ពិតណាស់ បញ្ហាចំណង់ផ្លូវភេទទាបជាកង្វល់ទូទៅ ដែលភាគច្រើនកើតឡើងចំពោះស្ត្រីច្រើនជាងបុរស។ ភាពមិនស៊ីចង្វាក់គ្នានៃចំណង់ផ្លូវភេទនេះ អាចរំខានដល់ទំនាក់ទំនងជាមួយនឹងដៃគូរបស់យើងបាន។ ជាក់ស្ដែង មានមូលហេតុជាច្រើនដែលធ្វើឲ្យស្រីៗយើងប្រឈមនឹងបញ្ហាចំណង់ផ្លូវភេទទាប ដូចជាកត្តាស្រ្តេស និងការថប់បារម្ភចំពោះបទពិសោធន៍មុនៗជាដើម។ យ៉ាងណាមិញ មានរូបមន្តព្យាបាលតាមបែបធម្មជាតិជាច្រើន ដែលអាចជួយជំរុញដល់ចំណង់ផ្លូវភេទរបស់ស្រីៗយើង។
១. ញ៉ាំផ្លែឈើ
ផ្លែឈើមួយចំនួនដូចជាផ្លែចេក ប័រ ឪឡឹក និងផ្លែស្ត្រប៊ឺរីអាចជួយផ្ដល់សារធាតុរ៉ែ និងវីតាមីនសំខាន់ៗដែលអាចជួយបង្កើនលំហូរឈាមទៅកាន់ប្រដាប់ភេទ ដើម្បីលើកកម្ពស់ជីវិតផ្លូវភេទរបស់យើងប្រកបដោយប្រសិទ្ធភាព។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. គ្រប់គ្រងកម្រិតស្រ្តេស
ការថប់បារម្ភដោយសារតែភាពតានតឹង អាចជាឧបសគ្គក្នុងជីវិតផ្លូវភេទរបស់យើង។ ទាំងស្រ្តេស និងការថប់បារម្ភមានឥទ្ធិពលអវិជ្ជមានដល់ចំណង់ផ្លូវភេទ ប៉ុន្តែស្រីៗយើងអាចដោះស្រាយបញ្ហានេះបានតាមរយៈការធ្វើលំហាត់ប្រាណ និងតាំងចិត្តឲ្យស្ងប់ ព្រមទាំងជំរុញសម្រើបផ្លូវភេទ អំឡុងពេលជាមួយគ្នា។
៣. បញ្ចូលឱសថបុរាណទៅក្នុងរបបអាហារ
ឱសថជាក់លាក់មួយចំនួនត្រូវបានបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រថា វាអាចជួយជំរុញចំណង់ផ្លូវភេទបានយ៉ាងស័ក្ដិសិទ្ធិ តួយ៉ាងដូចជា ជីនាងវង ដែលអាចរំញោចអារម្មណ៍ និងខ្ទឹមសដែលអាចរំញោចលំហូរឈាមបានយ៉ាងអស្ចារ្យ។
[embed-health-tool-bmr]
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងរយៈពេល៨ម៉ោងគឺជាជំហានដំបូងដែលអាចជំរុញសម្រើបផ្លូវភេទ។ យោងតាមការសិក្សាមួយបានបង្ហាញថា ការគេងបានគ្រប់គ្រាន់អាចធ្វើឲ្យអារម្មណ៍ និងថាមពលទាំងមូលមានភាពប្រសើរឡើង ដែលជាលទ្ធផលគឺអាចជួយបង្កើនចំណង់ផ្លូវភេទរបស់ស្រីៗគ្នាយើងបាន។
៥. ចំណាយពេលវេលាជាមួយដៃគូឲ្យបានទៀងទាត់
ដោយសារតែយើងមានភាពមមាញឹកខ្លាំង គ្នាយើងមិនសូវអើពើនឹងការចំណាយពេលជាមួយនឹងដៃគូរបស់យើង ជាពិសេសសម្រាប់អ្នកដែលស្រលាញ់គ្នាយូរឆ្នាំ។ ដូច្នេះហើយ ដើម្បីរក្សាចំណាប់អារម្មណ៍ខាងផ្លូវភេទ ស្រីៗយើងគប្បីផ្ដោតអារម្មណ៍លើការពង្រឹងគុណភាពនៃទំនាក់ទំនង ដោយចែករំលែកអារម្មណ៍ រៀបចំការណាត់ជួយ និងប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ។