ការលេបថ្នាំពន្យារកំណើតបន្ទាន់ឬថ្នាំ៧២ម៉ោង គឺជាមធ្យោបាយមួយ ពេញនិយមប្រើច្រើនសម្រាប់ដៃគូបានរួមភេទមិនបានការពារដោយវិធីណាមួយ ម្យ៉ាងវិញទៀត វិធីនេះមានភាពងាយស្រួល និងមានប្រសិទ្ធភាព ៩៥% ប្រសិនអនុវត្ដបានត្រឹមត្រូវតាមការណែរនាំ។ ក៏ប៉ុន្ដែ មានការព្រួយបារម្ភមួយបានលើកឡើងថា បើប្រើប្រាស់ថ្នាំគ្រាប់នេះ អាចប៉ះពាល់ដល់ ដំណើរការមករដូវដែរទេ?
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ជាការពិតណាស់ ដោយសារតែថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិតមែន។ ពោលបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងកំលុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។
ការសិក្សាមួយធ្វើឡើងមានអ្នកចូលរួមចំនួន៥៤៤នាក់ បានបង្ហាញលទ្ធផលថា ការប្រើប្រាស់វិធីពន្យារកំណើតបន្ទាន់អាចបណ្ដាលឲ្យអ្នកប្រើប្រាស់ប្រឈមការមករដូវលឿនជាងធម្មតា ៦៩% និងយូរជាងធម្មតា ២១% ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
[embed-health-tool-ovulation]
តើពេលណាទើបវដ្ដរដូវអាចវិលត្រលប់មកធម្មតាវិញ?
វដ្ដរដូវអាចត្រលប់មកធម្មតាវិញនៅខែក្រោយពេលដែល យើងមិនបានបន្ដប្រើប្រាស់វិធីមួយនេះ។ ប៉ុន្ដែករណីខ្លះ ក៏អាស្រ័យលើសុខភាពជាក់ស្ដែង ដូចជា ការគិតច្រើន កើតស្ដ្រេស គេងមិនបានគ្រប់គ្រាន់ កត្ដាទាំងនេះក៏ជាហេតុធ្វើឲ្យវដ្ដរដូវប្រែប្រួលបានដែរ។ បន្ថែមពីនេះ ការមករដូវមិនទៀងទាត់ក៏អាចបណ្ដាមកពីសុខភាពមានបញ្ហារោគស្ដ្រី ក៏អាចប៉ះពាល់ដល់ការមករដូវ។
មួយវិញទៀត ជាចំណុចគួរចាប់អារម្មណ៍ ប្រសិនបើការមករដូវ មានលក្ខណៈយូរឈានជាងការរំពឹងទុកដល់ ៣សប្ដាហ៍ មិនទាន់ឃើញមកទៀតនោះ គួរប្រញាប់ធ្វើតេស្ដទឹកនោមរកមើលថាតើអាចមានផ្ទៃពោះដែរឬទេ។ ថ្វីដ្បិតការមកវដ្ដរដូវមានការយឺតយ៉ាវមែន ប៉ុន្ដែមិនអាចលើសពី ៣សប្ដាហ៍នោះទេ។