បើនិយាយដល់អយស្ទ័រ គ្នាយើងភាគច្រើនច្បាស់ជាគិតដល់រឿងលើគ្រែមិនខាន។ ពិតណាស់ អយស័្ទរត្រូវគ្នាយើងភាគច្រើនចាត់ទុកជាអាហារដ៏អស្ចារ្យសម្រាប់ជំរុញប្រតិបត្តិការក្តៅសាច់ ដោយមួយចំនួនថែមទាំងអះអាងទទួលបទពិសោធលើគ្រែពីអាហារសមុទ្រនេះទៀតផង ខណៈមួយចំនួននៅតែសង្ស័យ តើវាពិតជាអស្ចារ្យដូចគ្នានិយាយដែរឬ? សម្រាប់ចម្ងល់នេះ “Hello គ្រូពេទ្យ” និងបកស្រាយក្នុងអត្ថបទនេះ។
១- អយស្ទ័រពិតជាអាហារជំរុញចំណង់ផ្លូវភេទធ្វើឲ្យសម្រើបខ្លាំងមែនអត់?
អយស្ទ័រ អាចជាអាហារតំណាងឲ្យភាពត្រេកត្រអាលនៃចំណង់ផ្លូវភេទដែលមាននៅលើពិភពលោក។ វាត្រូវចាត់ទុកជាអាហារពេញនិយមបំផុតអំឡុងទិវានៃក្តីស្រលាញ់ ហើយត្រូវគេជឿថាគ្មានអាហារណា អាចធ្វើឲ្យយើងមានសម្រើបកើនចំណង់ផ្លូវភេទខ្លាំងដូចអយស្ទ័រនោះដែរ។ អ្នកជំនាញជាច្រើន គ្រាន់តែជឿថាការយល់ឃើញនេះ ប្រហែលតមកពីជំនឿបុរាណ ដែលគិតថា អយស្ទ័រជាអាហារជំរុញឲ្យយើងមានសម្រើប។ យ៉ាងណា យើងទាំងអស់គ្នាគួរតែអរគុណដល់វិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ ដែលកាន់តែអាចបញ្ជាក់ប្រាប់យើងថា អយស្ទ័រពិតជាអាហារពោរពេញដោយសក្តានុពល។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
- ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ
- អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នាយើងគួរដឹង
២- គុណប្រយោជន៍សុខភាពពីអយស្ទ័រ
អយស្ទ័រជាអាហារបែបទាន់សម័យ និងមានគុណសម្បត្តិច្រើនចំពោះសុខភាព។ អ៊ីចឹង អយស័្ទរ ពិតជាធ្វើឲ្យយើងមានសម្រើបមែនអត់? ពិតណាស់ សម្រាប់គ្នាយើងចាប់ផ្តើមភ្លក់រសជាតិរបស់វាដំបូង ច្បាស់ជាទទួលបានជាតិប្រៃ និងផ្អែម និងក្លិនដូចគ្នាទៅនឹងក្លិនដ៏ទាក់ទាញដែលមាន និងបញ្ចេញដោយប្រដាប់ភេទស្រីៗមិនខាន។
ប៉ុន្តែនេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ ខណៈនៅមានហេតុផលជាច្រើនទៀត អាចឲ្យយើងពិចារណាថាអយស្ទ័រពិតជាអាហារទាក់ទាញសម្រាប់ជំរុញប្រតិបត្តិការលើគ្រែប្រាកដមែន។
បើទោះជាសារធាតុចិញ្ចឹមនៅក្នុងអយស្ទ័រមួយគ្រាប់មានកម្រិតតិចតួចក៏ពិតមែន ប៉ុន្តែនៅពេលយើងញ៉ាំវាប្រមាណជាង ១០គ្រាប់ យើងនឹងទទួលបានកម្រិតជាតិស័ង្កសីយ៉ាងច្រើន ខណៈស័ង្កសី ជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលយើងសុទ្ធតែស្គាល់ថា ជាអ័រម៉ូនដ៏សំខាន់ក្នុងការជួយជំរុញចំណង់ផ្លូវភេទឲ្យពុះកញ្ជ្រោល ទាំងចំពោះប្រុសៗ ទាំងស្រីៗ។
នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ សត្វសមុទ្រមានសំបកប្រភេទនេះ ក៏ជាប្រភពនៃជាតិប្រូតេអ៊ីនដូចគ្នា។ ជាក់ស្តែង ត្រូវមនុស្សពីដើមជឿថា វាអាចជួយឲ្យសុខភាពផ្លូវភេទរបស់ប្រុសៗ ខ្លាំងក្លារហូតដល់ចាស់។ ផ្អែកទៅលើសៀវភៅរបស់អ្នកនិពន្ធជនជាតិអ៊ីតាលី Giacomo Casanova (កើតថ្ងៃ ២ មេសា ឆ្នាំ ១៧២៥ ស្លាប់ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៧៩៨) និយាយថា លោកបានញ៉ាំអយស្ទ័រមួយថ្ងៃ ៥០គ្រាប់ ដើម្បីជួយឲ្យលិង្គរបស់លោក រឹងមាំ ខ្លាំងក្លារហូតដល់លោកស្លាប់។
ចង់ពិនិត្យបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ!
