លិង្គ​ចេញពី​ទ្វារមាស​ដៃ​គូដែរ​។ ដូច​គ្នា​ដែរ ត្រូវ​ប្រាកដ​ថា​ទឹក​កាម​យើង​បាញ់​ចេញ​នៅ​កន្លែង​ផ្សេង​មិន​មែន​បរិវេណ​ទ្វារ​មាស​។ លាង​សម្អាត​លិង្គ​បើ​ចង់​រួម​ភេទ​ម្ដង​ទៀត៖ ប្រុសៗ​យើង​ដែល​មាន​សមត្ថភាព​រួម​ភេទ​ម្ដង​ហើយ ម្ដង​ទៀត ឬ​ចង់​រួម​ភេទ​ម្ដង​ទៀត​​ក្នុង​ពេល​វេលា​ខ្លី ត្រូវ​ទៅ​បត់ជើង​តូច​ចេញ និង​ត្រូវ​លាង​សម្អាត​ចុង​លិង្គ​ឲ្យ​បាន​ស្អាត ដើម្បី​ប្រាកដ​ថា​គ្មាន​ទឹក​កាម​ជាប់​នៅ​ចុង​លិង្គ​ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​លើក​ទី​មួយ​។ ដៃ​គូ​រួម​ភេទ​មួយ​ចំនួន​ជ្រើស​រើស​វិធីសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​ក្នុង​ការ​ពន្យារ​កំណើត ដោយ​គិត​ថា​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ មាន​អាម្មណ៍​ថា​គ្មាន​ការ​រំខាន​អារម្មណ៍​ មិន​មានផល​រំខាន និង​មិន​ទាម​ទារ​ឲ្យ​មានការ​ប្រើ​ប្រាស់​ថ្នាំ។ ​ បើ​សិន​ជា​គ្នា​យើង​ដក​លិង្គ​មិន​ទាន់​ពេល​ត្រឹម​ត្រូវ​ និង​បារម្ភ​ថា​អាច​មាន​ផ្ទៃ​ពោះ ហើយ​មិន​ទាន់​ចង់​បាន​កូន​ គ្នាយើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ [embed-health-tool-heart-rate] ២. ហានិភ័យ​ ការ​ប្រើ​ប្រាស់​វីធីសាស្រ្ត​ចាក់​ទឹក​ក្រៅពាង​ អាច​ថា​មាន​ប្រយោជន៍​ការពារ​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​មិន​បាន​១០០​ភាគ​រយ​ទេ ហើយ​វិធីសាស្ត្រ​នេះ​មិន​អាច​ការ​ពារ​ជំងឺ​កាម​រោគ​​បានទេ​។​ ដូចគ្នា​ដែរ មាន​ដៃ​គូរួម​ភេទ​ខ្លះ​គិត​ថា​វិធី​សាស្ត្រ​នេះ​រំខាន​ដល់​អារម្មណ៍​ផ្លូវ​ភេទ​របស់​ពួកគេ​ទៅ​វិញ ដោយ​ត្រូវ​ដក​លិង្គ​ចេញ​ពេល​ខាង​ប្រុង​​បម្រុង​នឹង​ចេញ​ទឹក​កាម​។ ដូច​បញ្ជាក់​អ៊ីចឹង​វីធីសាស្រ្ត​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ ដូច​វិធីសាស្រ្ត​ផ្សេង​នោះ​ទេ។ តាម​ការ​ប៉ាន់ស្មាន​មាន​គូ​ស្នេហ៍​មួយ​ភាគ​ប្រាំ ដែល​បាន​អនុវត្ត​វីធី​សាស្រ្ត​នេះ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ជាប់​គ្នា​​នៅ​​អាច​មាន​កូន​បាន​ដដែល​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ការពន្យារកំណើត

ស្រីៗប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរឆ្នាំ អាច​អត់មានកូន ឬ​ប៉ះពាល់​សុខភាព​អត់?

មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត​មាន​ច្រើន​ដូច​ជា ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បួន កង​ដាក់​ក្រោម​ស្បែក ឬ​ការ​ប្រើ​ស្រោម​អនាម័យ​។ល។ ស្ត្រី​ភាគ​ច្រើន នៅ​ពេល​ដែល​មិន​ទាន់​ចង់​បាន​កូន និយម​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ប៉ុន្តែ​នៅ​ពេល​ដែល​ប្រើ​យូរ​ទៅ មាន​ស្ត្រី​ខ្លះ​លើក​ឡើង​ថា ប្រើ​ប្រាស់​ថ្នាំ​​គ្រាប់​ពន្យារ​កំណើត​រាប់​ឆ្នាំ អាច​ប៉ះពាល់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់​លទ្ធភាព​ការ​បង្ក​កំណើត ឬ​អត់? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ថា ទោះ​បី​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផល​រំខាន​តិច​តួច​ទៅ​តាម​ប្រភេទ​នៃ​សារធាតុ​អ័រម៉ូន និង​ករណី​ប្រើដោយ​ពុំ​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ តែ​បញ្ហា​នេះ​បណ្ដាល​ឲ្យ​អត់​កូន ឬ​ពិបាក​មាន​កូន គឺ​ពុំ​មែន​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នោះ​ទេ។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត គឺ​លទ្ធភាព​បង្ករ​កំណើត មាន​ផ្ទៃពោះ​ដូច​រាល់​ស្ត្រី​ពុំ​ធ្លាប់​បាន​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​ដូច​គ្នា​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ លោក​បន្ត​ថា លើក​លែង​តែ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បន្ទាន់ (ថ្នាំ៧២ ម៉ោង) រយៈ​ពេល​យូរ និង​ញឹក​ញាប់​ពេក ទើប​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​បង្កកំណើត។ ចំណែក​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ប្រចាំ​ថ្ងៃ ពុំ​មាន​ផល​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត​នោះ​ទេ ហើយ​ស្ត្រី​ទាំង​អស់​នឹង​ចាប់​ផ្ដើម​មាន​រដូវ​ឡើង​វិញ នៅ​ខែ​បន្ត​បន្ទាប់ ហើយ​សារធាតុ​អ័រម៉ូន​ដែល​មាន​នៅ​ក្នុង​ខ្លួន​នឹង​បញ្ចេញ​អស់​ពី​រាងកាយ​ភ្លាមៗ ក្រោយ​ពេល​បញ្ឈប់​ការ​ប្រើ​ប្រាស់។ ស្ត្រី​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ស្រប​ពេល​មាន​បញ្ហា​វិបត្តិ​អត់​កូន ពិបាក​មាន​កូន​ដោយ​ពុំ​បាន​ដឹង ឬ​ពិនិត្យ​ព្យាបាល​ពីមុន ដូចជា​ជំងឺ​ពង​ញី​កណ្ដាញ់ (PCOS) ធ្វើ​ឲ្យ​ស្ត្រី​រាំង​រដូវ រដូវ​មក​មិន​ទៀង​ទាត់​ស្រាប់ ជំងឺ​ដុំ​ឈាម​រដូវ ឬ​ស្បូន​ក្រិន វិបត្តិ​មេ​ជីវិត​ញី​ផ្សេងៗ ដែល​ជា​បញ្ហា​​ធ្វើ​ឲ្យ​ស្ត្រី​​ពិបាក​មាន​កូន​។ ស្វែងយល់ពីការពន្យារកំណើតផ្សេងទៀត៖ ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការៈទាំងនេះ […]


ការពន្យារកំណើត

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ

ពេល​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម ឬ​ក៏​មធ្យោបាយ​ពន្យារ​កំណើត​ដទៃទៀតការពារ ស្រីៗ​មួយ​ចំនួ​ន​បារម្ភ​ពី​ការ​មាន​កូន​ដោយ​ចៃដន្យ។ ក្នុង​នោះ​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ ស្រីៗ​គ្នា​យើង​ខ្លះ ចប់​ប្រតិបត្តិការភ្លាម ក៏​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ​ចេញ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្អាត​ទឹក​កាម​ចេញ​អស់ រារាំង​ការ​មាន​ផ្ទៃពោះ​បាន។ តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​លាង​សម្អាត​ប្រដាប់​ភេទ​ក្រោយ​រួម​ភេទ មិន​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ឆ្លង​​ជំងឺ​កាមរោគបាន​នោះ​ទេ។ លោក​បន្ត​ការ ការ​យល់​ច្រឡំ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្រ្តី​ភ្លាត់​មាន​កូន​តែ​ញឹក។ រួមភេទ​ដោយ​មិន​បាន​ការពារ លោក​វេជ្ជបណ្ឌិត​ថា ជម្រើស​បង្ការ​ការ​មាន​ផ្ទៃ​ពោះ​ល្អ​បំផុត គឺ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេ​ជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បាន​ការពារ ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ លេប​កាន់​តែ​លឿន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ ការ​ប្រើថ្នាំនេះ ​ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!


