ការចុកសាច់ដុំអំឡុងពេលរួមភេទកើតឡើងជាទូទៅ។ ជួនកាល យើងអាចជួបបញ្ហាចុកប្រអប់ជើង ឬជើង ក៏ដូចជាចុកនៅត្រង់ពោះផ្នែកខាងក្រោម។ តើបញ្ហានេះ បណ្តាលមកពីកត្តាអ្វីខ្លះ ហើយគួរដោះស្រាយបែបណា?
ការចុកសាច់ដុំអំឡុងពេលរួមភេទកើតឡើងជាទូទៅ។ ជួនកាល យើងអាចជួបបញ្ហាចុកប្រអប់ជើង ឬជើង ក៏ដូចជាចុកនៅត្រង់ពោះផ្នែកខាងក្រោម។ តើបញ្ហានេះ បណ្តាលមកពីកត្តាអ្វីខ្លះ ហើយគួរដោះស្រាយបែបណា?

ការឈានដល់ចំណុចកំពូល អាចជាមូលហេតុដែលនាំឲ្យយើងប្រឈមនឹងការចុកសាច់ដុំ។ ជាមួយគ្នានេះដែរ កត្តាអតុល្យភាពអ័រម៉ូនក្នុងរាងកាយក៏រួមចំណែកផងដែរ។ មូលហេតុទូទៅមួយចំនួនទៀត រួមមាន៖
ការផ្លាស់ប្ដូរឥរិយាបថអំឡុងពេលរួមភេទ អាចជួយដោះស្រាយបញ្ហាចុកសាច់ដុំនេះបាន។ គ្នាយើងគួរជ្រើសរើសឥរិយាបថណា ដែលមិនចាំបាច់ប្រើសម្ពាធ ឬកម្លាំងខ្លាំងជ្រុល ទើបជាការប្រសើរ។
របបអាហារមានសារៈសំខាន់ណាស់ចំពោះរាងកាយទាំងមូល។ គ្នាយើងដឹងអត់ថា កង្វះប៉ូតាស្យូមអាចនាំឲ្យសាច់ដុំរឹង? អ៊ីចឹងហើយ យើងមិនគួររំលងរបបអាហារដែលសម្បូរទៅដោយប៉ូតាស្យូម ដូចជាចេក ក្រូច ដំឡូងបារាំង ប៉េងប៉ោះ និងម្នាស់ ដែលអាចជួយសម្រួលចរន្តឈាម កាត់បន្ថយឱកាសនៃការចុករួយសាច់ដុំឡើយ។
ទន្ទឹមនឹងនេះដែរ វីតាមីនE គឺជាសារធាតុចិញ្ចឹមដ៏ល្អមួយទៀត ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយបញ្ហាចុកសាច់ដុំ។ សារធាតុចិញ្ចឹមប្រភេទនេះ មាននៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែឈើ ល្ង សណ្តែកសៀង និងប្រេងអូលីវ។ បន្ថែមពីនេះ បន្លែស្លឹកបៃតងដូចជាផ្កាខាត់ណាខៀវ ស្ពៃពួយឡេង ក៏សម្បូរទៅដោយវីតាមីនEដូចគ្នា។

ក្រៅពីនេះ យើងគួរតែអនុវត្តគន្លឹះមួយចំនួនខាងក្រោមនេះ ដើម្បីជួយពង្រឹងសាច់ដុំ ព្រមទាំងជួយឲ្យសុខភាពផ្លូវភេទប្រសើរឡើង ដោយ៖
អត្ថបទគួរអាន៖