ចង់ពិនិត្យបញ្ហាឆាប់ចេញទឹកកាម ចុចទីនេះ!
ចង់ពិនិត្យសុខភាពក្រពេញប្រូស្តាត ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣- អយស្ទ័រអាចធ្វើឲ្យមានឥទ្ធិពលដល់កម្រិតអ័រម៉ូនភេទ
ការសិក្សាមួយនៅឆ្នាំ ២០០៥ អ្នកស្រាវជ្រាវរកឃើញថា អយស្ទ័រ រួមនឹងសត្វអំបូរលៀសគ្រុំផ្សេងទៀត ពិសេសលៀសសមុទ្រ និងគ្រុំជំពុះទា (clams and mussels) ប្រហែលជាអាចមានឥទ្ធិពលវិជ្ជមានដល់កម្រិតអ័រម៉ូនភេទយើងបាន។ ពពួកសត្វសមុទ្រប្រភេទនេះ សម្បូរទៅដោយអាស៊ីដអាមីណូ អាស៊ីដ D-Aspartic ដែលសុទ្ធតែអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញពីភាពវិជ្ជមានរបស់វាទៅលើអ័រម៉ូនសត្វកណ្តុរ។ បើទោះជាមិនមានការសិក្សាបន្ថែមទៅលើពពួកអាស៊ីដអាមីណូ អាចជួយឲ្យអ្នកញ៉ាំមានចំណង់ផ្លូវភេទខ្ពស់ក្តី ប៉ុន្តែជាក់ស្តែងគ្នាយើងដែលចូលចិត្តញ៉ាំអយស្ទ័រ និងលៀសគ្រុំខាងលើ សុទ្ធតែមានចំណង់ផ្លូវភេទខ្លាំងក្លា។
[embed-health-tool-ovulation]
៤- អយស្ទ័រធ្វើឲ្យយើងរួមភេទបានកាន់តែយូរ?
ស្របពេលដែលអយស្ទ័រ ត្រូវចាត់ទុកជាអាហារមួយក្នុងចំណោមអាហារមានទំនាក់ទំនងចំណង់ផ្លូវភេទ ប៉ុន្តែមានភស្តុតាងតិចតួចណាស់ ដែលអាចបញ្ជាក់ថា អយស្ទ័រអាចជួយឲ្យយើងរួមភេទបានយូរជាងធម្មតា។ អ្វីយើងអាចជឿបាន គ្រាន់តែថា វាសម្បូរទៅដោយប្រូតេអ៊ីន ដែលរាងកាយយើងត្រូវការជាចាំបាច់ដើម្បីរក្សាថាមពលឲ្យបានគ្រប់គ្រាន់អំឡុងពេលរួមភេទ។
ចំណុចសំខាន់
- អយស្ទ័រពិតជាអាហារជំរុញចំណង់ផ្លូវភេទធ្វើឲ្យសម្រើបខ្លាំងមែន
- អយស្ទ័រសម្បូរជាតិស័ង្កសីដែលចាំបាច់បំផុតសម្រាប់ផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ក្នុងការជួយជំរុញចំណង់ផ្លូវភេទឲ្យពុះកញ្ជ្រោល ទាំងប្រុសៗ ទាំងស្រីៗ
- អយស្ទ័រសម្បូរទៅដោយប្រូតេអ៊ីន ដែលរាងកាយយើងត្រូវការជាចាំបាច់ដើម្បីរក្សាថាមពលឲ្យបានគ្រប់គ្រាន់អំឡុងពេលរួមភេទ។