ការពន្យារកំណើត

មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា

ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ឮ​ពី​កៅអៀក​បិត​ពន្យារ​កំណើត​ដែរ​អត់? នៅ​ខ្មែរ​យើង មិន​សូវ​និយម​ប្រើ​កៅអៀក​ពន្យារ​កំណើតទេ តើ​មធ្យោបាយ​ពន្យារ​កំណើត​​មួយ​នេះ​​មាន​ប្រសិទ្ធភាពយ៉ាងម៉េច ហើយមាន​​ផល​​រំខាន​អីខ្លះ​ពេល​ប្រើវា? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​​ថា កៅអៀក​ពន្យារ​កំណើត មាន​រាង​ជ្រុងៗ មាន​ពណ៌​ថ្លា មើល​មួយ​ភ្លែត​ស្រដៀង​នឹង​បង់ យើង​យក​មក​បិត​ដំបៅ​ដែរ ហើយ​វា​ជា​មធ្យោបាយ​ពន្យារ​កំណើត​មួយ​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​ស្ត្រីឡើយ។ លោក​បន្ត​ថា កៅអៀក​ពន្យារ​កំណើត​ផ្សំ​ឡើង​ដោយ​សារធាតុ​ដូច​គ្នា​នឹង​ថ្នាំ​ពន្យារ​កំណើត​ដែរ​រួម​មាន ទី១. អីស្ត្រូហ្សែន និង​ទី២. ប្រូហ្សែស្ទីន។ អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ​កៅអៀក​ពន្យារ​កំណើត - ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព - បន្ថយ​បរិមាណ​វដ្ដ​រដូវ​ស្ត្រី - មិន​សូវ​ឈឺ​ចាប់​ពេល​មក​រដូវ - ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពិបាក​លេប​ថ្នាំ​គ្រាប់ - ត្រូវ​ការ​បិត​តែ​ម្ដង/សប្ដាហ៍​ប៉ុណ្ណោះ - បន្ថយ​សញ្ញា​រលាក​នៅ​សរីរាង្គ​អាង​ត្រគាក​តូច - អត្រា​ឆាប់​មាន​កូន​ត្រឡប់​មក​ដូច​ដើម​លឿន ក្រោយ​បក​បន្ទះ​កៅអៀក​ចេញ។ល។ វេជ្ជបណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បូក​បន្ថែម​ពី​លើ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​កៅអៀក​បិទ​ពន្យារ​កំណើត​នេះ វា​ក៏​ផ្ដល់​ផល​រំខាន​ខ្លះ​ៗ​ដល់​ស្ត្រី​ដែរ​ដូច​ជា៖ ប៉ះពាល់​ដល់​ស្បែក ក្អួត ចង្អោរ ឈឺ​ក្បាល វិល​មុខ ឡើង​ទម្ងន់ ហត់ អស់​កម្លាំង ឡើង​មុន អាច​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស និង​ធ្លាក់ស ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន ហានិភ័យ​ជួប​នឹង​បញ្ហា​កក​ឈាម គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរក្បាល និង​លើស​សម្ពាធ​ឈាម។ល។ លោក​បន្ថែម​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​កៅអៀក​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ នោះ​ការ​ទប់​ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ហើយ​ចំពោះ​ស្ត្រី​ដែល​ប្រើ​កៅអៀក​នេះ​ថា វា​ងាយ​ស្រួល​ជាង​ការ​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ទៀត។ ទោះ​យ៉ាង​ណា​ក៏​ដោយ […]


ការពន្យារកំណើត

វិធី​ចាក់​ទឹក​ក្រៅ​ពាង ជួយ​មិនឲ្យ​មាន​ផ្ទៃពោះ​បាន​១០០ភាគរយ?

គ្នា​យើង​ទំនង​ជា​ធ្លាប់ឮ ឬ​អ្នក​ខ្លះ​ទំនងជា​បាន​អនុវត្ត​ផង ពី​វិ​ធីសាស្រ្ត​ពន្យា​កំណើត​បែប​ធម្មជាតិ​មួយ​ ដែល​គេ​និយម​ហៅ​ជា​ទូទៅ​ថា​ «ចាក់​ទឹក​ក្រៅ​ពាង»។ តើ​វិធីសាស្រ្ត​ពន្យា​កំណើត​បែប​នេះ​ពិតជា​ជួយ​ការ​ពារ​មិន​ឲ្យ​មា​ន​ផ្ទៃពោះ​បាន​១០០​ភាគរយ​? ​គ្នា​យើង​ដឹង​ទេ​ថា​ពេល​រួម​ភេទ មុន​ប្រុសៗ​យើង​ចេញ​ទឹកកាម​ លិង្គ​របស់​យើង​បាន​បញ្ចេញ​ទឹក​រម្អិល​ជាមុន ដែល​ពេល​ខ្លះ​យើង​មិន​អាច​គ្រប់​គ្រង​ការ​ចេញ​ទឹក​រម្អិល​នេះ​បាន​ទេ។ បើ​និយាយ​ដល់​ឱកាស​មាន​ផ្ទៃពោះ​ដោយ​សារ​ទឹក​រម្អិល​នេះ ការ​សិក្សា​មួយ​ចំនួន​បញ្ជាក់​ថា​មាន​ភាគរយ​តិច​តួច តែ​ថា​មិន​អាច​មើល​រំលង​បាន​ទេ។ ដូច​នេះ​ហើយ បានជា​អ្នក​ស្រាវ​ជ្រាវ​ថា​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅពាង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​នោះ​ទេ​ ហើយ​បើ​យើង​ចង់​ពន្យា​កំណើត​គួរ​ប្រើ​ថ្នាំ​ ឬ​ស្រោម​អនាម័យ​ ទើប​ជា​ជម្រើស​ល្អ។ ទោះ​បី​ជា​ប្រុសៗ​យើង​បាន​ដក​លិង្គ​ចេញ​ពី​ប្រដាប់​ភេទ​ខាង​ស្រី​មុន​ពេល​ចេញ​ទឹក​កាម​ក៏​ដោយ ប៉ុន្តែ​ទឹក​រម្អិល​ដែល​ចេញ​​ពី​លិង្គ​មុន​ចេញ​ទឹក​កាម​ទំនងជា​បាន​ចូល​ក្នុង​ទ្វារមាស​ដៃ​គូខាង​ស្រី​បាត់​ទៅ​ហើយ​។​ ការ​សិក្សា​មួយ​កាលពី​ឆ្នាំ​២០០៨ នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​គូ​ស្នេហ៍​ប្រ​ហែល​១៨​ភាគ​រយ​​មាន​ផ្ទៃពោះ​ដោយ​សារ​តែ​ប្រើ​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នេះ។ ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៩ ក៏​បាន​បញ្ជាក់​ដែរ​ថា​មាន​គូស្វាមី​ប្រហែល​ពី​១៤ ទៅ​២៤​ភាគរយ​បាន​ភ្លាត់​មាន​ផ្ទៃពោះ​ដោយ​សារ​វិធី​សាស្រ្ត​នេះ​ដែរ។ ​ទោះបីជា​ទឹក​រម្អិល​ដែល​​ចេញ​ពី​លិង្គ​មុន​ពេល​ចេញ​ទឹកកាម​នេះ​មិន​អាច​នាំ​យក​មេជីវិត​ឈ្មោល​ទាំង​ហ្វូង​ចូល​ក្នុង​ទ្វារ​មាស​ក៏​ពិត​មែន តែ​ក៏​អាច​នាំ​មេជីវិត​ឈ្មោល​មួយ​ចំនួន​ឆ្លង​កាត់​លិង្គ​ទៅ​កាន់​ទ្វារ​មាស​បាន​ដូច​គ្នា។ ការ​សិក្សា​មួយ​រក​ឃើញ​ថា មេជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ប្រហែល​១៦,៧​ភាគ​រយ​មាន​នៅ​ក្នុង​សំណាក​ទឹក​រម្អិល​នេះ។ ដោយ​ហេតុ​ផល​នេះ​ហើយ បានជា​ការ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នៅ​តែ​ផ្ដល់​​ឱកាស​ឲ្យ​ភាគី​ខាង​ស្រី​មាន​ផ្ទៃ​ពោះ​បាន។


ការពន្យារកំណើត

ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!

ដ្បិត​មធ្យោយបាយ​ពន្យារ​កំណើត​ទំនើប​នា​ពេល​បច្ចុប្បន្ន​សម្បូរបែប មាន​ច្រើន​ជម្រើស​ពិត​មែន តែ​ប្តី​ប្រពន្ធ ឬ​ដៃគូ​មួយ​ចំនួន​នៅ​តែ​ជ្រើស​រើស​យក​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ។ មធ្យាបាយ​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ ដូច​ជា​ការ​ពន្យារ​កំណើ​តាម​ប្រតិទិន ឬ​វដ្ដ​រដូវ​របស់​ស្ត្រី ការ​បំបៅ​កូន​ ចាក់​ទឹក​ក្រៅ​ពាង នោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ភាគរយ​នៃ​ការ​ភ្លាត់​ស្នៀត​ខ្ពស់​ណាស់។ ហេតុអី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ងាយ​នឹង​ភ្លាត់​ស្នៀត? ១. ពន្យារ​កំណើត​តាម​ប្រតិទិន ឬ​វដ្ត​រដូវស្ត្រី ពន្យារ​កំណើត​តាម​ប្រតិទិន សំដៅ​លើ​វិធី​សាស្រ្ត​ពន្យារ​កំណើត​បែប​ធម្មជាតិ ផ្អែក​លើ​ថ្ងៃ​មក​រដូវ​តាម​ប្រតិទិន គឺ​ត្រូវ​តាម​ដាន​ថ្ងៃ​អាច​បង្ក​កំណើត ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ វិធី​សាស្រ្ត​នេះ ជួយ​ឲ្យ​ស្រីៗ​ដឹង​ពី​ថ្ងៃ​អាច​មាន​ផ្ទៃ​ពោះ ដើម្បី​បញ្ចៀស​ការ​រួម​ភេទ​ចំ​ថ្ងៃ​ទាំង​នោះ។ វិធី​ពន្យារ​កំណើត​នេះ​ល្អ​ចំពោះ​តែ​ស្រីៗ​គ្នា​យើង​ដែល​មាន​វដ្ត​រដូវ​ទៀងទាត់​ ២៨ ថ្ងៃ ដោយ​តម្រូវ​ឲ្យដៃ​គូ​តម​រួមភេទ​ឲ្យ​បាន​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ៨-១៩ នៃ​រដូវ។ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា វិធី​សាស្រ្ត​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ច្រើន​ដែរ ព្រោះ​ស្រ្តី​អាច​មិន​បាន​តាម​ដាន​ពី​វដ្ត​រដូវ​របស់​ខ្លួន​ដិត​ដល់ ហើយ​វា​គ្មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ពី​ជំងឺ​កាម​រោគ។ ២. ពន្យារកំណើត ដោយចាក់ទឹកក្រៅពាង ការ​ពន្យារ​កំណើត​ចាក់​ទឹក​ក្រៅ​ពាង ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈាន​ដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់​ភេទ​ខាង​ស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ លោក​វេជ្ជ​បណ្ឌិតថា អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោ​រោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណា​បុរស​ដក​លិង្គ​មិន​ទាន់​ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូល​ប្រដាប់​ភេទ​ស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះមធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វា​មាន​ប្រសិទ្ធភាព​តិច​តួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។ ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